Tuesday, August 26, 2025
Homeសង្គម និងជីវិតអកុសលម៉្លេះ! កូនលង់ទឹក ឪពុកខំស្ទុះទៅជួយ បែរជាស្លាប់ខ្លួនឯង

អកុសលម៉្លេះ! កូនលង់ទឹក ឪពុកខំស្ទុះទៅជួយ បែរជាស្លាប់ខ្លួនឯង

ខេត្តព្រៃវែង ៖ បុរសម្នាក់ បាននាំកូនរបស់ខ្លួនទៅងូតទឹកលេងនៅក្បែរស្ពាន លុះកំពុងងូតយ៉ាងសប្បាយ ក៏ស្រាប់តែកូនបានរអិល ប៉ើងតាមទឹក ទើបធ្វើឱ្យបុរសជាឪពុកបានស្ទុះទៅជួយស្រង់កូនប្រុសបានរួចរស់ជីវិត តែអកុសលខ្លួនឯងបែរជាត្រូវទឹកហូរគួចលិចបាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរស្ពាន ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង។

បុរសរងគ្រោះដែលលោតទឹកទៅជួយស្រង់កូន បែរជាត្រូវលង់ទឹកស្លាប់ខ្លួនឯងវិញនេះ មានឈ្មោះសិត រម្យ អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនទៅមុជទឹកលេងនៅក្បែរស្ពាន (ទីតាំងកើតហេតុខាងលើ) លុះពេលកំពុងងូតទឹកលេងយ៉ាងសប្បាយ ស្រាប់តែរអិលប៉ើងកូន ពេលនោះជនរងគ្រោះបានស្ទុះទៅជួយកូនរបស់ខ្លួន បានរួចរស់ជីវិត ប៉ុន្តែអកុសល ជនរងគ្រោះបែរជាត្រូវទឹកហូរកួចលិចបាត់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាជួយចុះរាវរកជនរងគ្រោះភ្លាមដែរ តែរកមិនឃើញសោះ។ រហូតមកដល់ពឹកថ្ងៃទី២៨ ខែឆ្នាំដដែល ត្រូវបានក្រុមគ្រួសាររកឃើញសាកសពជនរងគ្រោះអណ្តែតទឹក ក៏ស្រង់ឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES