Tuesday, January 21, 2025
Homeសង្គម និងជីវិតប្រពន្ធសំពងប្តី១ពូថៅ ខឹងពូកែរករឿងពេក

ប្រពន្ធសំពងប្តី១ពូថៅ ខឹងពូកែរករឿងពេក

ខេត្តរតនគិរី ៖ បុរសជាប្តីម្នាក់ បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹងធ្លាក់ភ្នែក ត្រឡប់មកផ្ទះវិញ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ទាញពូថៅមកកាន់គំរាម ទើបប្តីខឹងក៏ស្ទុះចូលមកប្រតាយប្រតប់ដណ្តើមពូថៅ ទីបំផុត ស្ត្រីជាប្រពន្ធក៏ជ្រុលដៃសំពងក្បាលប្តី បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣៩នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

ស្ត្រីជាប្រពន្ធដែលសំពងក្បាលប្តី១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះរស់ ហ៊ុន អាយុ៤៦ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសជាប្តី មានឈ្មោះស៊ើង ស៊ិន អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ រហូតពេលខ្លះកើតជាអំពើហិង្សាក្នុងគ្រួសារទៀតផង គ្រាន់តែមិនធ្លាប់មានសភាពធ្ងន់ធ្ងរដូចលើកនេះទេ។ កន្លងមក បុរសជាប្តីគឺជាមនុស្សដែលចូលចិត្តដើរផឹកស៊ី ស្រវឹងអួទីនួ មិនសូវជួយធ្វើការងារស្រែចម្ការ ឬការងារផ្ទះសំបែងឡើយ មិនតែប៉ុណ្ណោះ ឱ្យតែផឹកស្រវឹងចូលដល់ផ្ទះ ចេះតែរករឿងប្រពន្ធកូនមិនឈប់ ទើបធ្វើឱ្យគ្រួសារមួយនេះ ចេះតែកើតមានរឿងរកាំរកូសរហូតមក។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បុរសជាប្តីបានចេញទៅផឹកស្រាជាមួយនឹងមិត្តភក្តិនៅក្នុងភូមិ រហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់ចូលផ្ទះវិញ ហើយក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏ទាញពូថៅមកកាន់ដើម្បីគំរាមប្តី ស្រាប់តែភ្លាមនោះ បុរសជាប្តី ក៏ស្ទុះចូលមកប្រតាយប្រតប់ដណ្តើមយកពូថៅ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធជ្រុលដៃសំពងប្តីចំក្បាល បណ្តាលឱ្យបែកឈាមហូរជោកខ្លួនតែម្តង៕

RELATED ARTICLES