Tuesday, January 21, 2025
Homeសង្គម និងជីវិតកូនស្រីបាត់ខ្លួនជាង១ម៉ោង ពេលរកឃើញ ត្រូវគេចោទថាបក្ខពួកចោរប្លន់!

កូនស្រីបាត់ខ្លួនជាង១ម៉ោង ពេលរកឃើញ ត្រូវគេចោទថាបក្ខពួកចោរប្លន់!

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា មានជំងឺសរសៃប្រសាទប្រចាំកាយ បានដើរចេញបាត់ពីផ្ទះអស់រយៈពេលជាង១ម៉ោង ធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភ ចែកផ្លូវគ្នាតាមស្វែរកសព្វកន្លែង ទីបំផុតក៏ប្រទះឃើញ កំពុងត្រូវបុរស២នាក់ ចោទប្រកាន់ថា ជាបក្ខពួកចោរប្លន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

នារីវ័យក្មេងដែលទទួលរងការចោទប្រកាន់ មានឈ្មោះស៊ុំ រ៉ូស្សា អាយុ១៧ឆ្នាំ ទើបមកស្នាក់នៅផ្ទះជួលបងប្អូននៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកបុរសដែលចោទនារីខាងលើនេះ ឈ្មោះកង រ៉ា អាយុ៥២ឆ្នាំ និងក្មួយប្រុសរបស់គាត់ ។

តាមប្រភពពីបុរសដែលចោទ បានឱ្យដឹងថា នៅមុនកើតហេតុ រូបគាត់និងក្មួយប្រុសគាត់បានចេញពីផ្ទះ បំណងទៅទិញម្ហូបនៅម្តុំស្ទឹងមានជ័យ លុះពេលពួកគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញក្មេងស្រីខាងលើរត់មកឱ្យគាត់ជួយ ដោយប្រាប់ថា មានគេចង់ធ្វើបាប ហើយសុំជិះម៉ូតូជាមួយផង។

បុរសខាងលើបន្តថា ស្រាប់តែភ្លាមៗនោះ ក៏លេចមុខជនសង្ស័យគ្នា៥នាក់ជិះម៉ូតូ២គ្រឿង បាននាំគ្នាដេញវាយរូបគាត់ និងក្មួយប្រុស ព្រមទាំងនារីខាងលើនេះ បណ្តាលឱ្យដួលរងរបួសស្រាល បន្ទាប់មកជនសង្ស័យទាំងនេះជិះគេចខ្លួនបាត់ធ្វើឱ្យគាត់ និងក្មួយមានការភិតភ័យ និង សង្ស័យលើនារីនេះថា ជាធ្នាក់របស់ចោរប្លន់ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចនគបាលប៉ុស្តិ៍ចោមចៅ២ ឱ្យជួយអន្តរាគមន៍ភ្លាមៗតែម្តង។ ពេលនាំនារីមក ដល់ប៉ុស្តិ៍ ស្រាប់តែមានបងប្អូន និងម្តាយនារីនេះកំពុងចាំមើល ៕

RELATED ARTICLES