Wednesday, August 27, 2025
Homeសង្គម និងជីវិតម៉ែឪស្តីបន្ទោស! កូនភ្លោះនាំគ្នាផឹកថ្នាំពុលសម្លាប់ខ្លួន

ម៉ែឪស្តីបន្ទោស! កូនភ្លោះនាំគ្នាផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តរតនគិរី ៖ យុវជនជាកូនភ្លោះ២នាក់ គ្រាន់តែត្រូវឪពុកម្តាយស្តីបន្ទោសតិចតួច ពីរឿងចូលចិត្តដើរលេង មិនសូវជួយធ្វើការងារផ្ទះ ក៏ស្រាប់តែអ្នកទាំងពីរឈឺចិត្តស្អិតទ្រូង សម្រេចចិត្តគិតខ្លី ផឹកថ្នាំពុលសម្លាប់ខ្លួន បណ្តាលឱ្យយុវជនប្អូនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបងប្រុស បានរួចរស់ជីវិត។

ករណីកូនភ្លោះផឹកថ្នាំពុលសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។
កូនភ្លោះទាំង២នាក់បងប្អូនដែលផឹកថ្នាំពុលធ្វើអត្តឃាត រួមមាន ទី១-ឈ្មោះញ៉ាញ់ មាស អាយុ២៥ឆ្នាំ មុខរបរកសិករ ត្រូវជាបង បានរួចផុតជីវិត និងទី-ឈ្មោះញ៉ាញ់ ទូច អាយុ២៥ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូន បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

តាមប្រភពពីក្រុមគ្រួសារ កូនភ្លោះជាជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់កូនភ្លោះខាងលើ បានធ្វើការស្តីបន្ទោសកូនប្រុសទាំង២នាក់ថា មួយថ្ងៃៗគិតតែដើរលេងឥតប្រយោជន៍ មិនព្រមនៅជួយធ្វើការងារផ្ទះអ្វីទេ។ គ្រាន់តែត្រូវឪពុក ម្តាយស្តីបន្ទោសរួច យុវជនទាំង២នាក់បងប្អូនភ្លោះ បានឈឺចិត្តស្អិតទ្រូង បបួលគ្នាយកថ្នាំបំពុលកណ្តៀរមកផឹក បំណងសម្លាប់ខ្លួនឱ្យស្លាប់ទាំងពីរនាក់។

ប្រភពដដែលបន្តថា បន្ទាប់ពីផឹកថ្នាំពុលរួចមួយសន្ទុះ ពួកគាត់ក៏ស្តាប់លឺសំឡេងកូនភ្លោះទាំង២នាក់ បានក្អួតចង្អោរយ៉ាងខ្លាំង ទើបប្រញាប់ស្ទុះចូលទៅមើល ស្រាប់តែប្រទះឃើញកូនទាំង២នាក់ កំពុងដេកបែកពពុះមាត់ និងប្រទះឃើញដកថ្នាំកណ្តៀរនៅក្បែរនោះទៀតផង ទើបដឹងថា ទាំង២នាក់បងប្អូនភ្លោះ បានផឹកថ្នាំពុលសម្លាប់ខ្លួន ទើបប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ប្រភពខាងលើបញ្ជាក់ថា បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយលាងក្រពះជម្រះជាតិពុលឱ្យជនរងគ្រោះទាំង២នាក់ ប៉ុន្តែដោយសារតែក្នុងនោះ យុវជនឈ្មោះញ៉ាញ់ ទូច ជាប្អូន ផឹកថ្នាំអស់ច្រើនពេក ទើបមិនអាចសង្គ្រោះបាន ក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម ចំណែកជនរងគ្រោះឈ្មោះញ៉ាញ់ មាស ត្រូវជាបង ផឹកតិចជាង ទើបមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

RELATED ARTICLES