Wednesday, March 19, 2025
Homeសង្គម និងជីវិតគូស្នេហ៍វ័យក្មេងជិះម៉ូតូដួលសន្លប់ ស្រីបែកមុខ

គូស្នេហ៍វ័យក្មេងជិះម៉ូតូដួលសន្លប់ ស្រីបែកមុខ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានជិះម៉ូតូដឹកគ្នាដើរលេងយប់ ក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យរេចង្កូតដួលបោកទៅនឹងថ្នល់ ធ្វើឱ្យភាគីខាងប្រុសរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ចំណែកនារីជាគូស្នេហ៍រងរបួសធ្ងន់បែកឈាមពេញផ្ទៃមុខ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គូស្នេហ៍វ័យក្មេងជិះម៉ូតូដួលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត មុខធនាគារមេគង្គ ជិតស្តុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គូស្នេហ៍ដែលដួលម៉ូតូរងរបួសធ្ងន់ ទាំង២នាក់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-9954 និងមិនមានពាក់មួកការពារសុវត្ថិភាពដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ បានជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកការពារសុវត្ថិភាពអ្វីទាំងអស់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានរេចង្កូតរអិលដួលបោកទៅនឹង ថ្នល់ អូសជិត១០ម៉ែត្រ បណ្តាលឱ្យភាគីខាងប្រុសរងរបួសត្រង់ផ្ទៃមុខ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ចំណែកនារីជាគូស្នេហ៍ ក៏ទទួលរងរបួសធ្ងន់ត្រង់ ផ្ទៃមុខដូចគ្នា៕

RELATED ARTICLES