Tuesday, August 26, 2025
Homeសង្គម និងជីវិតចុះលេងទឹកជុំគ្រួសារសប្បាយពេក កូនប្រុសលង់ស្លាប់

ចុះលេងទឹកជុំគ្រួសារសប្បាយពេក កូនប្រុសលង់ស្លាប់

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារមួយបាននាំគ្នាធ្វើដំណើរទៅកម្សាន្តនៅទំបន់៦មករា រួចក៏បានចុះលេងទឹកជុំគ្រួសារ ស្រាប់តែអកុសល កូនប្រុសអាយុ១៦ឆ្នាំម្នាក់ បានរអិលជើងចូលទឹកជ្រៅ ក៏ត្រូវទឹកហូរកួចបាត់ខ្លួន ទម្រាំរាវរកឃើញ យុវជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទំនប់៦មករា ស្ថិតក្នុងភូមិក្បាលបី ឃុំទីពោធិ៍  ស្រុកសន្ទុក។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះចាន់ តុលា អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិក្តីដូង សង្កាត់ព្រៃតាហ៊ូរ ក្រុងស្ទឹងសែន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះ រួមនឹងក្រុមគ្រួសារ បាននាំគ្នាធ្វើដំណើរកម្សាន្តមកងូតទឹកលេង នៅចំណុចទំនប់៦មករា។ លុះក្រោយពីហូបបាយរួច យុវជនរងគ្រោះ បានចុះទៅងូតទឹកលេង យ៉ាងសប្បាយ ស្រាប់តែបន្តិចក្រោយមក យុវជនរងគ្រោះរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រៅ បណ្តាលឱ្យទឹកហូរកួចលិចចូលទៅក្នុងទឹកបាត់ បង្កឱ្យមានការផ្អើលឆោឡោ ទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋដែលមកកម្សាន្តនៅក្បែរនោះ ព្រមទាំងសមត្ថកិច្ចនាំគ្នាចុះជួយរាវរកភ្លាមៗដែរ តែអកុសល ទម្រាំរាវរកឃើញ យុវជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះជីវិតកូនប្រុស៕

RELATED ARTICLES