Tuesday, August 26, 2025
Homeសង្គម និងជីវិតក្រមុំរូបស្រស់ត្រាំទឹកប្រឡាយ ឈ្លើងទាមពេញខ្លួន

ក្រមុំរូបស្រស់ត្រាំទឹកប្រឡាយ ឈ្លើងទាមពេញខ្លួន

ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងម្នាក់ ស្ថិតក្នុងសភាពស្មារតីរវើរវាយ ត្រូវបានគេប្រទះឃើញអង្គុយត្រាំនៅក្នុងទឹកប្រឡាយ ដោយមានឈ្លើងទាមពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរសួនច្បារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

នារីវ័យក្មេងខាងលើ មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យ២៣ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញនារីវ័យក្មេងខាងលើ អង្គុយត្រាំទឹកនៅក្នុងប្រឡាយ ដោយមានទាំងឈ្លើងទាមទៀតផង ក្រោយមក ក៏ត្រូវបានប្រជាពលរដ្ឋជួយនាំទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ប៉ូលិសវាលរេញ ដើម្បីសាក សួរពីសាវតា ។

នារីខាងលើ ដែលស្ថិតក្នុងអាការៈរងា និងនិយាយស្តីរវើរវាយផង ត្រូវបានសមត្ថកិច្ចរកឃើញមានអត្តសញ្ញាណប័ណ្ណ១សន្លឹក ហើយលុយខ្មែរ និងលុយដុល្លារសរុបជាង៥០ម៉ឺនរៀល រួមទាំងសំបុត្ររថយន្តក្រុង២សន្លឹក (ពីបាត់ដំបង-ភ្នំពេញ ១សន្លឹក និង១សន្លឹកទៀត ពីភ្នំពេញ-ខេត្តព្រះសីហនុ) នៅជាប់ខ្លួន៕

RELATED ARTICLES