Wednesday, April 24, 2024
Homeព័ត៌មានជាតិមេបក្ស​ប្រឆាំង ប្តេជ្ញា​ទម្លាយ​ឧប​សគ្គ ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ

មេបក្ស​ប្រឆាំង ប្តេជ្ញា​ទម្លាយ​ឧប​សគ្គ ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ

ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាប់បណ្តឹងជាច្រើនករណី រួមទាំងបណ្តឹង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងនោះ បាន លើកឡើងថា គោលបំណងរបស់លោក និង លោកកឹម សុខា គ្រាន់តែត្រួសត្រាយផ្លូវឱ្យ កូនខ្មែរជំនាន់ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លើទឹកដីប្រទេសកម្ពុជា ប៉ុណ្ណោះ ហើយលោកគ្មានបំណងក្រាញអំណាច ឬផ្ទេរអំណាចឱ្យកូនចៅតពូជនោះទេ។

ប៉ុន្តែជាប្រតិកម្មឆ្លើយតបភ្លាមៗ មន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណះរដ្ឋមន្ត្រី បានថ្លែងថា ការលើកឡើង របស់លោកសម រង្ស៊ី គឺជាការភូតភរនៃអ្នកនយោបាយទុច្ចរិត ដែលធ្វើការបោកប្រាស់ ប្រជាពលរដ្ឋរាប់ទសវត្សរ៍មកហើយ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី20 សីហា 2016 / ថា “បំណងរបស់លោកកឹម សុខា និងរូបខ្ញុំសម រង្ស៊ី គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឱ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លើទឹកដីប្រទេស កម្ពុជា។ យើងនឹងទម្លុះទម្លាយរាល់ឧបសគ្គ ដែលរបបផ្តាច់ការមានបរទេសនៅពីក្រោយ ខ្នង បានដាក់បាំងផ្លូវប្រជារាស្ត្រខ្មែរ មិនឱ្យយើង ធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែល នឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រមទាំងរំដោះប្រទេសជាតិយើងពីក្រញាំបរទេស ឈ្លានពាន។ យើងទាំងពីរនាក់ មិនមានបំណង ក្រាញអំណាច ហើយផ្ទេរអំណាចទៅឱ្យកូន យើង ដើម្បីឱ្យក្រុមគ្រួសារយើងកាន់អំណាច តពូជនោះទេ។ បេសកកម្មជាប្រវត្តិសាស្ត្ររបស់  យើង គឺគ្រាន់តែបើកផ្លូវ ឬបើកទ្វារមួយយ៉ាង ពិបាក ដើម្បីឱ្យយុវជននិងកូនខ្មែរជំនាន់ក្រោយ អាចឈានចូលដល់យុគសម័យថ្មីមួយ ដែល ជាការបញ្ចប់ជាស្ថាពរនូវរបបខ្មែរក្រហមរណប ចិន (1975-1979) និងខ្មែរក្រហមរណប យួន (1979-2016) ដែលចេញមកពីប្រភព ដើមតែមួយ គឺកុម្មុយនិស្តផ្តាច់ការ”។

ទោះយ៉ាងណា ជាប្រតិកម្មឆ្លើយតបភ្លាមៗ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យទីស្តីការគណ³រដ្ឋមន្ត្រី បានសរសេរ លិខិតចំហតាមរយ³ទំព័រហ្វេសប៊ុករបស់លោក ថា ការលើកឡើងរបស់លោកសម រង្ស៊ី ខាង លើនេះ ជាការភូតភរនៃអ្នកនយោបាយទុច្ចរិត ហើយលោកផៃ ស៊ីផាន បានហៅលោកសម រង្ស៊ី ថា ជាមេចលនាបដិវត្តន៍ ដែលរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ជាធរមានក្នុងការ លុបបំបាត់ចលនាខុសច្បាប់ដែលដឹកនាំដោយ លោកសម រង្ស៊ី និងបក្ខពួក។

លោកផៃ ស៊ីផាន បានសរសេរក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃនៅទី20 ខែសីហា ឆ្នាំ2016 ថា “គោរពជូនបណ្តោញសារព័ត៌មាន និងប្រិយមិត្ត ធពធស អាស្រ័យដោយអ្នកសារព័ត៌មាន បានលើកជាសំណួរឆ្លើយតប នៃការ លើកឡើងរបស់សម រង្ស៊ី ដែលថ្លែងតាមរយះ ទំព័រផេតហ្វេសប៊ុកថា “ត្រួសត្រាយផ្លូវឱ្យកូន ខ្មែរជំនាន់ក្រោយឱ្យបានស្គាល់នូវលទ្ធិប្រជា- ធិបតេយ្យ ពិតប្រាកដលើទឹកដីប្រទេសកម្ពុជា (I)…។ យើងទម្លុះទម្លាយរាល់ឧបសគ្គ ដែល របបផ្តាច់ការ មានបរទេសនៅពីក្រោយខ្នង បានដាក់បាំងផ្លូវប្រជារាស្ត្រខ្មែរ មិនឱ្យយើងធ្វើ ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែល នឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រម ទាំងរំដោះប្រទេសជាតិយើងពីក្រញាំបរទេស ឈ្លានពាន។ …យុគសម័យថ្មី! ដែលជាការ បញ្ចប់ជាស្ថាពរនូវរបបខ្មែរក្រហម រណបចិន និងរបបខ្មែរក្រហមរណបយួន ដែលចេញមក ពីប្រភពតែមួយ គឺកុម្មុយនីស្តផ្តាច់ការ (I)…

ចម្លើយរបស់ខ្ញុំឆ្លើយទៅកាន់អ្នកសារព័ត៌មានគឺ…នៅក្នុងចំណុចទី (I) នៃការលើក ឡើងរបស់សម រង្ស៊ី គឺជាការភូតភរនៃអ្នកនយោបាយទុច្ចរិតដែលធ្វើការបោកប្រាស់ប្រជាពលរដ្ឋខ្មែរ អស់រយះពេលរាប់ទសវត្សរ៍មក ហើយ។ នៅក្នុងបរិបទនេះ ខ្ញុំសូមឆ្លៀតឱកាស សម្តែងនូវអំណរគុណដល់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលមិនលង់នៅក្នុងការភូតភររបស់បុគ្គល នេះ។ អាស្រ័យហេតុដូច្នេះ ហើយបុគ្គលរូបនេះ ក៏ដូចជាបក្ខពួករបស់គេស្ថិតនៅក្នុងភាពសត្យានុម័ត មិនទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ ខ្មែរ គឺគេស្ថិតនៅក្នុងភាពជាអចិន្ត្រៃយ៍នៃគណបក្សភាគតិចនៅក្នុងសភាជាប្រវត្តិរយះ កន្លង មក”។

លោកផៃ ស៊ីផាន បានសរសេរបន្តថា “នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលប្រទេស ខាងលិចមួយចំនួនធំបានអនុវត្ត គឺគេមិនឈ្លោះ ប្រឆាំង មិនទទួលយកនៃការសម្រេចចិត្តនៃ ឆន្ទ³ប្រជាពលរដ្ឋភាគច្រើនក្នុងការសម្តែងមតិ តាមរយះលទ្ធផលនៃការបោះឆ្នោតនោះទេ។ ជាឧទាហរណ៍ ជាក់ស្តែងស្រាប់ ក្នុងរយះកន្លង រាប់អាណត្តិមកហើយ ដែលបុគ្គល សម រង្ស៊ី និងបក្ខពួករបស់គេ បានបង្ហាញជាសាធារណ³  ក្នុងកិច្ចមិនទទួលស្គាល់លទ្ធផលនៃសម្តែងឆន្ទ³ តាមរយ³លទ្ធផលនៃការបោះឆ្នោតសកលនៅកម្ពុជានេះ។ បុគ្គលនេះ និងបក្ខពួករបស់គេ តែងតែស្វែងរកនូវហេតុផលគ្រប់ទិដ្ឋភាព ដើម្បី បំផ្លាញ់លទ្ធផលនៃការបោះឆ្នោត ជាពិសេស យន្តការ និងនីតិវិធី និងដំណើរការលទ្ធិប្រជាធិបតេយ្យនេះនោះ មិនគិតដល់សកម្មភាពយក លទ្ធផលនៃការបោះឆ្នោត ឬដំណើរការនៃការ បោះឆ្នោត បម្រើឥទ្ធិពល និងផលប្រយោជន៍ បរទេស។ ឧទាហរណ៍ ជាក់ស្តែង សម រង្ស៊ី និងបក្ខពួករបស់គេ គឺមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរបស់កម្ពុជានោះទេ ដោយ គេមិនព្រមចូលអង្គុយនៅក្នុងសភា ទោះបីទទួល បានការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរយ៉ាង ណាក៏ដោយ ក៏ប៉ុន្តែគេស្តាប់បង្គាប់បរទេស ដែលបង្គាប់ឱ្យគេចូលអង្គុយនៅក្នុងសភា វិញ នេះ ជាភាពអាម៉ាស់មួយដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ដែលកើតមានប្រាកដនៅលើ ទឹកដីកម្ពុជារួចស្រេចមកហើយ។ ក៏ប៉ុន្តែទោះ ជាយ៉ាងណា យន្តការ និងគោលការណ៍នៃការ បោះឆ្នោតតែងតែទទួលបាននូវកំណែទម្រង់ និង កិច្ចកែលម្អជាប្រចាំពីអាណត្តិមួយទៅអាណត្តិ មួយ ដែលប្រទេសប្រជាធិបតេយ្យក្នុងលោក តែងតែអនុវត្តជាប្រចាំ។ ដូច្នេះការតតាំងនយោបាយនៅក្នុងសភា ជាលំនាំនៃសកម្មភាពនយោបាយរបស់ប្រជាជាតិប្រជាធិបតេយ្យ ដែល ខុសពីសកម្មភាពឧទ្ទាមរបស់បុគ្គលសម រង្ស៊ី និងបក្ខពួករបស់ពួកគេ អនុវត្តន៍ នៅកម្ពុជា។

ឯចំណុចទី2 ដែលលើកឡើងដោយបុគ្គលសម រង្សី ដែលជាមេចលនាបដិវត្តន៍នេះ ដែលបាន ប្រើប្រាស់ពាក្យ “របបកុម្មុយនីស្តផ្តាច់ការ ឧបសគ្គនៃផ្លូវប្រជាធិបតេយ្យ អយុត្តិធម៌ ពុករលួយនិងរំដោះប្រទេសជាតិយើង ពីក្រញាំ បរទេសឈ្លានពាន” គឺជាពាក្យ និងយុត្តិសាស្ត្រ បដិវត្តន៍របស់ក្រុមខ្មែរក្រហម ដែលជាក្រុម សម្ព័ន្ធរបស់សម រង្សី ដែលគេបានបង្ហាញនៅ ធាតុ និងពណ៌ពិតប្រាកដរបស់រូបគេសាជាថ្មី និងជាសាធារណ³នៅពេលនេះ ក៏ដូចជាកាល ពីអតីតកាលដែលសម រង្សី ប្រឆាំងនឹងរដ្ឋសភា ជាតិខ្មែរ ក្នុងការដាក់ខ្មែរក្រហមនៅក្រៅច្បាប់។

ការលាបពណ៌ និងភូតភររាស្ត្រខ្មែរ វាហួស សម័យហើយ ហើយការភូតភរនេះ ក៏ពុំទទួល បានលទ្ធផលក្នុងរយះកន្លងមកដែរ ការក្រាញ់ អំណាចជាប្រធានគណបក្សសម រង្ស៊ី ក៏ដូចជា គណបក្សសង្គ្រោះជាតិ ក៏បង្ហាញយ៉ាងច្បាស់នូវ ភាពក្រាញអំណាចរួចមកហើយ ទោះបីគណបក្សទាំងពីរនេះ មិនទទួលបានជោគជ័យ នៅ ក្នុងអាណត្តិមួយនោះ នោះមិនគិតប្រពន្ធកូន ដែលស្ថិតនៅក្នុងរង្វង់អំណាចនៅក្នុងការគ្រប់គ្រងគណបក្សទាំងពីរនោះ។ ផ្ទុយពីកម្ពុជា បច្ចុប្បន្នកាលដែលកំពុងនឹងរួមគ្នាប្រឹងប្រែងរក្សា សណ្តាប់ធ្នាប់សង្គម សន្តិភាព និត្យានុកូលភាពរដ្ឋ ដើម្បីឱកាសអភិវឌ្ឍសង្គម ដែលជា ឧត្តមប្រយោជន៍របស់ប្រជារាស្ត្រ”។ លោក ផៃ ស៊ីផាន បានបញ្ជាក់សង្កត់ធ្ងន់ចុងក្រោយ ថា “សកម្មភាពគៀងគរ នាំគ្នារំដោះប្រទេស ជាតិ ឬបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ គឺជាសកម្មភាពរដ្ឋប្រហារ ដែលយើងមិនអនុញ្ញាត និងអនុគ្រោះ បើទោះជាបុគ្គលផ្ទាល់ខ្លួន ក្រុម ឬគណបក្សនយោបាយណាមួយ។ រាជរដ្ឋាភិបាល នឹងចាត់គ្រប់វិធានការតាមច្បាប់ជាធរមាន ក្នុងការលុបបំបាត់ប្រឆាំងនឹងចលនាខុសច្បាប់ ដែលដឹកនាំដោយសម រង្ស៊ី និងបក្ខពួក បើ ទោះជាតម្លៃណាមួយនោះ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES