Tuesday, March 18, 2025
Homeព័ត៌មានជាតិBlock Chain ៖ ការវិនិយោគថ្មីសន្លាងមកដល់កម្ពុជាហើយ! មនុស្សទូទៅអាចធ្វើបានដូចគ្នា!

Block Chain ៖ ការវិនិយោគថ្មីសន្លាងមកដល់កម្ពុជាហើយ! មនុស្សទូទៅអាចធ្វើបានដូចគ្នា!

ការវិនិយោគថ្មីសន្លាងមួយក្នុងប្រទេសកម្ពុជា បានសម្ពោធដំណើរការជាផ្លូវការកាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅណាហ្គាវើល នោះគឺ Block Chain។ Block Chain គឺជាប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់មួយ ដែលប្រតិបត្តិការជាតួលេខដោយមិនចាំបាច់ឆ្លងកាត់ ការទូទាត់តាមធនាគារ។

 

នេះគឺជាការវិនិយោគបែបថ្មីសន្លាងមួយក្នុងប្រទេសកម្ពុជា អាចមនុស្សទូទៅធ្វើបានដូចគ្នាដោយមិនកាន់វណ្ណៈ។ នេះបើតាមការឱ្យដឹងពីលោក DR. Chefari Dulapandan នាយកប្រតិបត្តិ និងជាអ្នកបង្កើតការវិនិយោគនេះឡើយ។

នាយកប្រតិបត្តិលោក DR. Chefari Dulapandan បន្តថា អាចឱ្យប្រជាជនកម្ពុជាទូទៅ ទូទាត់សាច់ប្រាក់ ការវិនិយោគលើអចលនទ្រព្យ និងបច្ចេកវិទ្យាក្នុងពេលតែមួយបាន ដោយប្រើប្រាស់កាតរបស់ Forus ដោយមិនចាំបាច់មានសាច់ប្រាក់នៅជាប់ខ្លួន។

គោលបំណងនៃការបង្កើតកម្មវិធីនេះលើកដំបូងក្នុងប្រទេសកម្ពុជា ត្រូវនាយកប្រតិបត្តិរូបនេះបញ្ជាក់ថា គឺជាការជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជា ឱ្យមានភាពប្រសើរឡើង ខណៈប្រជាជនប្រទេសនេះ ភាគច្រើនមានការយល់ដឹង និងអាចឆាប់ចាប់បាននៃប្រព័ន្ធទូទាត់សាច់ប្រាក់តាមបែបបច្ចេកវិទ្យា។

Block Chain នឹងផ្ដល់ចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាមិនធ្លាប់មានសម្រាប់ប្រជាជនកម្ពុជាទូទៅ ពីរបៀបធ្វើយ៉ាងណាឱ្យការវិនិយោគមានភាពប្រសើរឡើង ដោយចំណាយដើមទុនតិច ឬមិនបាច់ចំណាយដើមទុនតែម្ដងជាមួយ Forus។

ប្រជាជនកម្ពុជាទូទៅចង់ស្វែងយល់ និងវិនិយោគប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់ថ្មីសន្លាងមួយនេះអាចចុះឈ្មោះជាសមាជិកក្នុងគេហទំព័រ www.Forus.Global ។ នៅពេលលោកអ្នកចុះឈ្មោះជាសមាជិករួចក្រុមហ៊ុននឹងបង្ហាញពីរៀបនៃការវិនយោគភ្លាមៗ។

បច្ចុប្បន្ន Forus មានសមាជិករាប់លាននាក់នៅជុំវិញពិភពលោក ដែលប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធមួយនេះ។ គម្រោងនៃការវិនិយោគថ្មីសន្លាងមួយនេះក្រុមហ៊ុនគ្រោងនឹងពង្រីកសាខាប្រមាណ ១០០ប្រទេសនៅជុំវិញពិភពលោក ដោយពេលនេះ កម្ពុជាគឺជាទីផ្សារដំបូងនៃប្រតិត្តិការគម្រោងនេះ។

លោក DR. Chefari Dulapandan ជឿជាក់ថា ការចាប់យកប្រទេសកម្ពុជា ជាគោលដៅដំបូងនេះ អាចនឹងធ្វើឱ្យ របៀបនៃការប្រតិបត្តិសាច់ប្រាក់ថ្មីនេះ ទទួលជោគជ័យ ហើយអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ៕

RELATED ARTICLES