Thursday, November 21, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវតើ P-3 ដែលវៀត​ណាមទិញពីអាមេរិកខ្លាំងកម្រិតណា?

តើ P-3 ដែលវៀត​ណាមទិញពីអាមេរិកខ្លាំងកម្រិតណា?

សព្វាវុធ(វៀតណាម)Lockheed P-3 Orion គឺជាយន្តហោះល្បាតលើ ដែនសមុទ្របានរយៈ ចម្ងាយឆ្ងាយ និងមានសមត្ថភាព ប្រឆាំងឬទប់ទល់ពីការបាញ់ មីស៊ីលចេញពីនាវាមុជទឹក និងអាចប្រឆាំងនិង នាវាផ្ទុកយន្តហោះចម្បាំង ក៏ដូចជាការឈ្លបការណ៍ លើផ្ទៃដី  រាយឬបង្កៃគ្រាប់មីន គំហាត់នូវការដឹកជញ្ជូនគ្រឿងញៀន ការគំរាមកំហែងដល់ការធ្វើពុត ជាំហ្វឹកហ្វឺន យានិកនិង បេស កកម្មសង្គ្រោះនិង ស្រាវជ្រាវបានទៀតផង។

100706-N-6855K-063 KANEOHE BAY, Hawaii (July 5, 2010) P-3C Orion aircraft from the navies of the Japan Maritime Self-Defense Force, Canada, Australia, Republic of Korean and the U.S. line the Rainbow Fleet tarmac of Marine Corps Air Station Kaneohe Bay during the Rim of the Pacific (RIMPAC) 2010 exercise. RIMPAC is a biennial, multinational exercise designed to strengthen regional partnerships and improve interoperability. (U.S. Navy photo by Mass Communication Specialist 2nd Class Meagan E. Klein/Released)

បើទុកជាយន្តហោះនេះត្រូវបាន អភិវឌ្ឍន៍ឡើងដើម្បី ប្រឆាំងតទល់ជា មួយនិងការគំរាមកំហែងពីសំណាក់ នាវាមុជទឹកសូវៀត យ៉ាងណាក្តី ក៏កងកម្លាំងល្បាតដែនសមុទ្រ នេះត្រូវបានកាត់បន្ថយយ៉ាងច្រើន ក្នុងទំហំខ្នាតគិតចាប់តាំងពីចុង សម័យសង្គ្រាមត្រជាក់ ។ចំណែកការកែប្រែថ្មីនៅ ក្នុងសម្ភារៈបរិក្ខារផ្សេងៗរបស់ យន្តហោះនោះត្រូវបាន សម្រួចនូវសមត្ថភាពរបស់ខ្លួន យ៉ាងមុត ស្រួចក្នុង ប្រតិបត្តិការឆ្លើយតបនិងការ វាយប្រហាររបស់គូបដិបក្ស។ បច្ចុប្បន្ន Lockheed P-3 Orion មានប្រើប្រាស់តាម បណ្តាប្រទេសចំនួន១៥។

P-3C  មានបំពាក់មកជាមួយ ដោយឈុតសិនស័រដ៏ឆ្លាត វៃរួមមានប្រ៉ូសេស័រ UYYS-1 និងប្រព័ន្ធឈ្លប យកការណ៍អេឡិចត្រូនិក ALR-66 ប្រអប់លេខម៉ាញ៉េទិកប្លែក គេកម្រិត Plus ប្រព័ន្ធស៊ើបអង្កេតឡាស៊ែពណ៌ក្រហមនិងរ៉ាដា ស្រាវជ្រាវមួយទៀតផង។ ក្រៅពីនេះនៅមានរ៉ាដាដែលអាចបង្ហាញរូបភាពពីទិសដៅរបស់ ខ្លួនផងដែរដែលវាត្រូវបាន គេសង្កេតឃើញមាននៅជាមួយ និងយន្តហោះចម្បាំងមួយចំនួន។

13803761

សព្វាវុធថ្មីមានដូចជា Maverick, SLAM និង SLAM-ER ដែលផ្តល់ឲ្យ P-3 ជាអ្នកមាននកម្លាំង ថាមពលខ្លាំងក្លានៅ ក្នុងសមត្ថភាពវាយប្រហារ ស្រោចគ្រាប់មកលើផ្ទៃដី។

សម្រាប់ម៉ូដែល P-3A/Bs បានចូលបំពេញមុខងារល្បាត នៅដែនសមុទ្រជាមួយនិង ប្រទេសអាហ្សង់ទីន ក្រិក ន័រវែស ព័រទុយហ្គាល់ អេស្ប៉ាញ និងថៃខណៈ P-3Cs មានប្រើក្នុងជួរ កងទ័ពអូស្រ្តាលី អ៊ីរ៉ង់ ហូឡង់ ន័រវែស ជប៉ុន ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។ Orion របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹង ត្រូវបានជំនួសដោយយន្ត ហោះថ្មី Boeing P-8 Poseidon ។

យន្តហោះ P-3 មានសមត្ថភាពបើកបរ ក្នុងកម្រិតល្បឿនអតិបរមា ៧៦១គីឡូម៉ែត្រក្នុងមួយម៉ោង។ បំពាក់មីស៊ីលប្រឆាំងនិង នាវាចម្បាំង AGM-84D Harpoon , មីស៊ីល AGM-84E គ្រាប់បែក Mk 54/101 depth bombs, Mk 82/83 series free-fall bombs, Mk 36/38/40 destructors គ្រាប់បែកបុក Mk 46/50 Barracuda និង គ្រាប់រុក្កកែតបាញ់ពីលើអាកាស មកដីខ្នាត៧០មីលីម៉ែត្រ។

1361242

 

RELATED ARTICLES