ជិះ​កាត់​កន្លែង​នារី​បោយ​ដៃ ​លឺ​សម្លេង​ស្រែក​ជេរ ​ចុះ​ទៅ​វាយ​នារី​ម្នាក់​ របួស​ធ្ងន់​

dsdfgfds
នារីរងគ្រោះ រៀបរាប់ប្រាប់ដំណើររឿង

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានស្ត្រីជាអ្នករកស៊ីផ្លូវភេទចោទប្រកាន់ថា បានយកខ្សែក្រវ៉ាត់វាយមកលើរូបនាង ព្រមទាំងទាត់នាងមួយជើងថែមទៀតផង ខណៈពេលដែលនាងកំពុងតែអង្គុយញុំាបាយនៅលើបង់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងនោះដេញចាប់បាន កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២១ ខែសីហា  តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ខាងជើងភោជនីយដ្ឋានទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

fvdvfds
នារីរងគ្រោះ បង្ហាញស្នាមរបួស ដែលជនសង្ស័យវាយ

តាមសម្តីរបស់នារីរងគ្រោះដែលមានឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារតូច បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែអង្គុយញុំាបាយនៅបង់ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិជាមួយមិត្តភក្រ្ត័ម្នាក់ទៀត ស្រាប់តែជនសង្ស័យមិនដឹងមកពីណាទេ បានយកខ្សែក្រវ៉ាត់មកវាយនាងត្រូវជាំពេញខ្លួន ព្រមទាំងទាត់នាងចំស្មាមួយជើងទៀតផង ភ្លាមៗនោះរូបនាងបានស្រែកឲ្យគេជួយ ធ្វើឲ្យជនសង្ស័យភ័យ រត់ឡើងជិះម៉ូតូដែលបញ្ឆេះចាំរួចជាស្រេចបម្រុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការនាំគ្នាចាប់ទាញទម្លាក់មកវិញបានម្នាក់ និងបក្សពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ចំណែកជនសង្ស័យវិញបាននិយាយថា មុនពេលកើតហេតុ ពួកគេមានគ្នា២នាក់ ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នាបម្រុងចូលក្លឹបកំសាន្ត ទ្រូហ្វេស ដែលមានទីតាំងនៅតាមបណ្តោយព្រះស៊ីសុវត្តិ តែពេលជិះមកជិតដល់ក្លឹបកំសាន្តទៅហើយ រូបគេក៏បានលឺបុរសម្នាក់ដែលឈរកាងស្រីម្តុំកន្លែងកើតហេតុជេររូបគេ ធ្វើឲ្យរូបគេដែលជិះពីក្រោយលោតទៅរកមុខអ្នកជេរ ។ តែពេលចុះទៅដល់រកមុខអ្នកជេរមិនឃើញ ឃើញតែនារីរងគ្រោះអង្គុយក៏ដោះខ្សែក្រវ៉ាត់វាយតែម្តងទៅ ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណងទៅវាយនារីរងគ្រោះទេ តែដោយសាររូបគេមើលច្រឡំស្មានតែមនុស្សប្រុស ។

fgbfdgfd
ជនសង្ស័យវាយនារីរកស៊ីផ្លូវភេទ ពេលយកមកដោះស្រាយនៅប៉ុស្ដី៍

ក្រោយពេលកើតហេតុសម្ថកិច្ចបាននាំភាគីទាំងសងខាងមកប៉ុស្តិដើម្បីធ្វើការសំរួលគ្នា ។ ភាគីរងគ្រោះបានទារសំណងជំងឺចិត្តចំនួន១០០០ដុល្លា តែដោយសារខាងជនបង្កគ្មានប្រាក់ទើបសុំត្រឹម៣០០ដុល្លារ ។

បន្ទាប់ពីមានការសំរបសំរួលពីខាងកម្លាំងមានសម្ថកិច្ច ទើបជនរងគ្រោះយល់ព្រមទទួលសំណងជំងឺចិត្តចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងត្រឹមហ្នឹងមិនមានការប្តឹងបន្ត ៕

ប៊ុន ស៊ុន្ធី