Friday, April 26, 2024
Homeព័ត៌មានជាតិភរិយា​លោក​បណ្ឌិត​កែម ឡី ទៅ​មើល​រូប​សំណាក​ប្តី ហូរ​ទឹក​ភែ្នក​ជាថ្មី

ភរិយា​លោក​បណ្ឌិត​កែម ឡី ទៅ​មើល​រូប​សំណាក​ប្តី ហូរ​ទឹក​ភែ្នក​ជាថ្មី

ភ្នំពេញ ៖ ភរិយាលោកបណ្ឌិតកែម ឡី បានចុះទៅពិនិត្យរូបសំណាកស្វាមី ហើយបាន ឯកភាពគាំទ្រការផ្តួចផ្តើមរបស់តំណាងរាស្ត្រ គណបក្សង្គ្រោះជាតិ ដែលស្នើទៅរដ្ឋបាលរាជ- ធានីភ្នំពេញ សុំតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ ដោយ អ្នកស្រីបញ្ជាក់ថា បើបានដាក់នៅទីនោះ ពិត ជាល្អ សម្រាប់ការចង់បានរបស់សាធារណជន តែបើមិនបានទេមានតែដាក់នៅទីកន្លែងណា មួយ ឬដាក់នៅក្បែរផ្នូរស្វាមីអ្នកស្រីនៅឯស្រុក ត្រាំកក់ ខេត្តតាកែវ។

បន្ទាប់ពីមានការស្នើទៅរដ្ឋបាលរាជធានី- ភ្នំពេញ សុំទីតាំងតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី និងបានចាត់ចែងឱ្យជាងចំណានសាង- សង់ជិតរួចរាល់ហើយ នៅសល់តែការចាក់ពុម្ព នោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំៗ០១៦  តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តតាកែវ លោកអ៊ូ ចន្ទរ័ត្ន រួមជាមួយលោក បណ្ឌិតមាស នី និងមានវត្តមានអ្នកស្រីប៊ូ រចនា ភរិយារបស់លោកបណ្ឌិតកែម ឡី ផងនោះ បាន ចុះពីនិត្យរូសំណាករបស់លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោ- បាយដ៏ល្បីល្បាញ ដែលត្រូវឃាតករបាញ់ប្រហារ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

kem-ley

លោកស្រីបូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ថា ក្រោយពីចុះទៅពិនិត្យ រូបសំណាកស្វាមីហើយនោះ អ្នកស្រីឯកភាព មិនទាស់ខុសអីទេ គ្រាន់តែឱ្យជាងជួយកែបន្តិចបន្តួច ហើយអ្នកស្រីសង្ឃឹមថា រូបសំណាក នេះ អាចនឹងហើយរួចរាល់នៅមុនពេលបុណ្យ គម្រប់១០០ថ្ងៃ របស់ស្វាមី នាអំឡុងខែតុលា ខាងមុខ។

អ្នកស្រីប៊ូ រចនា បានមានប្រសាសន៍ថា “រូបសំណាកហ្នឹង ខ្ញុំយល់ព្រមឱ្យគាត់ធ្វើ ហើយ ខ្ញុំទៅជួយកែច្នៃរបៀបខុសមុខខុសអីបន្តិចបន្តួច អ៊ីចឹង។ ខាងតំណងរាស្ត្រ គាត់សុំដាក់នៅទី- លានប្រជាធិបតេយ្យ ខ្ញុំដូចអត់មានយោបល់ អីផង ព្រោះអាហ្នឹងខ្ញុំបើកសិទ្ធិឱ្យប្រជាពលរដ្ឋ យកទៅដាក់ឯណាអី អ៊ីចឹងគាត់ស្រលាញ់កន្លែង ណា គាត់អាចសម្រេចិត្តបាន ព្រោះនេះខ្ញុំអត់ ជំទាស់ទេ។ បើសិនជាទីលានប្រជាធិបតេយ្យ បាន ខ្ញុំក៏យល់ព្រម បើសិនជាមិនបានទេ ទៅ ដាក់ឯលំនៅឋានដែលបញ្ចុះគាត់ហ្នឹងក៏បាន និយាយរួមទៅ ខ្ញុំអត់ជំទាស់ទេ”។

អ្នកស្រីប៊ូ រចនា មានប្រសាសន៍បន្តថា “ចំពោះរូបហ្នឹងខ្ញុំអត់មានជំទាស់កន្លែងណាទេ  ព្រោះអីគាត់ធ្វើបានស្អាត ហើយនិយាយរួម ទៅស្នាដៃរបស់គាត់គឺល្អមែនទែន។ បើក្នុង រយៈពេល១០០ថ្ងៃបាន ល្អមែនទែនតែម្តង។ បុណ្យ១០០ថ្ងៃ ជិតដល់ហើយ ខែ១០”។

លោកកែម រីទ្ធីសិទ្ធិ ប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិតកែម ឡី ក៏បានឱ្យដឹងដែរថា លោក គាំទ្រឱ្យមានការតម្កល់រូបសំណាករបស់បងប្រុស លោក នៅទីលានប្រជាធិបតេយ្យ តែលោកមិន សង្ឃឹមថា រដ្ឋាភិបាលនឹងយល់ព្រមទេ ដូច្នេះ បើមិនបាន មានតែទៅដាក់នៅស្រុកកំណើត។

លោកកែម រិទ្ធីសិទ្ធិ បានបញ្ជាក់ថា “ការ សង់រូបសំណាកអីហ្នឹង គឺជាបំណងរបស់យើង ហើយ ប៉ុន្តែគ្រាន់តែថា រឿងដាក់កន្លែងណាហ្នឹង វាមិនមែនបំណងរបស់យើងទេ ព្រោះបំណង របស់យើង មានន័យថា ចង់ឱ្យតែខ្ពង់ខ្ពស់ទេ។ ចង់ឱ្យខ្ពង់ខ្ពស់មានន័យថា ចង់ឱ្យដាក់នៅកន្លែង ដែលគេសំណូមពរដូចគ្នាហ្នឹង ដូចជានៅទីលាន ប្រជាធិបតេយ្យអីអ៊ីចឹង ប៉ុន្តែខ្ញុំគិតថា គ្មាន សង្ឃឹមទេ ព្រោះយើងមើលកន្លងមកដឹងហើយ គ្រាន់ថា គ្រោងហ្នឹងតាំងពីមុននោះ តាំងថ្ងៃ ១០-១១នោះ ថាគេនឹងសុំគេបញ្ចុះ ឬសុំគេ តម្កល់អីៗហ្នឹង ធ្វើទៅអត់រួចផងហ្នឹង ហើយ ណាមួយ គឺគាត់មិនមែនជាមនុស្សនៅក្នុងជួរ រដ្ឋាភិបាល មានតំណែងមានអីខ្ពង់ខ្ពស់។ គ្រាន់ តែថា មានតម្លៃនេះ គឺប្រជាជនសុទ្ធសាធទេ ឱ្យតម្លៃនោះ។ អ៊ីចឹងគឺយើងពិបាកបើសិនក្នង ជួររដ្ឋាភិបាល អាហ្នឹងខ្ញុំអាចថាវាអត់ទេ ដឹង មួយរយភាគរយហើយ។ ប៉ុន្តែបើសនជាសុំគេ សុំបានហ្នឹង ខ្ញុំពេញចិត្តណាស់ បើមិនបាន គឺ យើងមានតែដាក់កន្លែងផ្នូរគាត់ហ្នឹង ដាក់នៅ ផ្ទះរបស់គាត់ ដាក់នៅកន្លែងបញ្ចុះរបស់គាត់ ពីព្រោះគោលដៅមានតែប៉ុណ្ណឹងទេ ពីមុនមក ក៏យើងអត់មានសង្ឃឹមថានឹងបានដែរ ប៉ុន្តែ បើបានហ្នឹងវាជារឿងជោគជ័យមួយរបស់គាត់ ហើយ”។

គួរបញ្ជាក់ដែរថា នៅក្នុងលិខិតគោរព ជូនលោកប៉ា សជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្តី ពីការស្នើសសម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅក្នុងទីលានប្រជាធិបតេយ្យ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកអ៊ូ ច័ន្ទរ័ត្ន បាន បញ្ជាក់ថា គោលបំណងនៃការសាងសង់នេះ ដើម្បីរំលឹកដល់វីរភាពរបស់លោកបណ្ឌិតកែម ឡី ដែលលោកគួរជានិមិត្តរូបនៃសេរីភាពេបញ្ចោញ- មតិ និងជាការសម្តែងនូវការគោរពដល់ដួង- វិញ្ញាណក្ខន្ធរបស់លោកផង។

ក្រោយដាក់លិខិតនោះ រហូតមកដល់ ពេលនេះ មិនទាន់មានការឆ្លើយតបពីរដ្ខបាល រាជធានីភភ្នំពេញនៅឡើយទេ ដោយអ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា បាន ទទួលលិខិតនោះហើយ តែមិនទាន់មានការ សម្រេចយ៉ាងណាទេ រង់ចាំការប្រជុំពិភាក្សា សិន។

ខណៈនៅរង់ចាំការឆ្លើយតបពីអាជ្ញាធរ រាជធានីភ្នំពេញ តំណាងរាស្ត្រគណបក្សប្រឆាំង លោកអ៊ូ ច័ន្ទរ័ត្នុ នៅតែសង្ឃឹមថា នឹងមានការ តម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នេះនៅ លើទីលានប្រេជាធិបតេយ្យ ហើយលោកបាន បញ្ជាក់សាជាថ្មីក្រោយបានទៅពិនិត្យរូបសំណាក នោះម្តងទៀតថា ការស្នើតម្កល់រូបសំណាកនេះ  មិនមែនជាជំហររបស់គណបក្សសង្គ្រោះជាតិ ទេ គឺក្នុងនាមលោកជាតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសាសន៍ ថា “បាទ! ឥឡូវនេះរូបស្មូនជាពុម្ពហ្នឹង យើង កែរួចហើយៗមានការឯកភាពពីភរិយារបស់លោក ហ្នឹងច្បាស់លាស់ហើយៗយើងនឹងបន្តឱ្យចាក់ ចេញទៅជារូបស្ពាន់លេខ១ អ្វីដែលយើងកំពុង ធ្វើនេះគ្រាន់តែរូបសូនពីដីទេ នោះជាពុម្ព។ មានកម្ពស់១ម៉ែត្រ៧តឹកកន្លះ អាចនឹងខ្ពស់ជាង រូបពិតបន្តិច។ ថវិកាដែលចំណាយនេះ អស់ ប្រហែល៥០០០ដុល្លារ ដោយសារយើងត្រូវ ទិញស្ពាន់នោះ ហើយការដែលចំណាយកំប៉ិកកំប៉ុក សម្រាប់សូននេះជាងគាត់អត់យកលុយ ទេ គាត់អាចយកកម្រៃឈ្នួលទាំងអស់ យើង ទិញតែស្ពាន់ ថ្លៃពុម្ព ថ្លៃអី ប្រហែលអស់ ៥០០០ដុល្លារ ហើយ៥០០០ដុល្លារនេះ ខ្ញុំអត់ បានប្រកាសជាសាធារណៈមានការរួមពីមហាជនទេ ដោយសារខ្ញុំការពារខ្លាចមានឧបសគ្គ ដូចជាករណីមុនៗ ផ្ញើចូលមក ហើយមានអ្នក តាមមករករឿងតាមក្រោយ ពីរឿងតម្លាភាព ហើយបានទទួលសប្បុរសជនពីមិត្តភក្តិ ពីបង ប្អូន ហើយនិងថវិកាផ្ទាល់ខ្លួន”។

លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្តថា “យើងនៅតែបន្តធ្វើចំពោះរូបនេះ ហើយការ ឆ្លើយតបពីសាលារាជធានីភ្នំពេញ យើងអត់ ទាន់បានទទួលការឆ្លើយតបជាផ្លូវការទេ ហើយ ខ្ញុំនៅតែសង្ឃឹមថា សាលារាជធានីភ្នំពេញ នឹង ពិចារណានូវសំណើរបស់ខ្ញុំ ហើយខ្ញុំសំណើនេះ មិនមែនក្នុងនាមបក្សសង្គ្រោះជាតិទេ ខ្ញុំស្នើក្នុង នាមខ្ញុំជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ប៉ុណ្ណឹងទេ”។

ថ្មីៗនេះដែរ ពាក់ព័ន្ធនឹងកាស្នើសុំតម្កល់ រូបសំណាកលោកបណ្ឌិតកែម ឡី នៅលើបរិវេណ ទីលានប្រជាធិបតេយ្យនេះ អ្នកនាំពាក្យគណ- បក្សប្រជាជនកម្ពូជា លោកសុខ ឥសាន បាន លើកឡើងថា គណបក្សប្រជាជនកម្ពូជា មិន មានយោបល់អ្វីទេ តែលោកបានបញ្ជាក់ថា ការដែលហៅថា ជនណាជាវីរជន មិនមែន ចេះតែហៅទេ ទាល់តែលក្ខណៈសម្បត្តិ និង គុណបំណាចចំពោះជាតិធំធេងណាស់។

ទោះយ៉ាងណា លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយដែលបានទៅពិនិត្យរូបសំណាកលោកបណ្ឌិតកែម ឡី នោះដែរ បាន បញ្ជាក់ថា លក្ខខណ្ឌនែការឱ្យសង់រូបសំណាក ពុំមាននរណាចែងទេ អាស្រ័យលើមហាជន គាំទ្រឱ្យតម្លៃ។

លោកមាស នី មានប្រសាសន៍ថា “បាទ! នេះវាជាសិទ្ធិបញ្ចោញមតិរបស់អ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាលទេ ប៉ុន្តែការកម្រិតនូវគុណបំណាច់ បែបណានោះ វាអាស្រ័យទៅលើអ្នកណាដែល គេផ្តល់តម្លៃទៅលើមនុស្សហ្នឹង។ បើសិនជា រដ្ឋាភិបាល ចង់ធ្វើរូបសំណាក ជួនកាលអ្នក ហ្នឹងឯង សុទ្ធតែជាជនពុករលួយ ប៉ុន្តែអាហ្នឹង គេគិតថាគ្នាគេល្អ គេចង់ធ្វើរូបសំណាក គេធ្វើ ស្អែកក៏បានដែរ អានេះរឿងពិតវាអ៊ីចឹង។ ប៉ុន្តែ សម្រាប់លោកកែម ឡី នេះ ទោះបីជារដ្ឋាភិបាល មិនឱ្យតម្លៃក៏ដោយ ប៉ុន្តែសាធារណជនរាប់លាន នាក់ គេឱ្យតម្លៃទៅលើគាត់។ អ៊ីចឹងជាសង្គមស៊ីវិល គឺគាត់មានសិទ្ធិក្នុងការរៀបចំជារូបសំណាក នេះឡើង ដើម្បីជានិមិត្តរូប។ ទោះរដ្ឋាភិបាល ឱ្យ ឬមិនឱ្យ ប៉ុន្តែបើពលរដ្ខរាប់លាននាក់ គេ ឱ្យតម្លៃមនុស្សហ្នឹងជាមនុស្សសំខាន់ គឺពលរដ្ឋ គេធ្វើហើយ រឿងលក្ខខណ្ឌរូប លក្ខណៈសម្បត្តិ ប៉ុនណាដែលឱ្យនោះ គឺមិនមានអ្នកណាចែងទេ វាអាស្រ័យទៅលើសង្គមជាអ្នកចែង។

លោកមាស នី ក៏បានបញ្ជាក់ដែរថា ពេល ទៅបានឃើញរូបសំណាកលោកបណ្ឌិតកែម ឡី ដែលស្មូនដោយជាងដ៏ប៉ិនប្រសប់នោះ លោក មានអារម្មណ៏ស្លុតចិត្តមួយសាទៀត ដល់ការ ស្លាប់ថ្មីៗរបស់លោកបណ្ឌិតកែម ឡី ដែលមនុស្ស ពិតទៅបាត់ហើយ នៅសល់តែរូបដុំថ្ម។

លោកមាស នី មានប្រសាសន៍បន្តថា “តាមពិតខ្ញុំទៅដល់ឃើញរូបសំណាក ហាក់ដូច ជាមានអារម្មណ៍ស្លុតចិត្តមួយសាទៀត ដោយ- សារតែខ្ញុំមិននឹកស្មានថា មនុស្សមួយទាំងមូល ក្លាយទៅជាដុំថ្ម ហើយខ្ញុំនឹកឃើញថា ពីដើមមក មានរឿងព្រេងដែលគេបង្កើតឡើងថា ដល់ ពេលគេចង់ធ្វើបាបមនុស្សនោះ គេជប់ឱ្យទៅ ជាដុំថ្ម។ ដល់អ៊ីចឹងទៅ យើងនេះ គេមិនជប់ ជាដុំថ្មទេ មានតែសម្លាប់ ហើយយើងមានអី មានតែរកតំណាងរៀបចំជាដុំថ្ម។ ប៉ុន្តែសំខាន់ បំផុតនេះ គឺជាសកម្មភាពបន្តល្អមួយ ដើម្បីរក្សា នូវនិមិត្តរូបនៃគុណបំណាច់របស់លោកបណ្ឌិត កែម ឡី ទៅលើអ្វីដែលគាត់បានធ្វើកន្លងមក ហើយ សម្រាប់ទាំងកិត្តិយសរបស់គាត់ផ្ទាល់ ហើយជាកិត្តិយសរបស់គ្រួសារគាត់ផង ហើយ មួយទៀតជាការបង្ហាញពីការដឹងគុណពីសាធារណជន។ ពេលខ្ញុំទៅមើលរូបសំណាកហ្នឹង សូម្បីតែជាងសម្រាប់ចម្លាក់ហ្នឹង ក៏គាត់បានធ្វើ រូបតូចមួយទៀត គឺរូបធ្វើពីលង្ហិន ហើយលាប ទឹកមាស មានទម្ងន់ប្រហែល៥គីឡូ សម្រាប់ ជូនទៅឱ្យគ្រួសារគាត់ សម្រាប់រៀបចំធ្វើបុណ្យ  ១០០ថ្ងៃខាងមុខ ហើយអត់យកលុយទៀត។ នេះជាកាយវិការសប្បុរសមួយដែលគួរស្ញប់ស្ញែងដែរ សូម្បីតែជាងរៀបចំរូបសំណាកហ្នឹង គាត់សុខចិត្តចំណាយលុយផ្ទាល់ខ្លួនគាត់ ដើម្បី បរិច្ចាគចូលមកជាផ្នែកមួយនៃការគោរពទៅ លើលោកកែម ឡី”។

“នគរធំ” បានទាកទងសុំមតិយោបល់ជាង ដែលធ្វើរូបសំណាកលោកបណ្ឌិតកែម ឡី នោះ ដែរ កាលពីម្សិលមិញ ប៉ុន្តែលោកមិនទាន់អាច និយាយអ្វីបានទេ គ្រាន់តែបញ្ចាក់ឆ្លើយតបតាម ប្រព័ន្ធអ៊ីនធើរណេតថា “ខ្ញុំនឹងឆ្លើយតបនៅ ពេលក្រោយ ព្រោះខ្ញុំរវល់សូមមេត្តាអធ្យាស្រ័យ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES