Monday, January 20, 2025
Homeសង្គម និងជីវិតម៉ែស្លាប់ឪរត់ចោល! កូនស្រីតែលតោល ថែម្តាយមីងឈឺធ្ងន់ដាច់បាយ

ម៉ែស្លាប់ឪរត់ចោល! កូនស្រីតែលតោល ថែម្តាយមីងឈឺធ្ងន់ដាច់បាយ

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់នេះ មានវាសនាអភ័ព្វខុសគេ ត្រូវម្តាយស្លាប់ចោលតាំងពីតូច ចំណែកឪពុកបានរត់ចោលបាត់ទៀត ទុកឱ្យកូនស្រីរស់នៅតែលតោលគ្មានទីពឹង បានម្តាយមីងជួយចិញ្ចឹមបីបាច់ ស្រាប់តែពេលនេះ ម្តាយមីងក៏ធ្លាក់ខ្លួនឈឺធ្ងន់ដាច់បាយទៀត មិនដឹងជាត្រូវពឹងលើអ្វី បានត្រឹមលើកដៃសំពះសុំការសណ្តោសប្រណីពីសប្បុរសជនប៉ុណ្ណោះ។

ក្មេងស្រីអភ័ព្វរូបនេះ មានឈ្មោះធំ សុខឡា អាយុ៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយម្តាយមីងឈ្មោះមុត យីម អាយុ៥២ឆ្នាំ (កំពុងធ្លាក់ខ្លួនឈឺធ្ងន់) នៅក្នុងភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

តាមប្រភពពីអ្នកភូមិផងរបងជាមួយក្មេងស្រីអភ័ព្វ ធំ សុខឡា បានឱ្យដឹងថា ក្មេងស្រីរូបនេះ គឺជាកូនទោលក្នុងគ្រួសារ ហើយកើតមកក្នុងត្រកូលគ្រួសារក្រីក្រតោកយ៉ាករកព្រឹកខ្វះល្ងាច។ អ្វីដែលគួរឱ្យអាណិតអាសូរបំផុតនោះ គឺម្តាយរបស់នាងបានស្លាប់ចោលតាំងពីនាងនៅបាតជើងក្រហមរងាលម៉្លេះ ដោយបន្សល់ទុកកូនស្រីតូច ឱ្យប្តីជាអ្នករ៉ាប់រងចិញ្ចឹមបីបាច់។ លុះកូនស្រីធំដឹងក្តីបន្តិច ស្រាប់តែឪពុកហេងស៊យ បែរជារត់ចោលផ្ទះបាត់ ដោយមិនខ្វល់ពីសុខទុកកូនស្រីឡើយ និងមិនដឹងជាចេញទៅរស់នៅដល់ណា សុខទុក្ខយ៉ាងណា ស្លាប់ឬរស់ ហើយរហូតមកដល់ សព្វថ្ងៃមិនដែលលេចមុខមកសួរសុខទុក្ខកូនស្រីសោះឡើយ។

ប្រភពដដែលបន្តថា ក្រោយពីម្តាយស្លាប់ ឪពុករត់ចោលបាត់ទៅ ក្មេងស្រីអភ័ព្វរូបនេះ ត្រូវបានម្តាយមីងដែលជាក្រមុំចាស់ ឈ្មោះមុត យីម បានទទួលយកមកចិញ្ចឹមបីបាច់ ស្រលាញ់ថ្នាក់ថ្នមទុកដូចកូនស្រីបង្កើត តែទាស់ត្រង់ជីវភាពទីទ័លក្រខ្លាំងណាស់ រកព្រឹកខ្វះល្ងាច មិនដែលមានអ្វីហូបចុកបានគ្រប់គ្រាន់នោះទេ៕

RELATED ARTICLES