Wednesday, December 4, 2024
Homeតារាបរទេសណង ឆ័ត្រ តស៊ូតាំងពីអាយុ១៣ឆ្នាំ ក្លាយជាអ្នកផាត់មុខឲ្យតារាល្បីៗរបស់ថៃ

ណង ឆ័ត្រ តស៊ូតាំងពីអាយុ១៣ឆ្នាំ ក្លាយជាអ្នកផាត់មុខឲ្យតារាល្បីៗរបស់ថៃ

ថ្វីដៃគ្រលាស់ជក់ និងការតាក់តែងផាត់ទេវតា ដូចជា ណងឆ័ត្រ ធ្វើការផង រៀនផង តាំងពីអាយុ១៣ឆ្នាំ ប្រសិនបើនិយាយដល់អ្នកជំនាញផាត់មុខដ៏មានប្រជាប្រិយភាព ម្ចាស់ស្នាដៃនៃស្តាយ៍ការផាត់មុខបែបស្រស់សោភាស្រទន់ទន់ភ្លន់គួរឱ្យគយគន់ ដែលជាអត្តសញ្ញាណគ្មាន២ ព្រមទាំងបានបង្កើតស្នាដៃរបស់ខ្លួននៅលើផ្ទៃមុខស្ត្រីវរជនថៃ ល្បីៗជាអាថិ៍ កញ្ញាអាំ ផាត់ចារ៉ាផា (ឬនាងពៀរ), កញ្ញាយីង រដ្ឋា, កញ្ញាបឺយ បានវ៉ាត និងកញ្ញាណាត់មិរៀរ​ សុទ្ធសឹងតែឆ្លងកាត់ថ្វីដៃដ៏ប៉ិនប្រសព្វរបស់ណងឆ័ត្រ ឆ័ត្រឆ័យ ផៀងអៈភិឆាត ដែលជាអ្នកជំនាញផាត់ពោរពេញដោយបទពិសោធន៍។

ចាប់តាំងពីកុមារភាព ណងឆ័ត្រ មានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញផាត់មុខមួយរូប ទើបខិតខំព្យាយាមសុំចូលធ្វើការនៅតាមបណ្តាហាងកែសម្ផស្សជាច្រើន ប៉ុន្តែជានិច្ចកាល ត្រូវខកបំណងទទួលការបដិសេធពីម្ចាស់ហាង។ ភាពខ្នះខ្នែងព្យាយាម និងទេពកោសល្យរបស់ណងឆ័ត្រ បានធ្វើឱ្យអ្នកម៉ាក់របស់គេយល់ចិត្តចំពោះភាពឧស្សាហ៍ព្យាយាមរបស់កូន បានកែប្រែផ្ទះរបស់ខ្លួនជាន់ផ្ទាល់ដីហាងកែសម្ផស្សនារី ទទួលផាត់មុខខ្នាតតូចសម្រាប់ប្រកបអាជីវកម្ម ព្រមទាំងរៀនសូត្រនៅសាលាក្នុងពេលតែមួយផងដែរ។

ចាប់តាំងពីអាយុ១៣ឆ្នាំ នៅថ្ងៃសៅរ៍ អាទិត្យ ណងឆ័ត្រ ផ្តល់សេវាកម្មចំពោះអតិថិជនរបស់ខ្លួន តាំងពីធ្វើសក់ កក់សក់ ផ្លុំសក់ ទទួលតម្លៃសេវាកម្ម ត្រឹមតែ១០បាត ក្នុងម្នាក់ ដើម្បីសន្សំប្រាក់រៀន ទាំងសាលាចំណេះទូទៅ ក៏ដូចជារៀនបន្ថែមជំនាញផ្នែកផាត់មុខដោយខ្លួនឯងផ្ទាល់។ នៅក្នុងរយៈពេលដែលចេញហ្វឹកហ្វឺនផ្ទាល់ចំពោះការផាត់មុខឱ្យនៅបញ្ជរលក់គ្រឿងសម្អាងល្បីឈ្មោះ អ្នកជំនាញផាត់មុខរៀមច្បង ការងារច្រើន ពួកគេបានបបួលណងឆ័ត្រ ចូលរួមការងារហ្រ្វីលេនជាមួយពួកគេ។ បន្ទាប់ពីនោះ ណងឆ័ត្រ បានក្លាយជាអ្នកជំនាញផាត់មុខអាជីព រហូតដល់បានទទួលការអញ្ជើញទៅតាក់តែងផាត់មុខឱ្យកញ្ញាយីង រ៉ាត់ថា ចូលរួមក្នុងទិវាភាពយន្តទីក្រុងគាន្ត ប្រទេសបារាំង កាលពីឆ្នាំ 2013 ។

ចាប់តាំងពីស្នាដៃការងារនេះ គ្រប់ៗគ្នាបានឃើញពីសមត្ថភាព និងថ្វីដៃរបស់អ្នកជំនាញផាត់មុខ ដែលមានឈ្មោះថា ណងឆ័ត្រ។ សព្វថ្ងៃ ណងឆ័ត្រ មានហាងធំ១របស់ខ្លួន នៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងម្តងម្កាលបានបង្ហាញខ្លួនដើម្បីផ្តល់បទពិសោធន៍លើជំនាញរបស់ខ្លួនក្នុងកម្មវិធីនានា ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ដូចជា នៅពេលឆាប់ៗខាងមុខនេះ នាថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ ណងឆ័ត្រ នឹងក្រុមរបស់ខ្លួននឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនដល់អ្នកផាត់មុខកម្ពុជា៕

កញ្ញាយីង រ៉ាត់ថា

RELATED ARTICLES