Thursday, March 28, 2024
Homeព័ត៌មានជាតិអត់​ចេះ ​ធ្វើ​ឯង​ដូច​ចេះ​ ! ​ចុង​​បញ្ចប់​ដាច់​ម្រាមដៃ​ និង​របួស​សុះ​មុខ​

អត់​ចេះ ​ធ្វើ​ឯង​ដូច​ចេះ​ ! ​ចុង​​បញ្ចប់​ដាច់​ម្រាមដៃ​ និង​របួស​សុះ​មុខ​

ខេត្តកំពង់ឆ្នាំង៖ យុវសិស្សខ្វះចំណេះដឹងម្នាក់ បានរងរបួសពេញផ្ទៃមុខ ដាច់ចង្អុលដៃ១និងរបួសគ្រាប់ភ្នែកទាំង២  ក្រោយពីរូបគេបានយកថ្មទូរសព្ទ័ចាស់មួយ មកកែឆ្នៃសាកភ្លើងបានផ្ទុះឡើងដូចគ្រាប់បែក ។ ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង១១និង៤៥នាទីថ្ងៃត្រង់ទី២១ ខែសីហាឆ្នាំ២០១៦នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ស្រ្តីឈ្មោះ សុខ រ៉ាន់ អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុសជាម្តាយយុវសិស្សរងគ្រោះបាននិយាយអោយដឹងថា៖ កូនគាត់ជាជនរងគ្រោះឈ្មោះ ឡូត សារុំ  អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩ វិទ្យាល័យក្រាំងស្គារ ជាកូនទី៦ ក្នុងចំណោមកូ៨នាក់ ។

មុនពេលកើតហេតុគាត់បានឃើញកូនគាត់យកថ្មទូរសព្ទ័ចាស់១គ្រប់  មកកែឆ្នៃតែ មិនដឹងថាជាកូនគាត់ចង់កែឆ្នៃធ្វើអ្វីនោះទេ  ហើយគេបានយកថ្មទូរសព្ទ័នោះទៅសាកភ្លើងក៏ស្រាប់តែផ្ទុះគ្ឌាំងឡើងដូចគ្រាប់បែក  បណ្តាលអោយរូបគេរបួសពេញផ្ទៃមុខ និងដាច់ចង្អុលដៃខាងស្តាំ១កំណាត់ នៅក្នុងភ្នែកក៏របួសដែរដោយមានឈាមហូរចេញមករហូត។

ក្រោយពេលកើតហេតុ កាត់បានដឹកកូនយកទៅអោយគ្រូពេទ្យឯកជនក្នុងភូមិជួយ ព្យាបាល តែគ្រូពេទ្យមិនហ៊ានព្យាបាលព្រោះរបួសធ្ងន់ធ្ងរ  ហើយក៏បញ្ជូនជនរង គ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះព្យាបាល ។

លោកគ្រូពេទ្យនៅក្នុងអាគាររបួស មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ នៅក្នុងគ្រាប់ភ្នែកទាំង២របស់ជនរងគ្រោះក៏មានរបួសផងដែរ តែលោកមិនអាចសន្និដានបាន ថាភ្នែកទាំង២នោះខ្វាក់ឬយ៉ាងណានោះទេ  បញ្ហានេះទាន់តែគ្រូព្រូពេទ្យជំនាញខាងភ្នែកយកជនរងគ្រោះទៅថតឆ្លុះមើលកែវភ្នែកទើបដឹងច្បាស់។ ដោយឡែកក្រោយពេលកើត ហេតុជនងរងគ្រោះសន្លប់រហូត  ហើយនៅពេលអ្នករបួសដឹងខ្លួនឡើងវិញទើបដឹងថា តើភ្នែកគេទាំង២ មើលឃើញ ឬមើលមិនឃើញ  ទើបដឹងច្បាស់ថាយ៉ាងម៉េច។

ប្រជាពលរដ្ឋជាក្រុមគ្រូសារជនរងគ្រោះបានឲ្យដឹងថា  ពួកគាត់សង្ស័យថាជនរងគ្រោះយកថ្មទូរសព្ទ័នោះទៅសាកភ្លើង អាសេឆៅតែម្តង ទើបបណ្តាលឲ្យថ្មទូរសព្ទ័នោះ ផ្ទុះឡើងដូចគ្រាប់បែក ខ្ទាតកំទេចថ្មទូរសព្ទ័របួសពេញមុខ របួសកជើង ដាច់ចង្អុលដៃស្តាំ១ និងក៏អាចខ្វាក់ភ្នែកទាំង២ទៀតផងក៏មិនដឹង ។

 

រឿងនេះគឺជារឿងចេះគ្មានជំនាញ និងរពិលដៃដាច់ម្រាមដៃនិងរបួសពេញមុខ  ដែលយុវជនទាំងឡាយគួរតែប្រុងប្រយត្ន័ និងត្រូវតែជៀសឲ្យឆ្ងាយ  ដូចសុភាសិតខ្មែរ មួយនិយាយថា  « បើចេះត្រូវចេះអោយគេកោត តែបើឆោតគឺឆោតឲ្យគេអាណិត » ៕

សុក្រិត

 

 

RELATED ARTICLES