Saturday, April 20, 2024
Homeព័ត៌មានជាតិឃាត់​​ខ្លួន​​ជន​ជាតិ​ប៉ាគី​ស្ថាន​២​នាក់​ និង​ខ្មែរ​ម្នាក់​ ពី​បទ​ជួញ​ដូរ​មនុស្ស​

ឃាត់​​ខ្លួន​​ជន​ជាតិ​ប៉ាគី​ស្ថាន​២​នាក់​ និង​ខ្មែរ​ម្នាក់​ ពី​បទ​ជួញ​ដូរ​មនុស្ស​

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការណ៍ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន២នាក់និងម្នាក់ទៀតជនជាតិខ្មែរ ពាក់ព័ន្ធករណីជួញដូរមនុស្ស(នាំនារីៗទៅប្រទសប៉ាគីស្ថាន)។ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ម្នាក់ និងនារីរងគ្រោះចំនួន២នាក់ ដែលកំពុងជិះម៉ូតូកង់៣ រហតូដល់ព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន បានបន្តចុះមកផ្ទះសំណាក់ កាពីតូល  តាមបណ្ដោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឃាត់ខ្លួនបក្សពួករបស់ជនសង្ស័យបានម្នាក់ទៀត ជាជនជាតិប៉ាគីស្ថាន និងនារីជនរងគ្រោះចំនួន២នាក់ បន្ថែមទៀត ។

sdfdsddf
សមត្ថកិច្ចចុះទៅចាប់ក្រុមជួញដូរមនុស្សដល់សណ្ឋាគារស្នាក់នៅ

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះNIAZ AHMED ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ FX១១៦០១៦១ និងមុខរបរលក់ស្បែកជើង។ និងទី២ឈ្មោះ YAZEF AHMED ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ AA២០៦៣៣១២ និងមុខរបរផ្នែកទីផ្សារ លក់កុំព្យូទ័រ។ទី៣ ឈ្មោះ បិន ញ៉ ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ត្រូវឃាត់ខ្លួននៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦នេះដែរនៅចំណុច ឃុំរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាំមកសួនាំនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។

dsdfdfg
ក្រុមពាក់ព័ន្ធជួញដូរមនុស្ស ប៉ូលិសឃាត់ខ្លួន

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបន្តឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិប៉ាគីស្ថាន ទាំង២នាក់ គឺកម្លាំងនគរបាលករិយាល័យជំនាញ ធ្វើការស្រាវជ្រាវ ដោយដឹងថា ជនសង្ស័យបាននាំរងគ្រោះចំនួន៤នាក់ក្នុងនោះប្រុសម្នាក់ មកស្នាក់នៅផ្ទះសំណាក់ The Grey ក្នុងបន្ទុបលេខ២០៧ តាមបណ្ដោយផ្លូវ១១១ ក្នុងសង្កាត់បឹងព្រលឹត តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ហើយជនសង្ស័យបានយកសៀវភៅគ្រួសារនិងសៀវភៅស្នាក់របស់ជនរងគ្រោះ ទៅធ្វើលិខិតឆ្លងដែន(Passport) ដើម្បីនាំយកជនរងគ្រោះ ទៅតាមរថយន្តក្រុងទៅប្រទេសថៃនិងចេញពីប្រទេសថៃ តាមយន្តហោះទៅប្រទេសប៉ាគីស្ថាន បន្តនៅយប់ថ្ងៃទី២១ខែសីហានេះ តែដោយកម្លាំងនគរបាលការិយាល័យ ដឹងមុនចុះប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យជនជាតិប៉ាគីស្ថានទាំង២នាក់តែម្ដង ។

fsdfsdfsf
សមត្ថកិច្ចនាំខ្លួនក្រុមជួញដូរមនុស្សទៅសាកសួរ

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកនារីរងគ្រោះទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសង្គមកិច្ច ដើម្បីធ្វើការអប់រំ ៕

ង៉ូវ ឌីណា

RELATED ARTICLES