Tuesday, August 26, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនម៉ែនិងកូន ល្បួងក្មេងស្រីឱ្យជនបរទេសរួមរ័ក

ឃាត់ខ្លួនម៉ែនិងកូន ល្បួងក្មេងស្រីឱ្យជនបរទេសរួមរ័ក

ភ្នំពេញ៖ ស្ត្រីម្នាក់រួមនឹងកូនស្រីវ័យ១៥ឆ្នាំម្នាក់ទៀត បានរួមគំនិតគ្នា ដើរលួងលោមក្មេងស្រីជាច្រើននាក់ ដើម្បីយកទៅបំពេញតណ្ហា (រួមរ័ក) ជនបរទេស ជាថ្នូរនឹងប្រាក់ចំនួន២០០ដុល្លារក្នុងមួយយប់ លុះរឿងរ៉ាវបែកធ្លាយ ត្រូវអាណាព្យាបាលក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ម្តាយនិងកូនស្រី (ម៉ែយ៉ែម២នាក់ម៉ែកូន) ដែលល្បួងក្មេងស្រីឱ្យជនបរទេសរួមរ័កជាថ្នូរនឹងប្រាក់កម្រៃនេះ ត្រូវបានកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្តន្ទាទោស។

ទាំងពីរនាក់ម្តាយកូន ដែលប្រកបរបរជាម៉ែយ៉ែមនេះ រួមមាន ស្ត្រីជាម្តាយ មានអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកកូនស្រី ទើបនឹងមានវ័យ១៥ឆ្នាំប៉ុណ្ណោះ។

ចំណែកក្មេងស្រីដែលត្រូវទាំង២នាក់ម្តាយកូនខាងលើ ល្បួងនាំទៅរួមរ័កជាមួយជនបរទេស រួមមាន ទី១-ឈ្មោះស.ណ អាយុ១៥ឆ្នាំ ទី២-ឈ្មោះច.ណ អាយុ១៥ឆ្នាំ ទី៣-ឈ្មោះម.ត អាយុ១៤ឆ្នាំ និងទី៤-ឈ្មោះល.ដ អាយុ១៤ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង៤នាក់ខាងលើ សុទ្ធតែត្រូវបានជនសង្ស័យ២នាក់ម្តាយកូនខាងលើ ធ្វើការលួងលោមឱ្យទៅរួមរ័ក ជាមួយជនបរទេសដូចៗគ្នា។

យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា ពួកនាងត្រូវបានជនសង្ស័យ២នាក់ម៉ែកូនខាងលើ ល្បួងឱ្យទៅរួមរ័កជាមួយជនបរទេស ដោយប្រាប់ថានឹងទទួលបានប្រាក់ចំនួនពី៥ពាន់ ទៅ១ម៉ឺនដុល្លារ ព្រមទាំងទិញឡាន និងផ្ទះឱ្យថែមទៀត ប៉ុន្តែធាតុពិត គឺក្មេងស្រីឈ្មោះស.ណ និងក្មេងស្រីច.ណ ធ្លាប់បានទៅរួមរ័ក្សជាមួយបរទេសរួចហើយ គឺទទួលបានប្រាក់ត្រឹមតែ២០០ដុល្លារក្នុង១យប់តែប៉ុណ្ណោះ ឯក្មេងស្រីពីរនាក់ទៀត ឈ្មោះម.ត និងឈ្មោះល.ដ មិនទាន់បានទៅរួមរ័កទេ ព្រោះត្រូវបានឪពុកម្តាយពួកនាងទាំងពីរ ប្តឹងមកកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ជួយស្រាវជ្រាវទាន់ពេលវេលា បន្ទាប់ពីពួកនាងបានបាត់ចេញពីផ្ទះអស់១យប់៕

RELATED ARTICLES