Sunday, November 17, 2024
Homeតារាខ្មែរអ៊ុង នីនិច ម្ដាយឪពុកតាមការពារ ពេលឡើងឆាក

អ៊ុង នីនិច ម្ដាយឪពុកតាមការពារ ពេលឡើងឆាក

អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង ”កំពូលតារា” របស់ទូរទស្សន៍ PNN នាងអ៊ុង នីនិច នៅតែរក្សាជំហថា នឹងមិនចូលច្រៀងឲ្យផលិតកម្មណានោះទេ ដោយនាងងាកទៅធ្វើបទចម្រៀងដោយខ្លួនឯង ជា Original Songs ចេញតាម Youtube មានសេរីភាពល្អជាងចូលច្រៀងនៅផលិតកម្មគេចងជើង។ ការរក្សាគោលការណ៍ផ្ទាល់ខ្លួនរបស់នាងនីនិច បែបនេះ ធ្វើឲ្យនាងចំណាយប្រាក់ផ្ទាល់ខ្លួនលើការធ្វើបទចម្រៀង តែអ្នកចម្រៀងវ័យក្មេងដែលបានប្រលងជាប់ជាតារាចម្រៀងរបស់ក្រសួងព័ត៌មាន នេះ ក៏មានសមត្ថភាពមិនធម្មតាដែរ គឺនាងអាចនិពន្ធបទចម្រៀងដោយខ្លួនឯងបានទៀតផង។

អ៊ុង នីនិច បានយកបទចម្រៀងដែលផលិតដោយខ្លួនឯងទៅច្រៀង ដោយមិនចាំបាច់ច្រៀងបទរបស់តារាចម្រៀងផ្សេងៗទៀត ហើយថ្មីៗនេះ នាងបានឡើងបុស្ដិ៍អាស៊ីអាគ្នេយ៍ ច្រៀងបទថ្មីខ្លួនឯង ដូចជាបទ ”កុំធ្វើបែបហ្នឹង?”, ”Tell me now” និងបទ ”Don’t wanna see your face” ហើយស្រីក្មេងនីនិច ថែមទាំងមានក្រុមរាំអមរហូតដល់ទៅជិត១០នាក់ទៀតផង គឺមិនចាញ់តារាចម្រៀងល្បីៗដែលជារៀមច្បងនាងឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺនៅពេលដែលនាងនីនិច លេចមុខតាមឆាកតន្ដ្រីណា ឬតាមកម្មវិធីសិល្បៈផ្សេងៗនោះ គឺនាងត្រូវបានឪពុកម្ដាយតាមការពារគ្រប់ជំហានទាំងអស់ គឺដូចគ្នាទៅនិងនាងរ៉េត ស៊ូហ្សាណា , អ៊ីវ៉ា , ព្រះកាយ ច័ន្ទ , នី មុនីនាថ ដែរ ។

តាមការអះអាងរបស់ឪពុកម្ដាយរបស់នាងអ៊ុង នីនិច ធ្លាប់បង្ហើបឲ្យដឹងថា កូនស្រីគាត់នៅក្មេង ហេតុនេះហើយត្រូវការរៀបចំសម្លៀកបំពាក់ អ៊ីចឹងមិនអាចទៅតែម្នាក់ឯងបាននោះទេ ​គឺតាមកូនស្រីជានិច្ច នោះ គ្មានអ្នកណាតាមរំខាននាងនីនិច នោះទេ។

ដោយឡែក កញ្ញានីនិច ក៏ធ្លាប់អះអាងថា នាងមិនទាន់មានគូស្នេហាដែរនាពេលនេះ ព្រោះចង់ផ្ដោតលើអាជីពចម្រៀង និងការសិក្សាឲ្យបានល្អសិន ទើបគិតគូរឿងគូស្រករនៅពេលក្រោយ៕

RELATED ARTICLES