Thursday, April 18, 2024
Homeព័ត៌មានជាតិបញ្ហា​រំលោភ​បំពាន​ព្រំដែន កម្ពុជា​ផ្ញើ កំណត់​ទូត​តវ៉ា​ឱ្យ​វៀត​ណាម​បញ្ឈប់​ជា​បន្ទាន់

បញ្ហា​រំលោភ​បំពាន​ព្រំដែន កម្ពុជា​ផ្ញើ កំណត់​ទូត​តវ៉ា​ឱ្យ​វៀត​ណាម​បញ្ឈប់​ជា​បន្ទាន់

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហ- ប្រតិបត្តិការអន្តរជាតិ បានសម្រេចផ្ញើកំណត់ ទូតសាជាថ្មីម្តងទៀត ទៅកាន់ភាគីវៀតណាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ តវ៉ាចំពោះ ការរំលោភបំពានរបស់ភាគីវៀតណាម មក លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដោយ ភាគីកម្ពុជា បានស្នើឱ្យភាគីវៀតណាមបញ្ឈប់ ជាបន្ទាន់នូវសកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវ…ជាដើម នៅតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្ត មណ្ឌលគិរី ស្វាយរៀង កណ្តាល និងខេត្តតាកែវ។
យោងតាមកំណត់ទូត៤ទំព័រ របស់ក្រសួង- ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លេខ២០៣០ កបទ.សអ/ច្បក៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារថា “ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា សូមសម្តែងគារវកិច្ច ជូនចំពោះក្រសួងការបរទេស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងមានកិត្តិយសសូម ទាញការចាប់អារម្មណ៍ចំពោះកំណត់ទូតតវ៉ារបស់ ក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធនឹងការ រំលោភបំពានរបស់វៀតណាម តាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម ដូចខាងក្រោម ៖
I.ការជីកស្រះ និងសំណង់ផ្សេងៗនៅខេត្ត រតនគិរី
១.ការជីកស្រះ៩កន្លែង
-កំណត់ទូតលេខ ១៣៨០ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
-កំណត់ទូតលេខ ១៣៨៨ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥
-កំណត់ទូតលេខ ១២៨២ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦
កំណត់ទូតទាំង០៣នេះ ស្នើភាគីវៀតណាម លុបស្រះទាំង០៩ បញ្ឈប់ការសាងសង់សំណង់ នានា និងចាត់វិធានការទប់ស្កាត់កុំឱ្យពលរដ្ឋ វៀតណាមចូលមកដាំដំណាំ ឬធ្វើសកម្មភាព នានា នៅចន្លោះបង្គោលព្រំដែន ៣០-៤០ ខេត្ត រតនគិរី រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បានបញ្ចប់ការខណ្ឌសីមា ជាស្ថាពរនៅតំបន់នេះ។
២.ការសង់អគារ និងផ្លូវបេតុងនៅខេត្ត រតនគិរី
-កំណត់ទូតលេខ ១៨៤៦ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្នើ ភាគីវៀតណាម បញ្ឈប់ការសាងសង់ជាបន្ទាន់ អគារថ្មមួយទំហំ១៥ម៉ែត្រ គុណ ២០ម៉ែត្រ ចន្លោះ បង្គោល ៣០-៤០ ខេត្តរតនគិរី និងធ្វើឱ្យស្ថានភាពបរិស្ថានដូចដើមវិញ រហូតដល់គណៈកម្មការ ចម្រុះព្រំដែននៃប្រទេសទាំងពីរបានបញ្ចប់ការ ខណ្ឌសីមាជាស្ថាពរនៅតំបន់នេះ។
-កំណត់ទូតលេខ ២១០៥ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២
-កំណត់ទូតលេខ ២៨៩១ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២
-លិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ផ្ញើជូនឯក ឧត្តម PHAM BINH MINH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
-កំណត់ទូតលេខ ៣២៦១ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤
កំណត់ទូត និងលិខិតទាំងនេះ ស្នើភាគី វៀតណាមបញ្ឈប់ការធ្វើផ្លូវបេតុងបណ្តោយ ៤១គ.ម តាមព្រំដែន ពីចន្លោះបង្គោល ៣០ ដល់៤៤ ក្នុងខេត្តរតនគិរី រហូតដល់គណៈកម្មការ ចម្រុះព្រំដែននៃប្រទេសទាំងពីរ បានបញ្ចប់ការ ខណ្ឌសីមាជាស្ថាពរនៅតំបន់នេះ។
II.ការធ្វើផ្លូវ និងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ ដាង-ដាក់ហ៊ូត ខេត្តមណ្ឌលគិរី
-កំណត់ទូតលេខ ២១៤៨ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១
-កំណត់ទូតលេខ ២៤២០ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១
-កំណត់ទូតលេខ ១០៥២ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២
-កំណត់ទូតលេខ ២៣៥៩ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣
-កំណត់ទូតលេខ ៦០៧/២០១៣ សរកហ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ស្ថាន- ទូតកម្ពុជា នៅទីក្រុងហាណូយ
-កំណត់ទូតលេខ ៥៥/២០១៤ សរកហ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ស្ថានទូត កម្ពុជា នៅទីក្រុងហាណូយ
-កំណត់ទូតលេខ ៣៥១/២០១៤ សរកហ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ របស់ស្ថាន- ទូតកម្ពុជា នៅទីក្រុងហាណូយ
-កំណត់ទូតលេខ ០០៥ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥
កំណត់ទូតទាំងនេះ ស្នើវៀតណាមបញ្ឈប់ ការធ្វើផ្លូវនិងអគាររដ្ឋបាលប៊ូប្រាង ជាបន្ទាន់ នៅតំបន់ដាក់ដាង-ដាក់ហ៊ូត ខេត្តមណ្ឌលគិរី រហូតដល់គណៈកម្មការចម្រុះព្រំដែននៃប្រទេស ទាំងពីរ បានបញ្ចប់ការខណ្ឌសីមាជាស្ថាពរនៅ តំបន់នេះ។
III.ការធ្វើផ្លូវនៅខេត្តស្វាយរៀង
-កំណត់ទូតលេខ ១៥៣៥ កបទ-សអ /ច្បក៤ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥
-កំណត់ទូតលេខ ៥៩៨ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦
-កំណត់ទូតលេខ ១៦៩៣ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦
កំណត់ទូតទាំង០៣នេះ ស្នើវៀតណាម បញ្ឈប់ការធ្វើផ្លូវជាបន្ទាន់ នៅចន្លោះបង្គោល ព្រំដែនលេខ ១៩៤-២០៣ បង្គោលព្រំដែន លេខ ២១១-២១៣ និងបង្គោលព្រំដែនលេខ ២១៣-២២៧ ក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្នុងទឹកដីដែលកម្ពុជា គ្រប់គ្រង រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បានបញ្ចប់ការខណ្ឌសីមា ជាស្ថាពរនៅតំបន់នេះ។
IV.ការសាងសង់ប៉ុស្តិ៍យោធានៅខេត្ត កណ្តាល
-កំណត់ទូតលេខ ១៣១៨ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥
-កំណត់ទូតលេខ ១៤១៨ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥
កំណត់ទូតទាំង០២នេះ ស្នើវៀតណាម បញ្ឈប់ជាបន្ទាន់ការសង់ប៉ុស្តិ៍យោធានៅភូមិ ព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បានបញ្ចប់ការខណ្ឌសីមា ជាស្ថាពរនៅតំបន់នេះ។
V. ការធ្វើប៉ុស្តិ៍នៅច្រកទ្វារវិញហួយដុង ជាប់បង្គោលព្រំដែនលេខ២៦០ ទល់មុខច្រកទ្វារ ទ្វេភាគីកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្ត តាកែវ
-កំណត់ទូតលេខ ៩០៤ កបទ-សអ/ច្បក៤ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦
-កំណត់ទូតលេខ ១៦៩៣ កបទ-សអ/ ច្បក៤ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦
កំណត់ទូតទាំងពីរនេះ ស្នើវៀតណាម បញ្ឈប់ជាបន្ទាន់ការសង់ប៉ុស្តិ៍នៅច្រកទ្វារត្រួត- ពិនិត្យវិញហួយដុង របស់វៀតណាម នៅជាប់ បង្គោលព្រំដែនលេខ២៦០ ស្រុកបុរីជលសា និងធ្វើឱ្យស្ថានភាពបរិស្ថាននៅតំបន់នេះ មាន សភាពដូចដើមវិញ រហូតដល់គណៈកម្មការ ចម្រុះព្រំដែននៃប្រទេសទាំងពីរ បានបញ្ចប់ការ ខណ្ឌសីមាជាស្ថាពរនៅតំបន់នេះ”។
កំណត់ទូតតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាដដែល បានបន្តថា “ស្របតាមស្មារតី និងខ្លឹមសារនៃកំណត់ទូត និង លិខិតដូចដែលបានជម្រាបជូនទាំងអស់ខាងលើ នេះ រាជរដ្ឋាភិបាលកម្ពុជា សូមស្នើរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មី ម្តងទៀត សូមឱ្យបញ្ឈប់សកម្មភាពសាងសង់ ទាំងអស់ខាងលើជាបន្ទាន់ និងធ្វើឱ្យស្ថានភាព បរិស្ថាននៅតំបន់ដូចរៀបរាប់ខាងលើ មានសភាព ដូចដើមវិញ ព្រមទាំងចាត់វិធានការរារាំងកុំឱ្យ ពលរដ្ឋវៀតណាម ចូលមកដាំដុះឬធ្វើសកម្ម- ភាពនៅតំបន់ព្រំដែនទាំងឡាយណា ដែលមិន ទាន់បញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំ- ដែន ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងដ៏ ល្អ និងទំនាក់ទំនងជិតស្និទ្ធជាប្រពៃណី ដោយ ត្រូវទុកឱ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេស ទាំងពីរ បញ្ចប់ការខណ្ឌសីមាឱ្យបានចប់ជាស្ថាពរ សិន។
ឆ្លៀតឱកាសនេះផងដែរ យោងតាមលទ្ធ- ផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជា- ជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម កាល ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុង ហូជីមិញ ដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាព គ្នាស្នើសុំបារាំងផ្តល់អ្នកជំនាញបច្ចេកទេសខាង ផែនទី មកចម្លងខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០ ០០០ លើផែនទី UTM ខ្នាត ១/៥០ ០០០ នៅចន្លោះបង្គោលព្រំដែនលេខ ៣០-៤០ ស្ថិតក្នុងខេត្តរតនគិរី/ដាក់ឡាក់ និងនៅចន្លោះ បង្គោលព្រំដែនលេខ ១៣៨-១៤៧ ស្ថិតក្នុង ភូមិដូង ខេត្តស្វាយរៀង/តៃនីញ ព្រមទាំងជួយ ដៅខ្សែព្រំដែននៅលើដីជាក់ស្តែងនោះ ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា សង្ឃឹមថា គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រជុំចង្អៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅភ្នំពេញ នឹងឆាប់ឯកភាពគ្នាលើលិខិតស្នើសុំទៅឯកឧត្តម ប្រធានាធិបតីបារាំង ដើម្បីពិនិត្យលទ្ធភាពផ្តល់ ជំនួយបច្ចេកទេសនេះឱ្យបានឆាប់។
ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ឆ្លៀតក្នុងឱកាសនេះ សូមសម្តែងនូវ គារវកិច្ចសាជាថ្មី ដល់ក្រសួងការបរទេសនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម”។
គួរបញ្ជាក់ថា សកម្មភាពសង់ប៉ុស្តិ៍ ជីកស្រះ ធ្វើផ្លូវ និងសង់សំណង់នានានេះ ប្រទេសវៀត- ណាម បានធ្វើឡើងជាបន្តបន្ទាប់ តាំងពីអំឡុង ឆ្នាំ២០១១មកម៉្លេះ ហើយកម្ពុជា ក៏បានផ្ញើកំណត់ ទូតតវ៉ាទៅកាន់ភាគីវៀតណាម ជារឿយៗឱ្យ បញ្ឈប់សកម្មភាពរំលោភបំពានតាមខ្សែបន្ទាត់ ព្រំដែន ដើម្បីទុកឱ្យគណៈកម្មការចម្រុះព្រំ- ដែននៃប្រទេសទាំងពីរ បញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យចប់ជាស្ថាពរសិន តែជាលទ្ធផលភាគីវៀតណាម នៅតែបន្តធ្វើ សកម្មភាពបំពានដដែល ទើបកម្ពុជា បានចេញ កំណត់ទូតតវ៉ាសាជាថ្មីនេះ ឱ្យវៀតណាមបញ្ឈប់ សកម្មភាពរំលោភបំពានតាមបណ្តោយខ្សែ- បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាបន្ទាន់៕

RELATED ARTICLES