Friday, April 19, 2024
Homeព័ត៌មានជាតិក្មេង​ប្រុស​១៣​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី ៦ឆ្នាំ រហូត​ព្យួរ​សេរ៉ូម

ក្មេង​ប្រុស​១៣​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី ៦ឆ្នាំ រហូត​ព្យួរ​សេរ៉ូម

ភ្នំពេញ ៖ ក្មេងប្រុសឈាមរាវម្នាក់ បាន ធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ រំលោភសេពសន្ថវៈរហូតដល់បានសម្រេចនៅ ក្នុងខ្ទមស្នាក់នៅ លុះក្មេងស្រីរងគ្រោះឈឺចុក ចាប់ខ្លាំងពេក ស្រែកទ្រហោយំ ទើបឮដល់ស្ត្រី ជាម្តាយ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ក្មេងប្រុសកំហូច  រូបនោះយកទៅចាត់ការតាមច្បាប់។ រីឯក្មេង- ស្រីរងគ្រោះត្រូវបានម្តាយនាំទៅមន្ទីរពេទ្យ ព្យាបាលព្យួរសេរ៉ូម ដោយសារនាងមានសភាព ទ្រុឌទ្រោមស្លេកស្លាំងខ្លាំង។

ករណីក្មេងប្រុសឈាមរាវចាប់រំលោភ សេពសន្ថវៈក្មេងស្រីតូចនេះបានកើតមានឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ខ្ទមស្នាក់នៅមួយកន្លែង ក្នុងការដ្ឋានសំណង់បុរី មេគង្គរ៉ូយ៉ាល់ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

boy

ក្មេងប្រុសល្មោភកាម មានឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរី មេគង្គរ៉ូយ៉ាល់ មានទីតាំងនៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឃ.រ.ន  អាយុ៦ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយក្នុងទីតាំង កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិកាម៉ូល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ។

តាមប្រភពពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅ វេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ខណៈដែលគាត់កំពុងអង្គុយលេងនៅ ខាងមុខរោងស្នាក់នៅខាងលើ ស្រាប់តែឮ សំឡេងកូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ស្រែកទ្រហោយំយ៉ាងខ្លាំងចេញពីខ្ទមស្នាក់នៅ។ ភ្លាមនោះ គាត់ក៏ស្ទុះរត់ទៅមើលកូនស្រី ស្រាប់- តែប្រទះឃើញជនសង្ស័យខាងលើ ទើបនឹង ដើរចេញពីខ្ទមស្នាក់នៅរបស់គាត់ រួចឈរក្បែរ ជណ្តើរ ទើបគាត់បានសួរទៅជនសង្ស័យថា “ឯង ឡើងមកលើខ្ទមអញមានការអី?” ពេលនោះ ជនសង្ស័យបានឆ្លើយទាំងរដាក់រដុបថា “ខ្ញុំមិន បាន ធ្វើអីកូនមីងឯងទេ គឺខ្ញុំឡើងទៅយកកៅស៊ូ កង់ប៉ុណ្ណោះ”។ ពេលនោះ គាត់ក៏ប្រទះឃើញ ប្រដាប់ភេទរបស់ជនសង្ស័យឡើងរឹងទល់ខោ សួរថា “ឯងចាប់រំលោភកូនស្រីអញទេដឹង?” និយាយរួច គាត់ក៏ប្រញាប់រត់ឡើងទៅមើល កូនស្រីនៅលើខ្ទម ក៏ឃើញនាងកំពុងដេកដោះ អាវ ក្នុងសភាពល្ហិតល្ហៃ ចំណែកខោជើងខ្លីរបស់ នាងស្រាតមកនៅត្រឹមជង្គង់ រីឯប្រដាប់ភេទ នាងមានចេញឈាមតិចៗទៀតផង។ ឃើញបែប នេះ គាត់ក៏សួរទៅកូនស្រីថា មានរឿងអី? ទើប កូនស្រីបានប្រាប់គាត់ជាម្តាយថា ជនសង្ស័យ ឈ្មោះឃី ឌី បានចាប់នាងរំលោភសេពសន្ថវៈ និងថែមទាំងបានគំរាមមិនឱ្យនាងនិយាយប្រាប់ គាត់ជាម្តាយថែមទៀត ពុំនោះទេគេនឹងវ៉ៃ។

ក្រោយកើតហេតុ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏ប្រញាប់នាំកូនស្រីរបស់ខ្លួនមកមន្ទីរ- ពេទ្យ ព្យាបាល ព្យួរសេរ៉ូម រួចទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកលៀប ដើម្បីឱ្យ ជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ ខ្លួនជនសង្ស័យយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសឈាម- រាវ ដែលជាប់ចោទរំលោភក្មេងស្រីអាយុ៦ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វី ម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរបន្ថែម និងចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ កែវ ឈីម

RELATED ARTICLES