Tuesday, August 26, 2025
Homeសង្គម និងជីវិតស្ទាវប្រមឹក វ៉ៃបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ជាប់ខ្នោះ

ស្ទាវប្រមឹក វ៉ៃបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង ក៏ស្រាប់តែទាញពូថៅ ស្ទុះចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បណ្តាលឱ្យរងរការខូចខាតយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន។

ជនសង្ស័យ មានឈ្មោះធឿ ប៉ាវ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះមេឃ អាយុ២៦ឆ្នាំ មាននលំនៅក្នុងភូមិច្រកខ្លុង  ឃ្មុំតាំងក្រូច  ស្រុកសំរោង។

តាមប្រភពពីកន្លេងកើតហត៉េ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ មិនដឹងជាទើបនឹងចេញពីផឹកស៊ីកន្លែងណា ក៏ស្រាប់តែទាញពូថៅ ចូលមកវាយបំផ្លាញ ម៉ូតូ១គ្រឿងម៉ាកអីស៊ីទឺ របស់ជនរងគ្រោះ ព្រមទាំងវាយបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះមួយ ចំនួនទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES