Friday, April 19, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន រក​ឃើញ​ផ្ទះ​ផ្សំ​ដំណេក​៤០​ឆ្នាំ​មុន

សម្តេច​ហ៊ុន សែន រក​ឃើញ​ផ្ទះ​ផ្សំ​ដំណេក​៤០​ឆ្នាំ​មុន

ខេត្តត្បូងឃ្មុំ ៖ ក្នុងដំណើរចុះមូលដ្ឋាន ទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលសួរសុខ ទុក្ខប្រជាពលរដ្ឋជាម្ចាស់ផ្ទះមួយកន្លែង នៅ ភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក ជាផ្ទះដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាភរិយា ធ្លាប់សុំជ្រកភ្លៀងមួយយប់ និងផ្សំ ដំណេកក្រោយពេលរៀបការរួចមួយថ្ងៃនៅ ជំនាន់ប៉ុល ពត កាលពី៤០ឆ្នាំមុន។

ម្ចាស់ផ្ទះដែលសម្តេចនាយករដ្ឋមន្ត្រី និង ភរិយា ធ្លាប់សុំជ្រកភ្លៀង និងផ្សំដំណេកនោះ មានម្ចាស់ឈ្មោះលោកយាយអ៊ី ស័រ រស់នៅភូមិ ឃុំខាងលើ ដែលពេលនេះលោកយាយកំពុង ឈានចូលវ័យជរាទៅហើយ។

hun-sen4

អ្វីដែលជាការកត់សម្គាល់ ខណៈដែល សម្តេច ហ៊ុន សែន បានចូលជួបជាមួយលោកយាយអ៊ី ស័រ សម្តេចបានហៅលោកយាយថា “ម៉ែៗ” ដោយមិនប្រកាន់ពីឋានៈ តួនាទី ឬមុខ មាត់អ្វីឡើយ ហើយសម្តេចបានសម្តែងនូវភាព ស្និទ្ធស្នាលជាមួយលោកយាយអ៊ី ស័រ មិនខុស ពីម្តាយ និងកូនប្រុសនោះឡើយ។

តាមសម្តីលោកយាយអ៊ី ស័រ បានបញ្ជាក់ ទាំងអារម្មណ៍រំភើបលាយលំនឹងភាពក្តុកក្តួល ថា ផ្ទះរបស់គាត់មួយខ្នងនេះហើយ ដែលកាល ពីជំនាន់ប៉ុល ពត សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលកាលណោះទើបនឹងរៀបការបានមួយថ្ងៃ បានមកសម្រាកនៅក្នុងផ្ទះនេះមួយយប់ និង បានផ្សំដំណេកទៀតផង ព្រោះគាត់បានឱ្យដេក បែកគ្នាហើយ តែព្រឹកឡើង គាត់ឃើញដេក ជាមួយគ្នា។ យ៉ាងណាលោកយាយពិតជារំភើប រកអ្វីមកប្រៀបផ្ទឹម ពុំបាននោះទេ ដែលសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅនឹកឃើញចងចាំ ផ្ទះរបស់គាត់ និងថែមទាំងបានឡើងមកលេង ដល់លើផ្ទះរបស់គាត់ទៀតផង។

hun-sen3

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន រំព្ញកពីប្រវត្តនិងរឿងរ៉ាវដែលសម្តេចនិងភរិយា  បានសុំជ្រកភ្លៀងនៅលើផ្ទះមួយខ្នងនេះហើយ កាលណោះ ប្រជាពលរដ្ឋនៅក្នុងផ្ទះនេះ មិនបាន ដឹងថា សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន រៀបការក្លាយជាប្តីប្រពន្ធនឹងគ្នានោះទេ ហេតុ នេះហើយ ទើបពួកគេបានបំបែកសម្តេចទាំង ២ មិនឱ្យដេកជាមួយគ្នា ហើយសម្តេចក៏យល់ ព្រមតាមនោះ។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន បានសុំលោកយាយជាម្ចាស់ផ្ទះថែរក្សា គ្រែ ដែលសម្តេច និងភរិយាបានរួមដំណេក កាលពី៤០ឆ្នាំមុននោះ។

ដោយឡែកនៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី បាន សរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច ថា “ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ជាខួបនៃ ការដែលគ្រូពេទ្យវះកាត់យកកែវ ភ្នែកឆ្វេង ជាទីស្រលាញ់របស់ខ្ញុំ (២៣ សីហា ១៩៧៥-២៣ សីហា ២០១៦) ដែលពេលនោះ វះកាត់ នៅទីតាំងសាលារៀននៃស្រុកអូររាំងឪ។ គាប់ជួន ថ្ងៃនេះ ខ្ញុំមកបំពេញការងារនៅខេត្តត្បូងឃ្មុំ ដែលការធ្វើដំណើររបស់ខ្ញុំមិនឆ្ងាយពីកន្លែង នៃការឈឺចាប់ដែលខ្ញុំបានជួប រាប់ទាំងគល់ ស្ពានគីហ្សូណា ដែលខ្ញុំត្រូវរបួស នៅថ្ងៃទី១៦ មេសា ១៩៧៥ ផងដែរ។ ការឈឺចាប់ ដែល ពិបាកថ្លាថ្លែងនៃជនពិការដូចខ្ញុំ និងបងប្អូនពិការ ផ្សេងទៀត មិនអាចរកអ្វីមកបំពេញជំនួសឱ្យ បានឡើយ។ អ្វីដែលខ្ញុំស្នើសុំ សូមបងប្អូនមេត្តា ឈប់ជេរប្រមាថជនពិការទៀតទៅ។ ពាក្យអាខ្វាក់ អាកំបុត អាកំបាក់ អាខ្វិន អាគ អាថ្លង់៘ ជាពាក្យដែលជនពិការឈឺចាប់ជាងពេលត្រូវ របួសទៅទៀត”។

hun-sen2

គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តដំណើរ ចុះមូលដ្ឋាន ទៅកាន់ទឹកដីខេត្តត្បូងឃ្មុំ ដើម្បី សួរសុខទុក្ខប្រជាពលរដ្ឋ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងចុះពិនិត្យសមិទ្ធផលនានានៅក្នុងខេត្ត ត្បូងឃ្មុំ មុននឹងបន្តដំណើរចុះមូលដ្ឋាន ទៅកាន់ ទឹកដីខេត្តកំពង់ចាម តាមកម្មវិធីយុទ្ធនាការចុះ មូលដ្ឋាន២៥រាជធានី-ខេត្ត ដែលសម្តេចបាន ប្រកាស នាពេលកន្លងមក៕

RELATED ARTICLES