Tuesday, August 26, 2025
Homeសង្គម និងជីវិតផឹកស្រាថ្នាំក្លែមសាច់ឆ្កែ ក្អកគ្រហែមញឹកពេក វ៉ៃប្រាវ

ផឹកស្រាថ្នាំក្លែមសាច់ឆ្កែ ក្អកគ្រហែមញឹកពេក វ៉ៃប្រាវ

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងចំនួន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងតូបលក់សាច់ឆ្កែ១កន្លែង លុះផឹកស្រាថ្នាំក្លែមសាច់ឆ្កែស្រវឹង ក៏ចាប់ផ្តើមគ្រហឹមគ្រហែម ឌឺដងផ្លែផ្កាពាក្យសម្តីដាក់គ្នាចុះឡើង ធ្វើឱ្យកើតជាជំលោះ ឈានដល់អំពើហិង្សាដេញវ៉ៃគ្នាផ្អើលពេញផ្លូវ រហូតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ក្របួចជាប់៥នាក់ នាំយកទៅសាកសួរ។

ករណីក្មេងស្ទាវផឹកស៊ីក្លែមសាច់ឆ្កែ ផ្ទុះជំលោះវ៉ៃតប់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចតូបលក់ស្រាថ្នាំ ក្លែមសាច់ពិសេស (សាច់ឆ្កែ) មួយកន្លែង ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន។

លោកញាណ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាក្មេងទំនើងទាំងពីរក្រុម ដែលមានគ្នា៥នាក់ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះងូច សីលា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ទី២-ឈ្មោះខេម គង់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ទី៣-ឈ្មោះអេ ដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ទី៤-ឈ្មោះអ៊ូ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន និងទី៥-ឈ្មោះចាន់ អេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន។ ជាមួយនេះ កម្លាំងសមត្ថកិច្ចបានដកហូតនូវសម្ភារៈ និងវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-4944 ដបស្រាចំនួន៤ដប និងដែកបំពង់ទីបប្រវែងកន្លះម៉ែត្រ១ដើម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនភាគីទាំង២ សរុប៥នាក់ នាំយកមក សាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES