Friday, March 29, 2024
Homeព័ត៌មានជាតិដឹក​ម្នាង​សិលា​ពី​ក្រោយ​រថយន្ដ​ខុស​បច្ចេក​ទេស​ ធ្លាក់​កម្មករ​ម្នាក់​​​ស្លាប់​​

ដឹក​ម្នាង​សិលា​ពី​ក្រោយ​រថយន្ដ​ខុស​បច្ចេក​ទេស​ ធ្លាក់​កម្មករ​ម្នាក់​​​ស្លាប់​​

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តដឹកម្នាងសិលាចំនួន១៥សន្លឹក ដើម្បីយកទៅធ្វើឲ្យគេដោយមានកម្មករអង្គុយពីក្រោយ លុះបើកមកដល់ចំណុចផ្លូវ២០២ កែងផ្លូវ២២៩ រថយន្តបានបត់ឆ្វេងឡើងលើទួលទៅផ្លូវ២២៩ ស្រាប់ដាច់ខ្សែចងម្នាងសិលាធ្លាក់កម្មករចុះមកក្រោមបោកក្បាលពីក្រោយជាមួយនិងថ្នល់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០២ កែង២២៩ ភូមិ៩ ក្រុម៣៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

dfdgdfdsd
សមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ

បុរសដែលជាអ្នកបើករថយន្តមានឈ្មោះ ផល សំណាង ភេទប្រុសអាយុ៥៧ឆ្នាំមានមុខរបរជាមេជាងធ្វើពិដាន ស្នាក់នៅផ្ទះលេខ១A សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ចំណែកអ្នកស្លាប់មានឈ្មោះម៉ាប មករា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

sdfgfgb
រថយន្ដបង្កហេតុ

បើតាមសំដីរបស់លោកផលសំណាងដែលជាអ្នកបើករថយន្តបានប្រាប់ថាគាត់បើករថយន្តមា”កកូរេ”ពណ័ខៀវពាក់ស្លាកលេខបាត់ដំបង2A.4564 ដឹកម្នាងសិលា ចំនួន១៥សន្លឹក ចេញពីផ្ទះដោយមានកម្មករម្នាក់ អង្គុយពីក្រោយ ដើម្បីយកទៅម្ដុំផ្សារថ្មីលុះបើកមកដល់ផ្លូវ២០២កែងផ្លូវ២២៩មានទួលមួយរថយន្តបត់ឆ្វេងផ្លូវ២២៩ ស្រាប់តែបត់បានបន្តិចក៍ដាច់ខ្សែរដែលចងម្នាងសិលា បណ្ដាលត្រូវក្បាលជនរងគ្រោះធ្លាក់ចុះមកក្រោមបោកបែកក្បាលខាងក្រោយជាមួយនិងថ្នល់ បណ្ដាលឲ្យស្លាប់ភ្លាមនៅនិងកន្លែងតែម្ដង ។

ddfsga
សមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្ដ យកទៅប៉ុស្ដិ៍ដោះស្រាយ

បច្ចុប្បន្នរថយន្តនិងអ្នកបើកត្រូវបានសមត្ថកិច្ចធ្វើការវាស់រែងយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយពេលក្រោយ ចំណែកសព ត្រូវបានម្ដាយដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

RELATED ARTICLES