Sunday, January 19, 2025
Homeវិជ្ជាមេផ្ទះវិធីកម្ចាត់ជាតិពុលពីទំពាំង

វិធីកម្ចាត់ជាតិពុលពីទំពាំង

ស្ត្រីមេផ្ទះមួយចំនួន ចូលចិត្តយកទំពាំងមកធ្វើម្ហូប ព្រោះអាចធ្វើបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ មិនថា ស្លប្រហើរ ឆាពងទា ធ្វើទំពាំងជ្រក់ ជាដើម។ ប៉ុន្តែដោយសារទំពាំង មានសារធាតុពុលម៉្យាង ឈ្មោះស៊ីយ៉ានីដ (Cyanide) បើបរិភោគច្រើន អាចបណ្តាលឱ្យមានអាការវិលមុខ ក្អួតចង្អោរ ឈឺក្បាល ញ័រទ្រូង ជាដើម។

ដូច្នេះមុននឹងយកទំពាំង មកធ្វើម្ហូបទទួលទាន អ្នកគួរកម្ចាត់ជាតិពុលចេញពីទំពាំង ជាមុនសិន ដោយធ្វើតាមការណែនាំខាងក្រោម ៖

១-បកសំបកទំពាំងចេញ រួចកាត់ ឬហាន់ជាបន្ទះ ឬចំណិតតាមការចូលចិត្ត ហើយត្រាំក្នុងទឹកស្អាត ឬទឹកអង្ករ ឬក៏ទឹកអំបិល ទុកចោល១យប់ ឬ១ថ្ងៃ តែត្រូវឧស្សាហ៍ប្តូរទឹកថ្មី រាល់៥-៦ម៉ោងម្តង។

២-យកទំពាំងមកស្ងោរ នៅពេលពុះ ប្តូរទឹកថ្មី រួចស្ងោរម្តងទៀត រហូតទំពាំងទន់ លែងមានក្លិន និងបាត់រសជាតិហាង ទើបស្រង់ចេញដាក់ត្រាំទឹកស្អាតមួយសាទៀត ឬត្រាំទឹកលាយ ក្រូចឆ្មារ ឬទឹកខ្មេះ ឬទឹកអំបិលក៏បាន។

តែប៉ុណ្ណេះ អ្នកនឹងអាចទទួលទានទំពាំង បានដោយសុវត្ថិភាព ដោយគ្មានជាតិពុល ដែលនាំឱ្យប៉ះពាល់ដល់សុខភាពឡើយ៕

RELATED ARTICLES