Wednesday, August 27, 2025
Homeសង្គម និងជីវិតទំនាស់បន្ទប់ជួលក្បែរគ្នា! ២នាក់ប្តីប្រពន្ធ ព្រួតវ៉ៃអ្នកចម្រៀង

ទំនាស់បន្ទប់ជួលក្បែរគ្នា! ២នាក់ប្តីប្រពន្ធ ព្រួតវ៉ៃអ្នកចម្រៀង

ភ្នំពេញ ៖ ស្ត្រីជាអ្នកចម្រៀងម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងអ្នកស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នា រហូតដល់ផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារភាគីម្ខាងទៀត មានគ្នា២នាក់ប្តីប្រពន្ធ ទើបព្រួតវាយស្ត្រីជាអ្នកចម្រៀង បណ្តាលឱ្យរងរបួសជាំស្មងជើង និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល តាមផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ភាគីជំលោះទី១ មានគ្នាចំនួន១នាក់ ឈ្មោះស៊ូ ដាណេ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ្នកចម្រៀង ស្នាក់នៅបន្ទប់ជួលលេខ៣ ភូមិសង្កាត់ កើតហេតុខាងលើ (រងរបួសជាំលើស្មងដៃ និងហើមពេញខ្លួន)។ ចំណែកភាគីទី២ មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះអ៊ុច រតនា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ និងទី២-ឈ្មោះអឿ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករ។ ប្តីប្រពន្ធទាំង២នាក់ខាងលើ ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។

សម្ភារៈដកហូត ទូរស័ព្ទដៃចំនួន៨គ្រឿង លុយដុល្លារចំនួន១០០ដុល្លារ និងរថយន្តចំនួន១គ្រឿង ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0519។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានមនុស្សចំនួន៣នាក់ កំពុងមានទំនាស់វាយតប់គ្នាទៅវិញទៅមក ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះដល់ចំណុច កើតហេតុខាងលើ នាំខ្លួនជនបង្កទាំង៣នាក់យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕

RELATED ARTICLES