Sunday, April 28, 2024
Homeសិច និងស្នេហាចំណុចគួរធ្វើ មុនរួមភេទ

ចំណុចគួរធ្វើ មុនរួមភេទ

ទាំងបុរសនិងស្ត្រី តែងមានសេចក្តីសុខ និងភាពស្កប់ស្កល់ចិត្តចំពោះការរួមភេទក្នុងរាត្រីដ៏រោលរាល​ និងរ៉ូមែនទិក។ ប៉ុន្តែបើបានដឹងថា អ្វីដែលអាចមកជួយបង្កើនបទពិសោធន៍ស្នេហា ដល់អ្នកបាននោះ កាន់តែជួយបង្កើនភាពពេញចិត្តជាងមុន ហើយនេះជាចំណុចដែលគូស្នេហ៍ គួរនាំគ្នាធ្វើនៅមុនពេលចាប់ផ្តើមរួមភេទ…។

-បន្ទោរបង់នោម ៖ មិនមានអ្វីដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលចិត្ត ក្នុងអំឡុងពេលរួមភេទបានស្មើនឹងការដែលប្លោកនោមរបស់អ្នកពេញឡើយ។ ក្នុងអំឡុងពេលកំពុងប្រតិបត្តិការ ក៏ប្រហែលជាគ្មានភាគីណាមួយចូលចិត្ត ប្រសិនភាគីម្ខាងទៀត សុំចូលបន្ទប់ទឹក។ ដូច្នេះ មិនថាភាគីបុរសឬស្ត្រីឡើយ គួរចូលបន្ទប់ទឹក បញ្ចោញកាកសំណល់ក្នុងរាងកាយចោលសិន មុននឹងចាប់ផ្តើមប្រតិបត្តិការលើគ្រែ។

-ត្រៀមពន្យារកំណើត ៖ អ្នកត្រូវប្រាកដចិត្តថា មានស្រោមអនាម័យត្រៀមទុកប្រើបានគ្រប់ពេល ប្រសិនអ្នកមិនត្រូវការឱ្យមានកូនដោយចៃដន្យនោះ។ ចំណែកស្ត្រី ក៏អាចលេបថ្នាំពន្យារកំណើត ឬប្រើវិធីការពារដែលជាជម្រើសមួយ ដើម្បីមិនបាច់មកបារម្ភធ្វើឱ្យអារម្មណ៍កំពុងពុះកញ្ជ្រោលថយចុះ។

-ត្រៀមចេល ឬទឹករំអិល ៖ ប្រសិនគូស្នេហ៍អ្នកមានបញ្ហារឿងទឹករំអិល ឬស្ងួតទ្វារមាស ត្រូវមានចេលរំអិលប្រភេទដែលត្រូវនឹងសភាពបញ្ហារបស់អ្នក។

-ផឹកស្រាក្រហមមួយកែវ ៖ មុននឹងផ្តើមល្បែងរោលរាល វាជារឿងល្អ ប្រសិនពិសាស្រាក្រហម បង្កើនភាពស្រស់ស្រាយក្នុងអារម្មណ៍ជាមួយគូស្នេហ៍ ម្នាក់មួយកែវ ធ្វើឱ្យភាពរ៉ូមែនទិកកើនឡើង និងមានអារម្មណ៍កាន់តែខ្លាំងឡើង។

-ត្រៀមរាងកាយ ៖ ការត្រៀមរាងកាយនេះ សំដៅដល់ការងូតទឹកសម្អាតរាងកាយ ស្លៀកពាក់សិចស៊ី អាចបន្ថែមក្លិនក្រអូប ដើម្បីឱ្យគូស្នេហ៍មានអារម្មណ៍រោលរាល។ ការដែលធ្វើឱ្យរាងកាយស្អាតមានអនាម័យ ក៏ជាការបង្ហាញឱ្យឃើញថា អ្នកព្យាយាមបង្កើតភាពពេញចិត្តដល់គូស្នេហ៍របស់អ្នក។

-បបូរមាត់គួរឱ្យចង់ថើប ៖ ព្រោះសិច មិនមែនគ្រាន់តែជាការស៊កបញ្ចូលឡើយ ប៉ុន្តែ រួមដល់ការថើប និងការបបោសអង្អែលរាងកាយគ្នា។ ស្ត្រី មិនគួរប្រើក្រែមលាបបបូរមាត់ក្រាស់ឃ្មឹកទេ គ្រាន់តែលាបក្រែមរលោង គឺគ្រប់គ្រាន់ហើយ កុំធ្វើឱ្យការថើបនោះ ពោរពេញដោយភាពស្អិតប្រតាក និងមានស្នាមក្រែមបបូរមាត់ ប្រឡាក់ពេញផ្ទៃមុខ។

-ប្រើគ្រឿងលម្អឱ្យ មើលទៅសិចស៊ី ៖ អ្នកខ្លះក៏មានអារម្មណ៍ខ្លាំងឡើង នៅពេលឃើញគ្រឿងលម្អភ្លឺផ្លេកលើរាងកាយរបស់ស្ត្រី ប៉ុន្តែត្រូវជ្រើសគ្រឿងលម្អដែលមិនមែនជាឧបសគ្គចំពោះការរួមភេទ អាចជាក្រវិលស្អាតៗ ឬខ្សែដៃ ជាដើម។

-ស្ត្រីគួរកម្ចាត់រោមសម្ងាត់ខ្លះ ៖ មុនរួមភេទ ស្ត្រីគួរយកចិត្តទុកដាក់ចំពោះរូបរាងខ្លួនឯងបន្តិច ចាត់ការរោមដៃរោមជើងដែលក្រាស់ៗ  និងរោមក្លៀក ព្រោះបុរសមិនចូលចិត្តរួមភេទជាមួយស្ត្រីដែលមានរោមពេញខ្លួនឡើយ។

-ខាត់ស្បែក ៖ ការខាត់ស្បែក ដើម្បីកម្ចាត់ កោសិកាងាប់ៗចេញ អាចជួយឱ្យស្បែកទន់ល្មើយ គួរឱ្យចង់ប៉ះ។ ចំណុចណាដែលគូស្នេហ៍អ្នកចូលចិត្តប៉ះពាល់នោះ កុំភ្លេចចំណុចនោះឱ្យសោះ។

-ស្លៀកឈុតសិចស៊ី ៖ រឿងឈុតក្នុងស្លៀកទៅសិចស៊ី ក៏ជួយបង្កើនរសជាតិក្នុងការរួមភេទបានដែរ។ ប្រសិនបានដោះម្តងមួយៗ ក៏កាន់តែបង្កើនបទពិសោធន៍សិច គួរឱ្យពេញចិត្ត៕

RELATED ARTICLES