Monday, August 25, 2025
Homeសង្គម និងជីវិតផឹកស្រវឹងក្តៅស្អុះស្អាប់ពេក ចុះងូតទឹកលង់ស្លាប់

ផឹកស្រវឹងក្តៅស្អុះស្អាប់ពេក ចុះងូតទឹកលង់ស្លាប់

ខេត្តព្រៃវែង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ទំនងជាក្តៅស្អុះស្អាប់ក្នុងខ្លួនខ្លាំងពេកពិបាកទ្រាំក៏ចុះទៅងូតទឹកទន្លេតែម្នាក់ឯង តែអកុសល ដោយសារតែស្រវឹងខ្លាំងពេក ធ្វើឱ្យរអិលជើងទៅកន្លែងទឹកជ្រៅ ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹកទន្លេ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះនួន ទីន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងរាល់ថ្ងៃ លុះមកដល់ល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញទៅផឹកស្រាស្រវឹងជោកជាំដូចរាល់ដង រួចក៏បាត់ខ្លួនពេល១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយទោះក្រុមគ្រួសារដើរតាមរកសព្វកន្លែងយ៉ាងណា ក៏មិនឃើញសោះ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក៏មានអ្នកភូមិបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកទន្លេងនៅចំណុចកើតហេតុខាងលើ ទើបរត់មកប្រាប់ក្រុមគ្រួសារឱ្យដឹង ចុះទៅមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ស្រង់ឡើងមកលើគោក ដើម្បីពិនិត្យ៕

RELATED ARTICLES