Tuesday, August 26, 2025
Homeសង្គម និងជីវិតប៉ុនប៉ងសម្លាប់មិត្តភក្តិមិនបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន

ប៉ុនប៉ងសម្លាប់មិត្តភក្តិមិនបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានប៉ុនប៉ងសម្លាប់មិត្តភ័ក្តិរបស់ខ្លួន ប៉ុន្តែមិនបានសម្រេច ក៏ព្យាយាមរត់គេចខ្លួន លុះជនរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនតាមដីកា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ជនសង្ស័យដែលប៉ុនប៉ងសម្លាប់មិត្តភក្តិ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឿក សុគា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ចក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ៤១ អ.យ.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយសាលាដំបូងខេត្តបាត់ដំបង បញ្ជាឱ្យនាំខ្លួនឈ្មោះភឿក សុគា ត្រូវចោទពីបទប៉ុនប៉ង ឃាតកម្ម ប្រព្រឹត្តនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះភឿក សុគា បានធ្វើសកម្មភាពប៉ុនប៉ងសម្លាប់មិត្តភក្តិម្នាក់ ប៉ុន្តែមិនបានសម្រេច ក៏បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងត្រូវបានសមត្ថកិច្ចកសាងសាវតាជាតិជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចេញដីកាបញ្ជាឱ្យចូលខ្លួនតែម្តង៕

RELATED ARTICLES