Tuesday, April 30, 2024
Homeព័ត៌មានជាតិទៅ​ងូត​ទឹក​លេង​​ជុំ​គ្នា ​បាត់សមាជិកម្នាក់ ម៉េចក៏មិនដឹងចឹង ?

ទៅ​ងូត​ទឹក​លេង​​ជុំ​គ្នា ​បាត់សមាជិកម្នាក់ ម៉េចក៏មិនដឹងចឹង ?

ភ្នំពេញ៖ ក្មេងស្រីកំព្រាឪពុកម្នាក់ ខណៈដែលម្ដាយទៅធ្វើការបាត់បាននាំគ្នាទៅងូតទឹកស្រះ ចំងាយពីផ្ទះ១៥០ម៉ែត្រ បណ្ដាលឲ្យលង់ទឹកស្លាប់  បង្ករអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រសៀលត្រូវនឹងថ្ងៃទី២១ ខែសីហា នៅក្នុងស្រះទឹកមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

កុមារីលង់ទឹកស្លាប់មានឈ្មោះ ហៀង រ៉ាឌី អាយុ៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវជាកូនពៅ ក្នុងចំណោមបងប្អូន២នាក់ ប្រុសម្នាក់ អាយុ១២ឆ្នាំ  មានម្តាយឈ្មោះ យ៉ូ ភក្តី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ជាក្មេងកំព្រាឪពុក ។

ffdssdf
ក្មេងដែលទៅលេងទឹកជាមួយគ្នា

បើតាមសម្តីបងប្រុសបង្កើតរបស់កុមារីលង់ទឹកស្លាប់បាននិយាយថា មុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់ ប្រុស៤នាក់និងស្រីម្នាក់  បាននាំទៅងូតទឹកស្រះនៅវាលស្រែប្រមាណ ១៥០ម៉ែត្រ  ខណៈដែលពួកគេបានចុះងូតទឹកក្នុងស្រះលេងនោះ ពួកគេមិនដឹងថាប្អូនស្រីរបស់ខ្លួននិងលង់ទឹកទេ ទាល់តែងូតទឹករួចពួកគេបាននាំគ្នាដើរត្រលប់មកផ្ទះវិញ ខណៈដែលកំពុងដើរមកក៍មានអ្នកឃ្វាលគោម្នាក់បានស្រែកសួរថា ពួកឯងមានគ្នា៥នាក់ មេចតែឃើញ៤នាក់អញ្ចឹង  លឺដូចនេះពួកគេ បានដើរត្រលប់ទៅរកប្អូនស្រីវិញ  រួចហើយនំាគ្នាចុះរាវក្នុងស្រះ ប្រទះឃើញប្អូនស្រីលង់នៅក្នុងស្រះទឹកនោះស្លាប់បាត់ទៅហើយពួកគេបានស្រែកឲ្យគេជួយត្រូវអ្នកជិតខាងដែលនៅក្បែរនោះបាននាំគ្នារត់ទៅជួយស្រង់ក្មេងស្រីឡើងមកលើគោគ ដើម្បីជួយសង្គ្រោះ តែចៃដន្យអីក្មេងស្រីនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ  ។

ddsgvd
កន្លែងដែលក្មេងស្រីលង់ទឹកស្លាប់

ចំនែកក្មេងៗដែលទៅលេងទឹកជាមួយមានឈ្មោះ១.ហៀង ចិត្ត្រា ភេទប្រុស អាយុ១០ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ ២.ឈ្មោះ ហេង លាភ ភេទប្រុស អាយុ១២ឆ្នាំ ៣.ឈ្មោះ យន់ សុភក្រ្ត ភេទប្រុស អាយុ១២ឆ្នាំ និង៤ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ១១ឆ្នាំ ពួកគេទាំង៤នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ បានលើកក្មេងដែលលង់ទឹកនោះយកទៅផ្ទះ រួចហើយបានផ្តល់ដំណឹងទៅឲ្យក្រុមគ្រួសារនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកមើលកន្លែងកើតហេតុ រួចបានធ្វើកោសល្យវិច័យរួច ថាក្មេងស្រីនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន  រួចហើយប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះ ៕

fvfdds
ពលរដ្ឋផ្អើលទៅមើលសពក្មេងលង់ទឹក

ណន រ៉ាត់

 

RELATED ARTICLES