Friday, May 10, 2024
Homeសិច និងស្នេហាបើមិនចង់ឱ្យការរួមភេទមានបញ្ហា គួរចៀសវាងទង្វើទាំងនេះ

បើមិនចង់ឱ្យការរួមភេទមានបញ្ហា គួរចៀសវាងទង្វើទាំងនេះ

ការរួមភេទប្រៀបបាននឹងសិល្បៈ ដែលត្រូវប្រើទាំងតិចនិក និងការស្រមើស្រមៃ ដើម្បីឱ្យគូស្នេហ៍ទាំងទ្វេសណ្តោងសណ្តូនគ្នាឡើងទៅដល់ឋានសួគ៌នៃសេចក្តីសុខបាន។ ប៉ុន្តែចំពោះគូស្នេហ៍ថ្មីថ្មោងដែលនៅមិនទាន់ដឹងថា ត្រូវធ្វើអ្វីនោះ គួរស្វែងយល់អំពីចំណុចហាមខាងក្រោម បើមិនចង់ឱ្យសិចកាន់តែដុនដាប។

1-ហាមធ្វើខ្លាំងពេក ៖ ទោះឃ្លាតចាកពីរឿងលើគ្រែយូរប៉ុនណា ក៏កុំបង្ហាញភាពតក់ក្រហល់ចេញមកខ្លាំងពេក ព្រោះក្រៅពីមិនជួយឱ្យកើតអារម្មណ៍ ហើយនៅក្លាយជាភាពគួរឱ្យខ្លាចទៀតផង។ ចូរគ្រប់គ្រងអារម្មណ៍ខ្លួនឯង កុំឱ្យធ្វើខ្លាំងៗ រហូតភាគីម្ខាងទៀតកើតស្នាមជាំ ឬរងរបួស។ វិធីដែលល្អ គឺបង្កើនចង្វាក់ទៅតាមធម្មជាតិល្អជាង។

2-គ្មានអនាម័យ ៖ មិនមាននរណាចង់ប៉ះនឹងភាពកខ្វក់ឡើយ។ ដូចនេះ គួរសម្អាតខ្លួនប្រាណជានិច្ច កុំបណ្តោយឱ្យផ្នែកផ្សេងៗនៃរាងកាយ ជះក្លិនមិនល្អចេញមក នាំឱ្យបាត់បង់ភាពរ៉ូមែនទិក ក្នុងអំឡុងពេលកំពុងរួមភេទ។

3-កុំយកចិត្តទុកដាក់រឿងផ្សេង ៖ ខណៈកំពុងរួមភេទ ត្រូវប្រមូលអារម្មណ៍ឱ្យមូល។ បើគូស្នេហ៍កំពុងតែបបោសអង្អែលឱ្យ រីឯអ្នកគិតតែពីមើលទូរទស្សន៍ អាចនឹងធ្វើឱ្យគេខូចអារម្មណ៍បាន។ គួរលុបគ្រប់យ៉ាងចេញពីខួរក្បាលសិន ព្រោះសិចជាការរួមដៃទាំងសងខាង។ បើភាគីណាម្នាក់កំពុងដំណើរការតែម្នាក់ឯង មិនខុសអ្វីពីការជួយខ្លួនឯង (Masturbation) ឡើយ។

4-កុំភ្លេចថើបឱ្យសោះ ៖ ព្រោះថើប គឺជាការចាប់ផ្តើមដ៏ល្អ។ ដូច្នេះគួរផ្តល់ក្តីសំខាន់ ចំពោះការថើបផង ព្រោះអំឡុងពេលដែលបបូរមាត់ និងអណ្តាតប៉ះគ្នា នឹងធ្វើឱ្យមានអារម្មណ៍ដូចជាមនុស្សតែមួយ សាងការស្រមើស្រមៃដែលស្រើបស្រាលទៅរកអារម្មណ៍ពុះកញ្ជ្រោលបាន។

5-បង្ខំចិត្ត ៖ មនុស្សម្នាក់ៗក៏មានចំណុចដែលមិនចូលចិត្តធ្វើក្នុងការ រួមភេទខុសៗគ្នាផងដែរ។ គួរនិយាយគ្នាពីចំណុចដែលត្រូវការ និងសម្របសម្រួលសិចឱ្យនៅចំណុចកណ្តាល កុំបង្ខំឱ្យភាគីម្ខាងទៀតធ្វើនូវអ្វីដែលគេមិនចូលចិត្ត ដូចជា ធ្វើឱរ៉ាល់សិច ឬក្បាច់ចម្លែកៗសោះ ព្រោះអាចបង្កភាពមិនស្រណុកចិត្ត  និងបញ្ចប់ការរួមភេទដោយមិនរលូន។

6-ទៅដល់ចំណុចកំពូលតែម្នាក់ឯង ៖ កុំប្រញាប់ធ្វើយ៉ាងណាឱ្យឈានដល់ចំណុចកំពូលតែមួយមុខ ត្រូវសង្កេតឥរិយាបថរបស់ភាគីម្ខាងទៀតផងថា មានក្តីសុខដល់ចំណុចណាហើយ រួចជួយគ្នា។ គួរមានចង្វាក់លឿនយឺត ដើម្បីឱ្យឈានដល់ចំណុចកំពូលព្រមគ្នា។ ប៉ុន្តែបើម្នាក់ណាដល់ចំណុចកំពូលមុន គួរជួយភាគីម្ខាងទៀត រហូតដល់ត្រើយដូចគ្នា។

7-ចែកផ្លូវគ្នាក្រោយរួចរាល់ ៖ ប្រហែលជាអារម្មណ៍ដ៏អាក្រក់ បើសិនក្រោយការរួមភេទរួចរាល់ ម្នាក់ៗចែកផ្លូវគ្នាតែរៀងៗខ្លួន។ ជាធម្មតា ក្រោយពេលដល់ចំណុចកំពូល ហើយគួរសួរអារម្មណ៍ដៃគូនាពេលនេះផង ដើម្បីជាការបង្ហាញក្តីបារម្ភ និងកុំទាន់ក្រោកចេញទៅណា។ គួរគេងឱបគូស្នេហ៍លើគ្រែមួយស្របក់ ក៏ជាភាពរ៉ូមែនទិកមួយបែបដែរ។

8-ស្ងាត់ស្ងៀមគ្មានក្បាច់ ៖ ការរួមភេទដែលល្អ គួរមានទាំងសំឡេង និងក្បាច់បូករួមបញ្ចូលគ្នា។ បើគេងស្ងៀមដូចគល់ឈើ ការរួមភេទនោះប្រាកដជាគួរឱ្យធុញទ្រាន់ និងចង់ឱ្យហើយ ឆាប់បំផុត។ ដូច្នេះ គួរបញ្ចោញសំឡេងទៅតាមអារម្មណ៍ និងប្តូរក្បាច់ផង ដើម្បីកុំឱ្យដដែលៗពេក ប្រយោជន៍សម្រាប់បញ្ឆោះភ្លើងតណ្ហាឱ្យក្តៅរោលរាល៕

RELATED ARTICLES