Saturday, April 27, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​​បង្គោល​​ភ្លើង​ ផ្អើល​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​

ទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​​បង្គោល​​ភ្លើង​ ផ្អើល​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​

ភ្នំពេញ៖ បន្ទាប់ពីមេឃភ្លៀងបង្គោលភ្លើងមួយកន្លែង បានជាផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា នៅទល់មុខភោជនីយដ្ឋាននិងខារ៉ាអូខេ នគរបុរី ដែលស្ថិតនៅផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ddfsfdfs
ពលរដ្ឋនាំគ្នាជួយយកបំពង់បាញ់ពន្លត់

តាមប្រភពពត៌មានពីប្រជាពលរដ្ឋនិងធ្វើដំណើរតាមផ្លូវបាននិយាយថា  ខណៈពេលដែល ពួកគាត់បានធ្វើដំនើរតាមផ្លួវ  ស្រាប់តែមានបង្គោលភ្លើងមួយដែលមានប្រអប់លេខ បត.០៤៧.៨០៧ បានទុស្សេខ្សែភ្លើងចេញជាអណ្តាតភ្លើងឡើងឆាបឆេះយ៉ាងខ្លាំង ពេលនោះពួកគាត់បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចំនួន៣បំពង់មកបាញ់អស់តែមួយបំពង់ធ្វើឲ្យភ្លើងរលត់ទៅវិញអស់ ។

dfdfdssa
ភ្លើងបានរលត់ ក្រោយបាញ់អស់ជាច្រើនបំពង់

ហេតុការណ៍នេះមិនបង្ករអោយគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ៕

ណន រ៉ាត់

 

RELATED ARTICLES