ប្រិយមិត្តប្រាកដជា លើកឡើង ថាការណាត់ជួបគ្នាគ្រា ដំបូងពុំមាន អ្វីជាឧបសគ្គក្នុងទំនាក់ ទំនងនៃស្ពាន ចម្លងស្នេហ៍ របស់អ្នកដែលទើប នឹងកសាងនោះឡើយ។ តែការប្រតិបត្តិកិច្ចការ ផ្សេងៗទាំងមិនបាន ត្រៀមលក្ខណៈគ្រប់គ្រាន់ គឺមិនសូវជា អំណោយផល ល្អដល់ការបង្កាត់ស្នាម ញញឹម គ្រាដំបូងដែល មិនអាចបំភ្លេច បាននោះដែរ។
ក/ការត្រៀមខ្លួនតាមការណាត់
1) ត្រូវគិតគូរពីទីតាំងដែលអ្នកចង់ណាត់ជួបនារីម្នាក់នោះ។
2) ត្រូវសម្រេចចិត្តឲ្យច្បាស់ថា តើគួរឬមិនគួរជួបនាង នៅទីកន្លែងមួយ ឬការទៅយកនាង នៅផ្ទះរបស់នាង។
3) ពិចារណាពី ការទិញបាច់ផ្កាឬ ផ្កាស្រស់ស្អាតជូននាង។ប្រសិនជាអ្នក ចង់ឲ្យបរិយាកាស ហាក់ដូច ជារ៉ូមែនទិក ចូររកទិញបាច់ផ្កាសម្រាប់ជូន នាងពេល អ្នកយកយានជំនិះទៅទទួលនាងពីផ្ទះ។
4) តុបតែងខ្លួនយ៉ាងណា ឲ្យសមរម្យបន្តិច បើថែមគ្រឿងក្រអូប កាន់តែប្រសើរ។
5) ពិចារណាក្នុងការផ្ញើសារ ទៅនាងមុននឹង ការណាត់នោះត្រូវបាន កំណត់ពេលច្បាស់លាស់។
6) ដាក់សំឡេងទូរ ស័ព្ទឭសំឡេងស្ងាត់(Silent)។ការចុចទូរ ស័ព្ទវាយ អត្ថបទផ្ញើសារឬ អ៊ីម៉ែលក្នុងអំឡុង ពេលណាត់ជួបគ្នា ជាមួយនិងនារីម្នាក់នឹង បង្ហាញនាងថាអ្នកមិន ខ្វល់ពីនាង ពិតនោះឡើយចំពោះ កិច្ចការជួបគ្នា គ្រាដំបូងនេះ។
ខ/ក្នុងអំឡុងពេលណាត់ជួប
1. ប្រសិនជាអ្នក ទៅទទួលនាង នៅផ្ទះចូរទៅកាន់ ទ្វារផ្ទះដោយផ្ទាល់ កុំព្យាយាមទូរស័ព្ទហៅពី ចម្ងាយឬផ្ញើ សារប្រាប់ឲ្យ នាងចេញមកក្រៅ។
2. បើកទ្វាររថយន្តជូន នាងហើយបិទវាវិញពេលនាងចូលអង្គុយរួចរាល់។
3. បើកទ្វាររថយន្តឲ្យនាង ពេលធ្វើដំណើរ ទៅដល់ភោជនី យ៍ដ្ឋាន រោងកុន ឬកម្សាន្តណា មួយដែលជា គោលដៅ អ្នកទាំងពីរ។
4. ប្រសិនជាអ្នកណាត់នាង ទៅភោជនីយ៍ដ្ឋាន បែបរ៉ូមែនទិកចូរ ទាញកៅអីជូននាងអង្គុយ។
5. ក្នុងអំឡុងពេលសន្ទនាបេះដូងចូរយកចិត្តទុកដាក់បន្តិច។
6. សួរប៉ុន្មានសំណួរ ដែលនឹងជម្រុញ ឲ្យនាងជជែកជា មួយអ្នកអំពីរឿង របស់នាង។ដូចជា គ្រួសារ ការងារ វិស្សមកាល និងក្តីសុបិន្តជាដើម។
7. ព្យាយាមធ្វើឲ្យនាង ចាប់អារម្មណ៍និងលៃ យ៉ាងណាឲ្យគួរសមបន្តិច។
8. លើកថាទុកឲ្យអ្នកជាអ្នកចេញថ្លៃអាហារពេលនេះ។
9. កុំព្យាយាមបង្ខំនាងឲ្យសោះ ពោលគឺ ទុកឲ្យអ្វីៗដំណើរការតាមសម្រួលជាមុនសិន៕
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា