Wednesday, January 22, 2025
Homeសង្គម និងជីវិតបែកខ្លាំងពេក ទាញដុំថ្មគប់គេបែកក្បាល

បែកខ្លាំងពេក ទាញដុំថ្មគប់គេបែកក្បាល

ខេត្តកំពង់ចាម ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) ក៏បានទាញដុំថ្មគប់ទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសត្រង់ដៃ និងបែកក្បាល កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមបន្ទាយ ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

យុវជនរងគ្រោះដែលត្រូវជនបង្កទាញដុំថ្មគប់បែកក្បាល មានឈ្មោះស៊ុន មិថុនា អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្កហេតុ មានឈ្មោះផា ឡៃហ៊ាង អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលរូបគេកំពុងអង្គុយលេងនៅខាងមុខផ្ទះសុខៗ ស្រាប់តែជនបង្កមិនដឹងជាយ៉ាងម៉េច ក៏ទាញដុំថ្មគប់មកលើខ្លួនុ បណ្តាលឱ្យរងរបួសត្រូវចំដៃស្តាំ និងត្រូវចំក្បាល១កន្លែង។

ជនរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខ្លួនក៏បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES