Wednesday, August 27, 2025
Homeសង្គម និងជីវិតជួសជុលរថយន្តខុសបច្ចេកទេស ខ្សែភ្លើងឆក់ស្លាប់

ជួសជុលរថយន្តខុសបច្ចេកទេស ខ្សែភ្លើងឆក់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានរៀបចំផ្សាររថយន្តមួយគ្រឿង ស្រាប់តែខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់។

បុរសរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះអឿង ឯល ហៅញ៉ាញ់ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោកអនុសេនីយ៍ឯករើយ ចំរើន មេបញ្ជាការររងអាវុធហត្ថមូលដ្ឋានស្រុកបាណន់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំផ្សារឡាន១គ្រឿង លុះពេលកំពុងផ្សារសុខៗ ស្រាប់តែឆ្លងចរន្ត បណ្តាលឱ្យឆក់ជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ អ្នករួមការងារបានស្ទុះទៅបិទបារ៉ែតភ្លើង រួចជួយធ្វើចលនាសង្គ្រោះបឋម ឱ្យជនរងគ្រោះដែរ តែអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន៕

RELATED ARTICLES