Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន បញ្ចប់​ទស្សន​កិច្ច ប្រទេស​ទីម័រ

សម្តេច​ហ៊ុន សែន បញ្ចប់​ទស្សន​កិច្ច ប្រទេស​ទីម័រ

ភ្នំពេញ នៅអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរយ³ពេល2ថ្ងៃ នៅលើទឹកដីនៃ ប្រទេសទីម័រឡេស្តេ នៅព្រឹកថ្ងៃទី20 ខែសីហា ឆ្នាំ2016 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរចំនួន15គ្រួសារ ដែលកំពុងបម្រើការងារ និងរស់នៅ ក្នុងប្រទេសទីម័រឡេស្តេ រួចបន្តដំណើរចូលរួម ក្នុងពិធីរំលឹកខួបលើកទី41នៃកងកម្លាំងរំដោះ ជាតិទីម័រឡេស្តេ មុននឹងបញ្ចប់ទស្សនកិច្ច និង ដឹកនាំគណះប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរ និវត្តន៍ត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា វិញ នៅរសៀលថ្ងៃដដែល។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី20 ខែសីហា ឆ្នាំ2016 ថា កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋខ្មែរ15គ្រួសារ ដែលបានមកធ្វើ ការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជា គ្រូបង្រៀនភាសាអង់គ្លេស និងជាបុគ្គលិក អង្គការអន្តរជាតិ ជាដើម។ ពីមុនមក គឺយើង មិននឹកស្មានថា មានខ្មែរមករស់នៅធ្វើការងារ ដល់ប្រទេសទីម័រឡេស្តេ ឡើយ។ នេះសបញ្ជាក់ ឱ្យឃើញថា ធនធានកម្ពុជា បានមកបំពេញ ការងារនៅប្រទេសជាច្រើន រួមទាំងក្នុងក្រប ខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម។

សម្តេចហ៊ុន សែន ពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ
សម្តេចហ៊ុន សែន ពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ

ទោះបីសម្តេចតេជោ មមាញឹករវល់នឹង កម្មវិធីជំនួបប្រជុំជាមួយប្រមុខដឹកនាំនៃប្រទេស ទីម័រឡេស្តេ យ៉ាងណាក៏ដោយ ក៏សម្តេចតេជោ តែងតែផ្តល់ពេលវេលាឱ្យបងប្អូនយើងបានជួបជុំ ចែករំលែកសុខទុក្ខ និងជម្រាបពីស្ថានភាព រស់នៅរបស់បងប្អូនដែរ។ សម្តេចតេជោ បាន ផ្តាំផ្ញើឱ្យបងប្អូនយើងគោរពច្បាប់ប្រទេសគេ និងសហការឱ្យបានល្អជាមួយរដ្ឋអំណាចនៃ ប្រទេសទីម័រឡេស្តេ ព្រោះប្រទេសយើងកំពុង ជួយជ្រោមជ្រែងប្រទេសនេះ ឱ្យឆាប់បានចូល ជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន គោរពស្រលាញ់បងប្អូនខ្មែរ ដោយមិនគិតពី  និន្នាការនយោបាយអ្វីឡើយ ទោះបីបងប្អូនរស់នៅប្រទេសណាក៏ដោយ។

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន  បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ជូនដល់ បងប្អូនយើង ដើម្បីជួយសម្រួលដល់ជីវភាព រស់នៅ និងប្រកបការងារនៅក្នុងប្រទេសទីម័រឡេស្តេ នេះ

ដោយឡែកនៅព្រឹកថ្ងៃទី20 សីហា ដដែល នោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន បញ្ជាក់ឱ្យដឹងតាមរយ³ទំព័រហ្វេសប៊ុករបស់ សម្តេចដែរថា បន្ទាប់ពីបានជួបជុំសួរសុខទុក្ខ ជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេស ទីម័រឡេ (Timor-Leste)កាលពីព្រឹកមិញ នៅសណ្ឋាគារ ទីម័រ រួចហើយ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួប លើកទី41 នៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅក្រសួងការពារជាតិទីម័រឡេស្តេ ដែលមាន តំណាង និងប្រមុខរដ្ឋ18ប្រទេសចូលរួមអបអរសាទរផងដែរ។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី1 របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពង្រឹង នូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ឱ្យកាន់តែរឹងមាំខ្លាំងថែមទៀត។ ជាពិសេស សម្តេចតេជោ មានមោទនភាពដែល មានឱកាសបានជួយជ្រោមជ្រែងប្រទេសក្រីក្រ ដូចជាប្រទេសទីម័រឡេស្តេ នេះឱ្យបានឆាប់ ចូលសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបន្តរកនូវជំនួយអាហារូបករណ៍ជាច្រើនថែមទៀតពីកម្ពុជា ដើម្បី ជួយដល់ដៃគូទីម័រឡេស្តេ។

មានតែប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងភាពក្រីក្រទេ ទើបយើងយល់ពីអារម្មណ៍គ្នា។ នេះជាឱកាសដែលកម្ពុជា ជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយមកជាប្រទេសរីកចម្រើនទៅ មុខជាមួយគ្នា។ នៅពេលរសៀលបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណ³-ប្រតិភូកម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេស វិញ

ដោយឡែក កាលពីថ្ងៃទី19 ខែសីហា ឆ្នាំ2016 ហ្វេសប៊ុកសម្តេចហ៊ុន សែន បាន សរសេរថា កាលពីរសៀលថ្ងៃទី19 ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញត្រួត ពលនៅវិមានរដ្ឋាភិបាលនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលទទួលបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតដោយលោក នាយករដ្ឋមន្ត្រី Rui Maria de Aruajo

ថ្ងៃនេះមានឯកសារសំខាន់ៗ3 ដែលត្រូវ បានចុះហត្ថលេខា នៅក្រោមអធិបតីភាព របស់ នាយករដ្ឋមន្ត្រីកម្ពុជា និងទីម័រឡេស្ត ៖

1-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច

2-កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង ផ្លូវការ

3-អនុស្សារណះ យោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការនៃវិស័យការងារ។

ក្រោយពីពិធីចុះហត្ថលេខាបានបញ្ចប់ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានធ្វើសន្និសីទ កាសែតរួមគ្នា ដែលបានបញ្ជាក់នូវទំនាក់ទំនង មិត្តភាពនិងសហប្រតិបតិបត្កិការរួមលើវិស័យ មួយចំនួន ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម រ៉ែនិងថាម (អណ្តូងប្រេង)។ នាយករដ្ឋមន្ត្រី ទីម័រឡេស្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគាំទ្រ និងជួយជំរុញប្រទេសខ្លួន ដើម្បី ឆាប់បានចូលជាសមាជិកអាស៊ាន និងសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO)។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានសម្រេចផ្តល់ អាហារូបករណ៍ 10កន្លែងដល់និស្សិតទីម័រឡេស្តេ ទៅសិក្សានៅកម្ពុជា ព្រមទាំងបានអញ្ជើញ នាយករដ្ឋ រដ្ឋមន្ត្រីទីម័រឡេស្តេ ទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (WEF) និងទស្សនះកិច្ចផ្លូវការនៅកម្ពុជា នៅឆ្នាំ2017 ខាងមុខនេះផងដែរ។

នៅរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន និងគណះប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញ ចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំ ដោយនាយករដ្ឋមន្ត្រីទីម័រឡេស្តេ នៅវិមាន រដ្ឋាភិបាល ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែ ល្អរឹងមាំថែមទៀត ក្នុងបរិយាកាសរីករាយ និង ស្និទ្ឋស្នាលក្រៃលែង

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណះប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយសុវត្ថិភាព កាលពីវេលាម៉ោង2និង20 នាទីរសៀលថ្ងៃទី20 ខែសីហា ឆ្នាំ2016 បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសទីម័រឡេស្ត កាលពីថ្ងៃទី19 ខែ សីហា ឆ្នាំ2016

RELATED ARTICLES