Wednesday, August 27, 2025
Homeសង្គម និងជីវិតកុំចេះតែហ៊ាន! ផឹកស្រវឹងខឹងពូកែឌឺ គប់១កែវរយះក្បាល

កុំចេះតែហ៊ាន! ផឹកស្រវឹងខឹងពូកែឌឺ គប់១កែវរយះក្បាល

ខេត្តកណ្តាល ៖ ក្មេងស្ទាវចំនួន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងហាងផឹកស៊ីមួយកន្លែង ដោយអង្គុយតុក្បែរគ្នា លុះផឹកស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមពាក្យសម្តី បោះពាក្យឌឺដងដាក់គ្នា រហូតផ្ទុះជាជំលោះ ឈានដល់ហិង្សា ត្រូវភាគីម្ខាងទាញកែវគប់សំដៅគូទំនាស់ បណ្តាលឱ្យរយះ ក្បាលម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយកន្លែង ស្ថិតនៅខាងក្រោយ វិទ្យាល័យសេរីភាព ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

 ជនរងគ្រោះ ដែលរងរបួស១កែវរយះក្បាល មានឈ្មោះហ៊ឹម វិថៃ អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ដោយឡែក ភាគីបង្កមានគ្នាច្រើន មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំង២ក្រុមខាងលើ ដោយក្នុងនោះ ក្រុមជនរងគ្រោះមានគ្នា៣នាក់ ចំណែកក្រុមជនបង្កមានគ្នាច្រើន បានធ្វើដំណើរមកចូលផឹកស៊ីនៅហាងខាងលើ ដោយចូលមកអង្គុយតុក្បែរគ្នា។ លុះមួយសន្ទុះក្រោយមក ក្រុមទាំងពីរចាប់ផ្តើមផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏ចេះតែសម្លឹងមុខគ្នា បោះពាក្យសម្តី និយាយឌឺដងដាក់គ្នាទៅវិញទៅមក រហូតដល់កើតជាជំលោះពាក្យសម្តីតឹងសរសៃកដាក់គ្នា និងឈានដល់អំពើហិង្សា បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា ហើយក្នុង នោះ ភាគីបង្កបានទាញកែវស្រាគប់ទៅលើគូទំនាស់ បណ្តាលឱ្យរយះក្បាលម្នាក់ហូរឈាមជោកខ្លួនតែម្តង។

ក្រោយកើតហេតុ ក្រុមជនបង្កបាននាំគ្នារត់ឡើងម៉ូតូជិះគេចខ្លួនបាត់អស់មុនសមត្ថកិច្ចចុះទៅដល់។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្តិ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។
ពាក់ពន្ធ័ករណីនេះ ប្រជាពលរដ្ឋបាននិយាយថា ទីតាំងហាង អឹម ដឺ បេសហ្វូត PUB តែងបង្កហិង្សាវាយគ្នាស្ទើរតែរាល់យប់ ពោលគឺតាំងពីបើកហាងនោះមក។ ហើយបើនិយាយពីសម្លេងវិញ គឺថ្លង់ខ្លាំងៗណាស់ រកពួកគាត់ដេកពុំបានទេ។ ក្នុងនោះ ប្រជាពលរដ្ឋបានសំណូមពរ ទៅដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយរកវិធានការណ៍ចំពោះករណីនេះផង៕

RELATED ARTICLES