ជិះ​ម៉ូតូ​ដើរ​លេង​​នៅ​បុរី​កាំកូស៊ីធី​ ចោរ​តាម​កាប់​រយះ​ក្បាល ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

fgfdfdfds
ជនរងគ្រោះ ទាំង២នាក់ កំពុងយកក្រណាត់ទប់ឈាមចេញពីក្បាល កុំឲ្យហូរ

ភ្នំពេញ៖ បុរស២នាក់រយះក្បាល និងស្រ្តីម្នាក់ មិនមានរងរបួស ខណៈពេលជិះម៉ូតូដើរលេងចេញពីបុរីកាំកូស៊ីធីត្រូវជនសង្ស័យមួយក្រុម កាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៩នាទីយប់ថ្ងៃទី ២២ ខែសីហា ត្រង់ចំនុចក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

dfsffds
ជនរងគ្រោះ ជាអ្នកបើកម៉ូតូ

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បីនាក់ ប្រុស២នាក់ និងស្រីម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 1CK 1930 ចូលទៅលេងក្នុងបូរីកាំកូស៊ីធី ។ ក្រោយមកពួកគាត់បានជិះម៉ូតូចេញមកវិញ ខណៈពេលជិះម៉ូតូចេញផុតពីបារ៉ាស់កុងត្រូងដែលដាក់នៅពីមុខច្រកចូលបូរីកំាកូស៊ីធីបានបន្តិច ស្រាប់តែមានក្រុមចោរប្លន់៦នាក់ជិះម៉ូតូពីរគ្រឿងមានម៉ូតូម៉ាកហុងដាឌ្រីម ពណ័ខ្មៅ និងម៉ូតូម៉ាកហ្សូមឺអ៊ិច ពណ័ខៀវ មិនចាំស្លាកលេខ បានជិះមកពីក្រោយហើយបានវ៉ាកាក់ពីមុខធ្វើសកម្មភាពដកដាវសាំម៉ូរៃចំនួនពីរដើមកាប់ទៅលើម្ចាស់ម៉ូតូនិងអ្នកជិះកណ្ដាល បណ្ដាលឲ្យអ្នកទាំងពីរនោះ រងរបួសរយះក្បាលធ្ងន់ ភ្លាមៗនោះជនរងគ្រោះបានផ្ដួលម៉ូតូរត់យករួចខ្លួន ជាឱកាសល្អសម្រាប់ក្រុមចោរប្លន់លើកយកម៉ូតូហើយជិះចេញទៅដោយសុវត្ថិភាព ។

dffdfdfd
ជនរងគ្រោះ បង្ហាញរបួសរយះក្បាល ក្រោយចោរកាប់

បើតាមប្រភពដដែលបានឲ្យដឹងថា ម្ចាស់ម៉ូតូខាងលើ មានឈ្មោះ ហន សាមុត ភេទប្រុស អាយុ24ឆ្នាំ  មុខរបរជាងផ្សារដែក ស្នាក់នៅម្ដុំកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាអ្នកឌុប និងម្នាក់ទៀតមានឈ្មោះ វេន ស្រេ ភេទប្រុស អាយុ20ឆ្នាំ  ជាអ្នកជិះកណ្ដាល ទាំង២នាក់ រងរបួសរយះក្បាលដូចគ្នា និងអ្នកជិះខាងក្រោយមានឈ្មោះ សុភក្រ្ដ ភេទស្រី អាយុ18ឆ្នាំ  មិនមានរងរបួសទេ ។

dsdgfdf
សមត្ថកិច្ចកំពុងសាកសួរ និងនាំជនរងគ្រោះ ទៅដាក់ពាក្យប្ដឹង

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុ ហើយបាននាំជនរងគ្រោះទាំងបីនាក់យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីដាក់ពាក្យបណ្ដឹង ៕

សោល វណ្ណៈ