Red Picture បង្ហាញស្នាដៃទី៣ រឿង”សង្សារខ្ញុំក្រមុំកូន១”

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងកក្រើកវិស័យភាពយន្ត តាមរយៈខ្សែភាពយន្តខ្នាតធំពីររឿង គឺរឿង”ភូមិអត់មនុស្ស” និងរឿង”ទង់ព្រលឹង” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះផលិតកម្ម Red Picture និងបង្ហាញស្នាដៃទី៣របស់ខ្លួន ថ្មីមួយទៀត រឿង”សង្សារខ្ញុំក្រមុំកូន១” ដែលកំពុងទាញបានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលបង្ហោះ Trailer ខ្សែរឿងនៅតាមបណ្ដាញសង្គម និង YouTube។

Red-Picture
តាមរយៈឈុតឆាកខ្លីៗ នៅក្នុងរឿង ”សង្សារខ្ញុំក្រមុំកូន១” គឺជាខ្សែរឿងបែបកំប្លែងសើចសប្បាយ តាំងពីដើមរហូតដល់ចប់ លាយឡំនឹងឈុតឆាក់ស្នេហា មនោសញ្ចេតនា គួរឲ្យជក់ចិត្តផងដែរ។ ម្យ៉ាងរឿងនេះមានការចូលរួមសម្ដែ ងដោយតារាសម្ដែងល្បីៗជាច្រើនដួង ដូចជា អ្នកនាងសារ៉ាយ សក្ខណា, នាយពាក់មី, លោកគន្ធ តារាវណ្ណ, Dj BIG, នាយក្រូច, នាយគ្រឿន, នាយចឺម, លោកស៊ឹម សុភ័ណ្ឌ, លោក ជាសុវណ្ណរិទ្ធ, នាយក្រឹប និងកូនប្រុសរបស់នាយពាក់មី ផងដែរ ដែលសុទ្ធសឹងជាតួអង្គកំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយរឿងនេះនឹងធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាពុំខាន។ ជាពិសេសនោះ ជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយលោកឌៀប សុវណ្ណតារា ដែលធ្លាប់ទទួលបានជោគជ័យជាច្រើនរឿង ដូចជារឿង ”ភូមិអត់មនុស្ស”, ”ទង់ព្រលឹង” និងរឿងមួយចំនួនទៀត របស់ផលិតកម្ម LD Picture៕

https://youtu.be/q0phfCL1ZOA

Red-Picture1

ទាំងក្រុមផលិតករ និងតួសម្ដែងសុទ្ធតែមានជំនឿចិត្តថា រឿង ”សង្សារខ្ញុំក្រមុំកូន១” និងទាញបាន ការគាំទ្រខ្លាំង មិនចាញ់រឿង ”ភូមិអត់មនុស្ស” និងរឿង ”ទង់ព្រលឹង” ខណៈដែលរឿងទាំងពីរខាងលើនេះ ធ្លាប់ទាញបានអ្នកចូលរួមទស្សនាជាងកន្លះលាននាក់ កាលពីពេលដាក់បញ្ចាំងនាពេលកន្លងទៅ។
តាមរយៈរឿង ”សង្សារខ្ញុំក្រមុំកូន១” ដែលនឹងត្រូវសម្ភោធនៅថ្ងៃទី២៣ ខែសីហា និងដាក់បញ្ចាំងចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅគ្រប់រោងកុននៅរាជធានីភ្នំពេញនេះ នឹងធ្វើឲ្យផលិតកម្ម Red Picture កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញ នៅក្នុងវិស័យខ្សែភាពយន្តខ្នាតធំ បន្ថែមទៀត ខណៈដែលមានការរំពឹងថា នឹងទាញបានប្រភពចំណូលយ៉ាងច្រើនក្រាស់ក្រែលផងដែរ៕

Red-Picture2

Red-Picture6

Red-Picture5

Red-Picture3