Saturday, April 20, 2024
Homeព័ត៌មានជាតិទំនាស់​ពាក្យ​សម្ដី ចាក់​បង​ថ្លៃ២​កាំបិត​ចិត្ត​បន្លែ រង​របួស​ធ្ងន់​

ទំនាស់​ពាក្យ​សម្ដី ចាក់​បង​ថ្លៃ២​កាំបិត​ចិត្ត​បន្លែ រង​របួស​ធ្ងន់​

ខេត្ដកណ្តាលៈ ផ្តើមចេញពីទំនាស់ពាក្យសម្ដីដ៏រ៉ាំរ៉ៃ បានធ្វើឲ្យបុរសម្នាក់ដាច់ចិត្តលើកកាំបិតចាក់បងថ្លៃចំនួន២កាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកពញាឮ អន្តរាគមន៍ចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

dfsfddsf
ជនដៃដល់ ចាក់បងថ្លៃខ្លួនឯង ២កាំបិត ត្រូវឃាត់ខ្លួន

ប៉ូលិសស្រុកពញាឮបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ៅ ធារ៉ា ហៅចយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ត្រូវជាបងថ្លៃជនដៃដល់ រងរបួសខ្នងចំនួន២កន្លែង) រស់នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។

ប៉ូលិសបន្តថា រយៈពេលកន្លងមកជនដៃដល់និងជនរងគ្រោះឧស្សាហ៏មានទំនាស់ពាក្យសំដីគ្នាខ្លាំងណាស់ តែពុំដែលកើតមានជាអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាមនោះទេ រហូតមកដល់មុនថ្ងៃកើតហេតុមួយថ្ងៃជនដៃដល់ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាថ្មីម្តងទៀត ។ លុះមកដល់ថ្ងៃកើតហេតុជនដៃដល់ជាប្អូនថ្លៃបានដើរទៅខោកក្បាលជនរងគ្រោះជាបងថ្លៃមួយក្រញ៉ ធ្វើឲ្យជនរងគ្រោះខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះចូលប្រតាយប្រតបគ្នា ខណៈនោះជនល្មើសទាញកាំបិតចិត្តបន្លែដែលសៀតនៅចង្កេះចាក់ប្រហារទៅលើជនរងគ្រោះ ត្រូវ២កាំបិតចំខ្នងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកពញាឮ អន្តរាគមន៍ចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕

សិលា

 

 

 

RELATED ARTICLES