Tuesday, August 26, 2025
Homeសង្គម និងជីវិតចាំបាត់ៗ មិនឃើញប្តីមកផ្ទះ ប្រពន្ធដឹកដៃកូនតាមរក បែរជាប្រទះឃើញឱបស្រីក្មេង

ចាំបាត់ៗ មិនឃើញប្តីមកផ្ទះ ប្រពន្ធដឹកដៃកូនតាមរក បែរជាប្រទះឃើញឱបស្រីក្មេង

ខេត្តក្រចេះ ៖ ស្ត្រីម្នាក់នេះ បានចេញមុខទម្លាយពីជីវិតទុក្ខសោករបស់ខ្លួនដែលត្រូវបុរសជាប្តីក្បត់ចិត្ត លួចលាក់មានស្រីថ្មី បំភ្លេចប្រពន្ធកូន ដោយកុហកថារវល់ធ្វើការដកឃ្លាមិនរួច ទុកឱ្យប្រពន្ធទន្ទឹងចាំមើលផ្លូវប្តី តែចាំបាត់ៗមិនឃើញមាសស្នេហ៍វិលមកផ្ទះវិញសោះ លុះប្រពន្ធដឹកដៃកូន៣នាក់តាមរក បែរជាប្រទះឃើញប្តី កំពុងសម្ងំសោយសុខ ឱបកៀកកើយស្រីក្មេងយ៉ាងរំភើយ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ថតវីដេអូបង្ហោះផ្អើលហ្វេសប៊ុក។

ស្ត្រីដែលតាមទាន់ប្តីកំពុងឱបស្រីក្មេង រួចថតវីដេអូបង្ហោះហ្វេសប៊ុកនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Dy Single។ ចំណែកបុរសជាប្តី ត្រូវបានស្ត្រីជាប្រពន្ធទម្លាយឱ្យដឹងថា មានឈ្មោះឈុំ សំណាង និងបម្រើការងារ ជាមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំខេត្តក្រចេះ។ ដោយឡែកនារីដែលជាស្រីក្មេងរបស់បុរសជាប្តី ត្រូវស្ត្រីជាប្រពន្ធទម្លាយប្រាប់ថា ទើបនឹងមានអាយុ១៨ឆ្នាំប៉ុណ្ណោះ។

តាមរយៈគណនីហ្វេសប៊ុក ស្ត្រីជាប្រពន្ធឈ្មោះ Dy Single កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាព ដែលប្រពន្ធតាមទាន់បុរសជាប្តីកំហូច ដែលកំពុងអង្គុយហូបបាយ កៀកកើយផ្អែមល្ហែមជាមួយស្រីក្មេង ព្រមទាំងបង្ហោះសារថា “លោកប្តីអូនអើយបងប្រាប់អូនថា ឱ្យអូននៅផ្ទះថែរក្សាកូន ឯប្រុសមាសស្ងួនបងប្រឹងធ្វើការ មិនយូរទេណា បងនឹងវិលវិញ ចាំបាត់ៗមិនឃើញ លោកប្តី តេទៅយប់ថ្ងៃថ្លៃរវល់រហូត ទើបអូនដាច់ចិត្ត នាំបណ្តូលចិត្តស្កាត់ទៅជួបថ្លៃ ពេលអូនទៅដល់ មិនដឹងលោកប្តីបងនៅទីណា ដើរសួរអ្នកស្រុក យប់ត្រជាក់ស្រឹប ឪលោកប្តីអើយ នាំកូនដើរទៅនាំកូនដើរមក បែរជាឃើញឡាន អូនប្រាប់កូនថា ម៉ែឃើញប៉ាហើយ មិននឹកស្មានសោះ ប្តីលួចមានស្រី ភ្លេចកូនភ្លេចប្រពន្ធ ដោយសារវក់នឹងស្រីក្មេងអាយុ១៨ចោលផ្ទះសំបែង ផុសនេះមិនមែនចង់បានអីទេ គ្រាន់តែបន្ធូរអារម្មណ៍ឈឺពេក រហូតគ្មានទឹកភ្នែក យើងជាប្រពន្ធជាកូននៅផ្ទះ ចំណែកគេវិញ ដើរលេងសប្បាយ ធ្វើដូចគ្មានគ្រួសារ ឱនាងអើយនាង ស្រីដូចគ្នាទេ នាងខ្វះប្រុសណាស់មែន បានជាមកតោងមិនលែងចឹង ដឹងហើយលឺហើយថាគេមានម្ចាស់ គួរណាស់អាណិតចិត្តស្រីដូចគ្នាណានាង សូមជួយស៊ែរម្នាក់មួយមកណា ព្រោះពេលនេះគាត់ចង់ល្បីចឹងមានតែជួយឱ្យគាត់ល្បីតាមបំណង…”។

ដោយឡែក នៅក្នុងវីដេអូឃ្លីបរយៈពេល១នាទី និង២៧វិនាទី គេឃើញស្ត្រីជាប្រពន្ធបានកាន់ទូរស័ព្ទដៃ ដែលមានថតវីដេអូរួចជាស្រេច រត់ចូលទៅក្នុងហាងបាយមួយកន្លែង ដែលបុរសជាប្តីកំពុងនាំស្រីក្មេងមកហូបបាយតែ២នាក់ ជាមួយួនេះ គេឮសំឡេងស្ត្រីជាប្រពន្ធ បានសួរទៅប្តីថា “ញ៉ាំបាយឆ្ងាញ់អត់ ហា៎ ញ៉ាំបាយឆ្ងាញ់អត់? នឹងរឺធ្វើការ? មកធ្វើការអីហ្នឹង? ហា៎ធ្វើការអី? ទៅណា កុំអាលទៅណា មកឱ្យឆាប់ មកឱ្យលឿន…” បន្ទាប់មក គេស្តាប់លឺសំឡេងស្ត្រីជាភរិយា បាននិយាយទៅកាន់នារីវ័យក្មេងដែលអង្គុយរួមតុបាយជាមួយប្តីខ្លួនថា “ហែងឃើញគេមានកូនទេ? ហែងឃើញកូនគេ៣នាក់ទេ? កូនគេត្រូវការឪគេប៉ុនណា? នៅមិនចេះភ្ញាក់ខ្លួនទៀតអី? ចេះមកស៊ីបាយជាមួយគ្នាចឹងអី? មុខមាត់ស្អាតប៉ុណ្ណឹងដែរ…”។

ស្ត្រីជាភរិយាខាងលើ ក៏នៅបានបង្ហោះសារបង្ហាញពីទំហំឈឺចាប់របស់ខ្លួនដែរថា “ព្រោះតែស្រលាញ់ប្តី ប្រពន្ធម្នាក់សុខចិត្តរស់នៅទាំង ឈឺចាប់ជិតមួយឆ្នាំ រស់នៅមើលប្តីមានក្តីសុខនឹងស្រី ហើយថតរូបផ្ងើមកឱ្យមើលទៀត ពេលដែលឃើញម្តងៗ ខ្ញុំសែនឈឺចាប់ ទីបញ្ចប់ការស៊ូទ្រាំរបស់ប្រពន្ធម្នាក់នេះត្រូវបានបញ្ចប់ដោយសារកូន។ ម៉ាក់ៗខ្ញុំលែងត្រូវការប៉ាហើយ ថ្ងៃណាបានប៉ាមកលែងនឹងម៉ាក់ ពេលនេះខ្ញុំខ្មាសមិត្តភក្តិណាស់ អត់មានប៉ា ក៏យើងរស់បានដែរ ឱ្យតែប៉ាឱ្យលុយមកបានហើយ ខ្ញុំលែងត្រូវការប៉ាហើយ ពេលដែលលឺសម្តីកូន បានធ្វើឱ្យខ្ញុំ ដឹងខ្លួនថា អ្វីដែលខ្ញុំទ្រាំ គឺដើម្បីឱ្យកូនមានប៉ា តែបើកូនលែងត្រូវការប៉ា ការមានប៉ាធ្វើឱ្យកូនខ្មាសគេ តើខ្ញុំទ្រាំធ្វើអ្វីទៀត? ហេតុអីក៏បងសប្បាយនៅលើគំនរទុក្ខប្រពន្ធ ដែលបានតស៊ូលំបាកជាមួយបងមក ថ្ងៃនេះបងមានលុយមានឡាន បងសមតែឱ្យអូនសប្បាយចិត្ត បងបែរជាលើកតម្កើងស្រីក្មេង ផ្តល់ស្នាមញញឹម និងភាពសប្បាយឱ្យនាងផ្តល់ការឈឺចាប់ឱ្យអូន ហើយឱ្យស្រីផុសវីដេអូ ឱ្យអូនឃើញដើម្បីឱ្យអូនឈឺចាប់ លោកប្តីអូនអើយ ចិត្តបងធ្វើពីអ្វី…?”។

ស្ត្រីជាភរិយារូបនេះ បានបង្ហោះសារបន្ថែមទៀតថា “សូមផ្តាំទៅអ្នកក្រចេះ ស្នួល k3 ថា លោកឈុំ សំណាង គាត់ជាប្តីខ្ញុំទេ យើងនៅមិនទាល់បានលែងគ្នាទេ ដែលរាល់ថ្ងៃហ្នឹងគេរស់នៅជាមួយស្រីក្មេងយកគ្នាពេញមុខពេញមាត់ ហើយបើកដៃឱ្យស្រីផុសរូបបញ្ឈឺប្រពន្ធដើម បើក្នុងនាមជាប្រពន្ធ ឃើញប្តីបើកដៃឱ្យស្រីបែបនេះ តើមានអារម្មណ៍យ៉ាងណា ចិត្តស្រីដូចគ្នា…?“ “ជួយមើលបងប្អូន នេះស្រីប្តីខ្ញុំហ៊ានណាស់ ខំណាស់ ទាំងដឹងហើយលឺហើយថា គេមានប្រពន្ធកូននៅហ៊ានថតរូបបង្អួតបង្ហាញគេឯងថា ជាប្រពន្ធ ជាប្តីរបស់ខ្លួនពេញៗមាត់ មិនខ្មាសខ្ញុំដែលជាប្រពន្ធ ការពេញច្បាប់ហើយមានទាំងកូន៣នាក់ទៀត ដែលនៅរង់ចាំប្តីនៅឯផ្ទះ ខ្ញុំផុសបង្ហាញពេលនេះ ដោយសារការអត់ធ្មត់ និងភាពឈឺចាប់របស់ខ្ញុំវាមានព្រំដែន ទ្រាំនឹងទង្វើដែរគេធ្វើមិនបាន គេដើរលេងសប្បាយញក់ញីគ្នា ឯចំណែកខ្ញុំវិញនៅចិញ្ចឹមកូននៅផ្ទះទាំងទឹកភ្នែក…”៕

RELATED ARTICLES