Tuesday, August 26, 2025
Homeសង្គម និងជីវិតក្មេងប្រុសចិត្តស្លុយ! សុំម៉ែទិញទូរស័ព្ទមិនបាន ចងកសម្លាប់ខ្លួន

ក្មេងប្រុសចិត្តស្លុយ! សុំម៉ែទិញទូរស័ព្ទមិនបាន ចងកសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ឃើញមិត្តភក្តិមានទូរស័ព្ទទំនើបប្រើ ក៏មករំអុកសុំម្តាយទិញទូរស័ព្ទទំនើបនឹងគេដែរ តែត្រូវម្តាយប្រាប់ថា អត់មានលុយទេ ស្រាប់តែកូនប្រុសរូបនេះ ឈឺចិត្តស្អិតទ្រូង ក៏ចូលទៅសម្ងំក្នុងបន្ទប់ទឹក រួចយករ៉ូបម្តាយ មកចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីកូនប្រុសតូចចិត្តសុំលុយម៉ែទិញទូរស័ព្ទទំនើបអត់បាន បែរជាបែកគំនិតចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចំបករុន្ធខាងត្បូង ឃុំពោធិម្រាល ស្រុកបរសេដ្ឋ។

កូនប្រុសចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះឈួន ភក្តី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាម្តាយរបស់យុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានមកសុំលុយ គាត់ជាម្តាយ ដើម្បីយកទៅទិញទូរស័ព្ទទំនើបប្រើ ដោយកូនប្រុសនេះ បានអះអាងថា មិត្តភក្តិរបស់គេសុទ្ធតែមានទូរស័ព្ទទំនើបប្រើអស់ទៅហើយ នៅឡើយតែរូបគេម្នាក់ប៉ុណ្ណោះ។ ពេលនោះ គាត់ក៏បានឆ្លើយតបទៅកូនប្រុសវិញថា គាត់អត់មានលុយទេ ស្រាប់តែកូនប្រុស បែរជាខឹងសម្បា ក៏បានដើចូលទៅសម្ងំក្នុងបន្ទប់ទឹកបាត់ទៅ។ ចំណែកគាត់ ក៏មិនចាប់អារម្មណ៍អ្វីដែរ ហើយក៏នឹកស្មានមិនដល់ថា កូនប្រុសរូបនេះ បែរជា មានគំនិតខ្លីដល់ថ្នាក់នេះសោះឡើយ។

ស្ត្រីជាម្តាយបន្តថា លុះក្រោយមក ដោយសារតែឃើញកូនប្រុសចូលបន្ទប់ទឹកយូរពេកមិនព្រមចេញមកក្រៅវិញ ទើបគាត់ជាម្តាយ បានដើរទៅគោះទ្វារហៅ តែមិនលឺសំឡេងកូនប្រុសឆ្លើយតបវិញសោះ ទើបធ្វើឱ្យគាត់សង្ស័យ ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយទម្លាយទ្វារ បន្ទប់ទឹកចូលទៅមើល ក៏ស្រាប់តែប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

RELATED ARTICLES