Thursday, April 18, 2024
Homeព័ត៌មានជាតិស្រាបៀរ Anchor រចនា​ឡើង​ជាមួយ​នឹង​រូប​រាង​ថ្មី និង​ការ​វេច​ខ្ចប់​ដ៏គួរ​ឲ្យ​ទាក់​ទាញ

ស្រាបៀរ Anchor រចនា​ឡើង​ជាមួយ​នឹង​រូប​រាង​ថ្មី និង​ការ​វេច​ខ្ចប់​ដ៏គួរ​ឲ្យ​ទាក់​ទាញ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL) បានប្រកាសសម្ពោធដាក់លក់ស្រាបៀរអាន់ឆ័រ(ANCHOR) ដបដែលរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់គួរឲ្យទាក់ទាញ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅសាលបុរីកោះពេជ្រ ដោយមានការចូលរួមពីសំណាក់តារាល្បីៗ និងភ្ញៀវកិត្តិយសប្រមាណជិត១ពាន់នាក់។

Anchor0
កម្មវិធីដែលត្រូវបានរៀបចំខាងលើនេះមានឈ្មោះថា “កម្មវិធីជប់លៀងលើនាវា”(Anchor Cruise Night) ដែលជាកម្មវិធីរៀបចំយ៉ាងពិសេសដោយមានការរួមបញ្ចូលនូវទស្សនីយភាពកម្សាន្តសប្បាយជាច្រើនដែលធ្វើឲ្យអ្នកចូលរួមមិនអាចបំភ្លេចបានព្រោះតែពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗមិនធ្លាប់មានគឺការជប់លៀងបែបនៅលើនាវា ជាមួយនឹងការរាំលេងកម្សាន្តព្រមទាំងបានក្រេបនូវរស់ជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រដប ដែលជាសមិទ្ធផលចេញពីខ្សែសង្វាក់ផលិតកម្មដំបូងនៃរោងចក្រផលិតស្រាបៀរកម្ពុជា។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនឹងធ្វើឲ្យកម្មវិធីនេះប្លែកនោះគឺវត្តមានកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះមានដូចជាលោកខេមរៈ សិរីមន្ត កញ្ញាឱក សុគន្ធកញ្ញា លោកឆន សុវណ្ណរាជ លោកណុប បញ្ញារិទ្ធិ អ្នកនាងពេជ្រ សោភា និងបេក្ខភាពបេក្ខជន៤រូបចុងក្រោយរបស់កម្មវិធី The Voice Cambodia រដូវកាលទី២គឺមានលោកថែល ថៃ លោកឃី សុខុន អ្នកនាងសាន ស្រីឡៃ និងកញ្ញាឈិន រតនៈ។ ក្រៅពីនេះគឺក្រុម Original Song ដ៏ល្បីឈ្មោះគឺក្រុមក្មេងខ្មែរ និងលោក ជី ដេវីដ ដែលសិល្បករទាំងអស់បានបង្ហើរសំនៀងនូវបទចម្រៀងល្បីៗ និងបទញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយដល់អ្នកចូលរួមផងដែរ។

Anchor1
នៅក្នុងឱកាសនេះលោក Roland Bala អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL) បានថ្លែងអំពីការវិវត្តន៍ថ្មីរបស់ស្រាបៀរអាន់ឆ័រ ដែលនឹងបន្ថែមនូវភាពជោគជ័យលើទីផ្សារកម្ពុជា ដោយស្រាបៀរអាន់ឆ័រគឺជាស្រាបៀរជម្រើសទីមួយសម្រាប់យុវវ័យសម័យថ្មី។ លោកថា ស្រាបៀរអាន់ឆ័របានផ្តល់ជូនដល់អតិថិជននូវបទពិសោធន៍ថ្មីក្នុងការក្រេបរសជាតិដ៏ស្រទន់តាមរយៈដបដែលបានរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់ដ៏ប្រណីត។
គួរបញ្ជាក់ដែរថា ស្រាបៀរអាន់ឆ័រត្រូវបានផលិតឡើងតាមរូបមន្តប្រណៃណីអឺរ៉ុប-អាល្លឺម៉ង់ក្នុងការផលិតស្រាបៀរមានរស់ជាតិស្រាលស្រទន់ចាប់តាំងពីឆ្នាំ១៩៣៣ ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ មានរសជាស្រទន់លើសគេផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លាសម្រាប់មនុស្សពេញវ័យគ្រប់ៗគ្នា។ ចាប់តាំងពីត្រូវបានលក់នៅលើទីផ្សារកម្ពុជាស្រាបៀរនេះបានល្បីល្បាញដោយម៉ាកសញ្ញាគួរជាទីទុកចិត្តដោយបង្កើតនូវភាពរីករាយអស្ចារ្យគ្រប់កម្មវិធីដោយសារគុណភាពស្តង់ដាអន្តរជាតិ បានធ្វើឲ្យស្រាបៀរនេះក្លាយជាជម្រើសទីមួយសម្រាប់មនុស្សភាគច្រើន ៕

RELATED ARTICLES