Tuesday, August 26, 2025
Homeសង្គម និងជីវិតហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់ ចាក់ប្លន់ធ្លាយស្មា

ហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់ ចាក់ប្លន់ធ្លាយស្មា

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យម្នាក់ប្រើល្បិចហៅឱ្យដឹកទៅកន្លែងស្ងាត់ រួចក៏ធ្វើសកម្មភាពទាញកូនកាំបិតចុងស្រួចចាក់ប្រហារ បណ្តាលឱ្យធ្លាយស្មា រងរបួសធ្ងន់ ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ប្រកបរបរជាអ្នករត់ម៉ូតឌុប និងរងរបួសធ្ងន់ត្រង់ស្មា ដោយសារតែជនដៃដល់ប្រើកាំបិតចុងស្រួចចាក់បំណងប្លន់ម៉ូតូ តែមិនបានសម្រេច។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើហេតុ ខណៈដែលគាត់កំពុងឈប់ចាំដឹកម៉ូយនៅចំណុចមុខរោងចក្រ SL តាមផ្លូវ៣៧១ ខណ្ឌមានជ័យ ដូចសព្វដង ក៏ស្រាប់តែលេចមុខបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានហៅគាត់ឱ្យឌុបពីម្តុំរោងចក្រ SL ឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ក្នុងទឹកដីខណ្ឌដង្កោក្នុងតម្លៃ១៥០០០រៀល។

បុររងគ្រោះបន្តថា លុះពេលរូបគាត់ឌុបជនសង្ស័យ មកដល់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ផងនោះ ស្រាប់តែជនសង្ស័យបានដកកូនកាំបិតចុងស្រួច ភ្ជង់ឱ្យគាត់ឈប់ម៉ូតូ បំណងប្លន់យកម៉ូតូរបស់គាត់ ប៉ុន្តែពេលនោះ គាត់មិនបានឈប់ម៉ូតូទេ ក៏ព្យាយាមជិះម៉ូតូគេច តែត្រូវជនសង្ស័យ ចាក់គាត់១កាំបិតចំស្មាបណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមនោះ គាត់ក៏ស្រែកឆោមឡោថាចោរប្លន់ៗ ធ្វើឱ្យផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋជិតនោះ ស្ទុះចេញមកជួយអន្តរាគមន៍ ជាហេតុធ្វើឱ្យជនសង្ស័យភ័យ ក៏បានរត់ចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង៕

RELATED ARTICLES