Wednesday, April 24, 2024
Homeសន្ដិសុខសង្គមព្រះ​សង្ឃ​១​អង្គ ​បើក​រថយន្ដ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ត្រូវ​ចាប់​ផ្សឹក​ហើយ ​

ព្រះ​សង្ឃ​១​អង្គ ​បើក​រថយន្ដ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ត្រូវ​ចាប់​ផ្សឹក​ហើយ ​

ខេត្ដព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ព្រះសង្ឃមួយអង្គដែលបើករថយន្តបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមានអ្នករងរបួស២នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ម្សិលមិញ ពេលនេះត្រូវបានមន្រ្តីសង្ឃ និងមន្ទីរធម្មការ និងសាសនា ផ្សឹករួចហើយ និងបាននាំខ្លួនបញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបន្ដ ។

gfdfdfsdds
ព្រះសង្ឃ បើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍

ប្រភពព័ត៌មានពីភ្នាក់ងារនគរធំ បានឲ្យដឹងថា ព្រះសង្ឃបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានព្រះនាម យុ សុទិ (ឈ្មោះដើម ដែន មករា) គង់នៅវត្តរុក្ខារាម ខេត្តប៉ៃលិន ដែលបានមកគង់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ក្រោយពីមន្រ្ដីសង្ឃ បានធ្វើពិធីផ្សឹករួចមក សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បាននាំខ្លួនទៅសាកសួរបន្ដ និងដោះស្រាយ នៅការិយាល័យចរាចរណ៍ក្រុងព្រះសីហនុ 

dsfdfg
ព្រះសង្ឃបើករថយន្ដបង្កហេតុ ក្រោយផ្សឹក

គួររំលឹកថា នៅម៉ោងជាង៧យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ មានសង្ឃមួយអង្គ បានបើករថយន្ត Highlander មួយគ្រឿង ទៅបុកប៉ះម៉ូតូ២គ្រឿង នៅផ្លូវឯករាជ្យម្តុំស្ពានអូរសំអាត ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូរងរបួស ។

gvdfgf
ម៉ូតូជនរងគ្រោះ ដែលត្រូវរថយន្ដព្រះសង្ឃបើកបុកដួល

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយកើតហេតុ លោកបានបញ្ជាឲ្យឃាត់ព្រះកាយព្រះសង្ឃអង្គនេះ មកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត ៕

RELATED ARTICLES