Tuesday, August 26, 2025
Homeសង្គម និងជីវិតខកស្នេហ៍មិនដូចបំណង ចងកសម្លាប់ខ្លួន

ខកស្នេហ៍មិនដូចបំណង ចងកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ យុវជនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តរឿងស្នេហា មិនសមបំណង ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះរិន សុភក្ត្រ អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីមិត្តភក្តិជិតដិតរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ប៉ុន្មានថ្ងៃមកនេះ (មុនពេលធ្វើអត្តឃាត) គេសង្កេតឃើញជនរងគ្រោះ ហាក់មិនសូវសប្បាយចិត្តសោះ ពោលគឺខុសប្លែកពីរាល់ដងដែលជនរងគ្រោះគឺជាមនុស្សរួសរាយ លេងសើចច្រើន។ នៅពេលដែលមិត្តភក្តិ សួរនាំជនរងគ្រោះ គ្រាន់តែគ្រវីក្បាលថា អត់មានរឿងអ្វីនោះទេ ប៉ុន្តែត្រូវគេដឹងថា ជនរងគ្រោះទំនងជាខូចចិត្តរឿងស្នេហាតែម្តង ទំនងជាឈ្លោះប្រកែកជាមួយសង្សារ ឬអាចត្រូវសង្សារសុំបែក ទើបខូចចិត្តធ្ងន់ធ្ងរ រហូតដល់ចងកសម្លាប់ខ្លួនបែបនេះ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនរង គ្រោះបានធ្វើដំណើរទៅភ្នំពេញ រហូតដល់ថ្ងៃរសៀល ទើបត្រឡប់មកផ្ទះវិញ រួចក៏ទិញស្រាបៀរចំនួន៣កំប៉ុងមកអង្គុយផឹកតែម្នាក់ឯង ទាំងអារម្មណ៍ដូចជាខូចចិត្តរឿងអ្វីម៉្យាង ហើយទោះជាសួរនាំយ៉ាងណា ក៏ជនរងគ្រោះមិនឆ្លើយដែរ គិតតែផឹករហូតដល់វេលាម៉ោង ៩យប់ថ្ងៃដដែល ទើបឡើងលើផ្ទះដេក៕

RELATED ARTICLES