Thursday, March 28, 2024
Homeព័ត៌មានជាតិរត់​ម៉ូតូ​ឌុប​ដឹក​ចំ​ចោរ វាយ​មួយ​ដុំ​ថ្មបែកថ្គាម ប្លន់​ម៉ូតូ​ទៅ​បាត់​

រត់​ម៉ូតូ​ឌុប​ដឹក​ចំ​ចោរ វាយ​មួយ​ដុំ​ថ្មបែកថ្គាម ប្លន់​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ដឹកជនសង្ស័យ២នាក់ ដល់កន្លែងស្ងាត់ បានយកដុំថ្មវាយបែកថ្គាមប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែសីហា តាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះយ៉េន សារ៉ាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិត្រពាំងត្រាច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ម៉ូតូដែលជនសង្ស័យប្លន់យកតៅបាត់ម៉ាកហុងដាឌ្រីមស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1C.9264 ។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ បានហៅគាត់ឲ្យឌុបពីម្តុំផ្សារស្ទឹងមានជ័យថ្មី ទៅកន្លែងកើតហេតុខាងលើក្នុងតំលៃ៧០០០រៀល ។ បន្ទាប់ពីនិយាយចរចាតម្លៃត្រូវរ៉ូវហើយ ជនរងគ្រោះបានឌុបជនសង្ស័យមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដែលអង្គុយនៅខាងក្រៅនោះបានយកដុំថ្ម វាយជនរងគ្រោះបែកថ្គាមផ្នែកខាងស្តាំ បណ្តាលឲ្យដួលម៉ូតូហើយជនសង្ស័យប្លន់យកម៉ូតូ ទៅបាត់សុវត្ថិភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅ នៅវេលាម៉ោង៤ទៀបភ្លឺ ដើម្បីជួយអន្តរាគមន៍នឹងកំណត់មុខសញ្ញា ដើម្បីរកជនល្មើសមកផ្តល់ទាទោសតាមច្បាប់ ៕

ថោង ធីម

RELATED ARTICLES