Tuesday, August 26, 2025
Homeសង្គម និងជីវិតឃើញម៉ែឪមិននៅ លបឡើងផ្ទះចាប់រំលោភកូនស្រី

ឃើញម៉ែឪមិននៅ លបឡើងផ្ទះចាប់រំលោភកូនស្រី

ខេត្តរតនគីរី ៖ នារីវ័យក្មេងម្នាក់ កំពុងដេកចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយរវល់ចេញទៅធ្វើចម្ការមិនទាន់ត្រឡប់មកវិញ ក៏ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ មិនដឹងជាផឹកស្រាស្រវឹងមកពីណា បានលបឡើងដល់លើផ្ទះ រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។

ករណីប្រុសព្រានស្រវឹងស្រា លបឡើងចាប់រំលោភកូនក្រមុំគេដល់លើផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ។

នារីរងគ្រោះដែលត្រូវប្រុសព្រានលបឡើងចាប់រំលោភដល់លើផ្ទះ មានឈ្មោះរចំ បៀក អាយុ១៧ឆ្នាំ ជាជនជាតិភាគតិចច្រាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេវ អា អាយុ២៧ឆ្នាំ ជាជនជាតិភាគតិចច្រាយ ស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់នាង បាននាំគ្នាចេញទៅធ្វើចម្ការតាំងពីព្រឹក ដោយទុកឱ្យនាងនៅចាំផ្ទះតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង៤រសៀល ខណៈដែលនាងកំពុងដេកនៅលើផ្ទះតែម្នាក់ឯង ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសេវ អា បានឡើងមកដល់លើផ្ទះរបស់នាង រួចក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភនាងទាំងកំរោល រហូតដល់បានសម្រេច ទោះជានាងប្រឹងរើបម្រះ និងសំពះអង្វរយ៉ាងណា ក៏ជនសង្ស័យនៅតែប្រព្រឹត្តយកតែឈ្នះដៃតែម្តង៕

RELATED ARTICLES