ខេត្តកំពត: ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានម្ចាស់ហាង យីហោ”អាខាដៀរ” ប្រទះឃើញ អណ្តែតក្នុងទឹកព្រែក ម៉ាក់ប្រាង្គ នៅម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃំុម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ប្រ្លែនីគ្រីស្ទីអាន់នី ភេទស្រី កើត នៅថ្ងៃទី03.5.1992 ជាជនជាតិអូស្រា្ដលី ។ ស្ត្រីរងគ្រោះរូបនេះ មកស្នាក់នៅផ្ទះសំណាក់ យីហោខាងលេីតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលដដែល បានបន្តឲ្យដឹងទៀតថា: ករណីខាងលើ គឺមិនមែនករណីផ្សេង ក្រៅពីករណីលង់ទឹកស្លាប់នោះទេ តាមកម្លាំងនគរបាលជំនាញខេត្ត របស់លោក បានធ្វើកោសល្យវិច្ច័យ រកឃើញថា សពជនរងគ្រោះ បានស្លាប់ ដោយសារលង់ទឹក ក្នុងក្បាលព្រលប់ ថ្ងៃទី២០ ម្សិលមិញ ប៉ុន្តែគ្មានអ្នកណាដឹង លុះដល់វេលាខាងលើ ទើបម្ចាស់ហាង យីហោ អាខាដៀរ ប្រទះឃើញ រួចហើយរាយការណ៍មកកម្លាំងនគរបាល ទើបកម្លាំងនគរបាលដឹងចុះទៅធ្វើកោសល្យវិច្ច័យ ហើយរកឃើញលទ្ធផលជនរងគ្រោះបានស្លាប់ ដោយសារ លង់ទឹកយ៉ាងដូច្នេះតែម្តងទៅ ៕
ដោយ:វ៉ាន់ ឌឿន