Wednesday, May 22, 2024
Homeតារាខ្មែរគង់ វង្សយ៉ាទី ចង់បានកាដូ Lexus LX570

គង់ វង្សយ៉ាទី ចង់បានកាដូ Lexus LX570

គេថា ស្រីស្អាតបើ ជិះឡានថោក គឺវាធ្វើឱ្យធ្លាក់កាលី បទៅតាមឡាន ដែរជាមិនខាន ទើបតារាៗច្រើនតែ ប្រជែងគ្នាលេងម៉ូដឡានថ្លៃៗ ធ្វើឱ្យគេចាប់ អារម្មណ៍ថែមទៀត។ ដោយឡែក ពិធីការិនីសិចស៊ី រូបសម្រស់ ឆើតឆាយ នាងគង់ វង្សយ៉ាទី បែរជាជិះឡាន សាមញ្ញ Lexus RX300 ពណ៌ស ជាង៤ឆ្នាំទៅហើយ ទើបធ្វើឱ្យតារាសិល្បៈ ដូចគ្នាបាន បង្អាប់យ៉ាទី ថា ធ្លាក់កូដអស់ ដោយសារតែ មិនហ៊ានទិញ ឡានថ្លៃៗជិះដូចគេហ្នឹងតែម្តង។
ក្នុងជំនួបតាម ទូរស័ព្ទ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ តារាសាច់សខ្ចីយ៉ាទី និយាយត្រង់ថា គ្រាន់តែឮពាក្យគេនិយាយអ៊ីចឹង គឺដូចជាយកកាំបិត ចាក់ចំដើមទ្រូងនាងអ៊ីចឹង ព្រោះតាមពិតនាងចង់ជិះ Lexus LX 570 ស៊េរីឆ្នាំ២០១៦ ឯណោះ តែធ្វើម៉េចបើយើងមិនទាន់មានលទ្ធភាព។
តារាសាច់សខ្ចីដូច បណ្តូលចេករូបនេះ និយាយ លាយសំណើចថា “យីបង! ស្មានតែខ្ញុំ ចង់ជិះឡាន Lexus RX 300 ហ្នឹងអី! ខ្ញុំចង់ជិះ Lexus LX 570 ឯណោះ តែមិនទាន់ មានលទ្ធភាព (សើច)។ ខ្ញុំជិះឡាន Lexus RX 300 ជាង៤ឆ្នាំហើយ គឺតាំងពីចូល CTN ដំបូងម៉្លេះ ហើយតាមពិត ឡានហ្នឹង បើយើងធម្មតា គឺអាចជិះចូល គេចុះហើយ តែបើយើងជាតារាអ៊ីចឹង គឺជិះទៅ សាមញ្ញៗទេ”។
ឆ្លើយតបសំណួរថា ចុះបើមានប្រុ សអ្នកមានទ្រព្យ ជូនកាដូឡាន ក្នុងក្តីស្រមៃនាង Lexus LX 570 ស៊េរីឆ្នាំ២០១៦ ឱ្យនាង ជាថ្នូរស្នេហា តើយ៉ាទី ហ៊ានលោតឆត្រ ទទួលទេ?
តារាសិចស៊ីរូបនេះ បានអះអាងថា “បើសិនជាកាដូនោះ ដោយស្មោះសរ គឺធ្វើម៉េចមានតែ ទទួលហើយ (សើច)។ ប៉ុន្តែ បើមានកាដូជាថ្នូរ ដោះដូរអ្វីមួយ គឺមិនអាចទេ វាពិបាកណាស់។ ធម្មតាអ្នកមាន ៗអ៊ីចឹង ច្រើនតែមិនមែន នៅទំនេរ បើថ្ងៃក្រោយប្រពន្ធគេដឹង វាពិបាកអ៊ីចឹង បើគាត់ឱ្យកាដូ ចង់បានអីពីយើង គឺខ្ញុំអត់ទេ អាចសុំគ្នារាប់អាន ធម្មតាៗវិញ។ តាមពិតខ្ញុំក៏ចង់ប្តូរ រថយន្តដែរ តែធ្វើទៅតាម លទ្ធភាពយើង តែមិនជាអាច ទិញបាន អាថ្លៃកប់ ពពកបានទេ គឺគ្រាន់បើជាងនេះ ហើយយើង ចង់ជិះឡាន មានវិធីច្រើន ដែលអាចយកវាបាន។ ខ្ញុំរាល់ថ្ងៃ ជាកូនច្បងទទួល បន្ទុកគ្រួសារ មើលខុសត្រូវប្អូន២នាក់ទៀត ហើយម៉ាក់ខ្ញុំ ពីមុនគាត់លក់មាស តិចតួច តែតាំងពីខ្ញុំចូលសិល្បៈ គាត់ឈប់លក់ដូរ ហើយដើរតាមខ្ញុំរហូត ចំណែកប៉ា ខ្ញុំជាប៉ូលិស”៕     ហ៊ឹម វិចិត្រ

RELATED ARTICLES